ភាពយន្ត​ភាគ​រឿង ” សាម​កុក​” ៨២ ភាគ​បាន​ចាក់ផ្សាយ​ក្នុង​កម្មវិធី​ភាពយន្ត របស់​ទូរទស្សន៍​ជាតិ​កម្ពុជា បានបញ្ចប់​នៅក្នុង​ខែធ្នូ​នេះ

ភ្នំពេញ: សិក្ខាសាលា​ នាទីខ្សែភាពយន្តភាគចិន ក្នុង​ទូរទស្សន៍​ជាតិ​កម្ពុជា ភាពយន្ត​ភាគ រឿង " សាម​កុក​" មាន​ចំនួន ៨២ ភាគ ដែល​រៀបចំ​ដោយ វិទ្យុផ្សាយសម្លេង​ក្វាង​ស៊ី សហការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។​

​សិក្ខាសាលា​ ខ្សែភាពយន្ត ចិន នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា ពិសេស នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា មាន​គោលបំណង​លើកកម្ពស់ ការផ្លាស់ប្តូរ​ទៅវិញទៅមក និង​ជំរុញ​កិច្ចសហការ​ក្នុង​វិស័យ​ភាពយន្ត រវាង សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​កម្ពុជា ឲ្យ​កាន់​តែមាន​សន្ទុះ​រីកចម្រើន​ឡើង​ថែមទៀត ។

​ភាពយន្ត​ភាគ រឿង " សាម​កុក​" មាន​ចំនួន ៨២ ភាគ​បាន​ចាក់ផ្សាយ​ក្នុង កម្មវិធី​ភាពយន្ត របស់​ទូរទស្សន៍​ជាតិ​កម្ពុជា បានបញ្ចប់ នៅក្នុង​ខែធ្នូ​នេះ សិក្ខាសាលា​បាន​រកឃើញ ទូរទស្សនិកជន​កម្ពុជា​ដែល​បាន​តាមដាន​ការផ្សាយ​នេះ ពី​ដើម​រហូតមក​មាន​ចំនួន​គួរ​ឲ្យ​កត់សំគាល់ និង​បាន​ឆ្លើយ​ត្រូវ​សំណួរ​ពី​សាច់រឿង តួអង្គ​សំដែង និង​បុគ្គលិកលក្ខណៈ​របស់​តួអង្គ​នីមួយ ។ យើង​បានផ្តល់​រង្វាន់​ដល់​អ្នក ឆ្លើយ​ត្រូវ​សំណួរ​ពី​លេខ​១ ដល់​លេខ​៥ ចំពោះ​អ្នក​បាន​ជ័យលាភី​លេខ​១ នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ ក្វាង​ស៊ី​រយៈពេល​១ សប្តាហ៍ ។ សិក្ខាសាលា ក៏បាន​ពិភាក្សា​លើ​កម្រង​ភាពយន្ត​ចិន ក្នុង​ឆ្នាំ​ថ្មី​២០១៦ ផងដែរ ។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា​: កិច្ចសហប្រតិបត្តិការ​ខ្សែភាពយន្ត​ចិន ជាមួយ​កម្ពុជា គឺជា​ការផ្តល់​បទពិសោធ​ន៍​ខាង​បច្ចេកទេស និង​ជាការ​បណ្តុះ បណ្តាល​មួយ​ដល់​កម្ពុជា​ក្នុង​ការងារ​ផលិតភាព​យន្ត ។ ជាមួយនេះ​គឺជា​ការធ្វើ​សហប្រតិបត្តិការ​តាម​យុទ្ធសាស្ត្រ​វិថី​សូត្រ​បង្ហាញ​ឲ្យ​ឃើញ​ពី វប្បធម៌ មិត្តភាព និង​សហប្រតិបត្តិការ ។ ឯ​.​ឧ​

​លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ថា​: ភាពយន្ត សាម​កុក ខ្ញុំ​ធ្លាប់បាន​ទស្សនា និង​បាន​អាន​រឿងនេះ​តាំងពី​វ័យ​នៅ​ក្មេង ខ្ញុំ​ចាំបាន​ស្លោ​ករឿង សាម​កុក​ថា​: " សាម​កុក ជា​យុទ្ធសាស្ត្រ​បើ​ចេះ​ឲ្យ​ច្បា​ស់គឺ​ជួយ​ប្រទេសជាតិ​បាន​"៕

ភាពយន្ត​ភាគ​រឿង " សាម​កុក​"  ៨២ ភាគ​បាន​ចាក់ផ្សាយ​ក្នុង​កម្មវិធី​ភាពយន្ត របស់​ទូរទស្សន៍​ជាតិ​កម្ពុជា បានបញ្ចប់​នៅក្នុង​ខែធ្នូ​នេះ