សូម្បីតែ​អ្នក​ថតរូប​អាជីព​ក៏​ប្រើ​សាម​សុង Galaxy Note5​ ដែរ​

ភ្នំពេញ​: ការថតរូប​កំពុងតែ​មានការ​ពេញនិយម អ្នកខ្លះ​ចូលចិត្ត​ថត​ទេសភាព អ្នកខ្លះ​ចូលចិត្ត​រូប​ម្ហូបអាហារ​ដើម្បី​ចែករំលែក​ជាមួយ​មិត្ត​ភ័​ក្ត​នៅក្នុង​Facebook និង​បណ្តាញ​សង្គម​ផ្សេងៗ​។ លោក កឹម សុ​វណ្ណា គឺជា​អ្នក​ថតរូប​អាជីព​ម្នាក់​ដែលមាន​បទពិសោធន៍​ថតរូប​ជិត​បួន​ឆ្នាំ​មកហើយ​រូបថត​ដែលជា​ស្នាដៃ​របស់គាត់​ត្រូវបាន​ប្រើប្រាស់​នៅតាម​ទំព័រ​កាសែត និង​ទស្សនា​វ​ដ្តី​ជាច្រើន​។

​លោក កឹម សុ​វណ្ណា បាន​មានប្រសាសន៍ថា​៖ «​ជាទូទៅ​ខ្ញុំ​តែង ប្រើកា​មេ​៉​រា​៉​ទំនើប​ដែលមាន​តម្លៃ​រាប់ពាន់​ដុល្លា​ថតរូប​ដើម្បី​ទទួលបាន​នូវ​រូបភាព​ដែលមាន គុណភាព​ល្អ​អាច​ប្រើ​បាន​ច្រើនយ៉ាង​។ ប៉ុន្តែ​នាពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​សាកល្បង​មក​ប្រើកា​មេ​៉​រ៉ា​ទូរ​ស័​ទ្ទ​ដើម្បី​ថតរូប​ភាព​វិញ​ម្តង​។​»

​លោក កឹម សុ​វណ្ណា បានជ្រើសរើស​យក​ទូរស័ព្ទ​សាម​សុង Galaxy Note5 មក​ប្រើ​ដើម្បី​ថតរូប​។ «​ខ្ញុំ​ប្រើ​ទូរស័ព្ទ​នេះ​មក​ថតរូប​ម្ហូប និង​ទេសភាព ព្រេ​ាះ​មានគុណ​ភាពល្អ​មិន​ចាញ់​កា​មេ​៉​រា​ទំនើប​ឡើយ ហើយ ងាយ​យកតាម​ខ្លួន​»​។​

​ទូរស័ព្ទ​សាម​សុង Galaxy Note5​មានកម្ម​វិធី​ច្រើន​ដែល​អាច​កែ​រូបភាព​បាន​ស្រួល​ដូចជា​Adobe Photoshop Express​ជាដើម ព្រមទាំង​កម្មវិធី​ផ្សេងៗ​ជាច្រើន​ដែល អ្នកប្រើប្រាស់​អាច​ដោ​ន​ឡូដ ដោយ​ឥតគិតថ្លៃ​។ 

​លោក សុ​វណ្ណា បានបញ្ជាក់​បន្ថែមថា​៖«​ជាមួយ​ទូរស័ព្ទ​មួយ​នេះ ខ្ញុំ​អាច​ថតរូប​នៅ​ទីក​ន្លែ​ងងឹត​បាន​ដោយសារតែ​វា​មាន​អា​ភិត​ឆឺ​F:1.9 ហើយ​អាច​បែក​ចែកដាច់​រវាង​រូបភាព​ខាងមុខ​ទូរស័ព្ទ Samsung Galaxy Note 5​ផ្តល់នូវ​ថតរូប​ភាព​កាន់តែច្បាស់​ជាង​មុន  ដោយ កាមេរ៉ា​ក្រោយ​មាន​ទំហំ​16 មេកា​ភិ​ច​សែ​ល នឹង​អាច​ការរក្សា​លំនឹង​រូបភាព ។ ចំណែក កាមេរ៉ា​មុខ​ត្រូវបាន​ដំឡើង​ដល់​ទៅ 5 មេកា​ភិ​ច​សែ​ល ដែល​អាច​ឲ្យ​អ្នកដើរ​ថត​selfie បាន​ងាយស្រួល និង​ច្បាស់​ជាង​មុន​។

​អ្នកប្រើប្រាស់​GalaxyNote 5 នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ប​ចេ្ច​ក​វិទ្យា​ឈានមុខ​នៃ​ប្រព័ន្ធ​កាមេរ៉ា​ដ៏​អស្ចារ្យ​របស់​សាម​សុង​ដែលមាន​ដូចជា​Quick Launch(​ចុច​ពីរដង​ទៅលើ​ប៊ូ​តុង​Home ដើម្បី​ធ្វើ​ការថត​នៅក្នុង​រយៈពេល​តិចជាង​មួយ​វិនាទី​*) Auto Real-time High DynamicRange (HDR)​ហើយ​និង​ការរក្សា​លំនឹង​Smart Optical Image Stabilization (OIS)​រួម​និង​របកគំហើញ​នៃ​ប​ចេ្ច​ក​វិទ្យា​ថ្មីៗ​។​

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អុ​ី​ន​ធឺ​ណែ​ត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ​យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។   យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។
​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com​។​

សូម្បីតែ​អ្នក​ថតរូប​អាជីព​ក៏​ប្រើ​សាម​សុង Galaxy Note5​ ដែរ​

សូម្បីតែ​អ្នក​ថតរូប​អាជីព​ក៏​ប្រើ​សាម​សុង Galaxy Note5​ ដែរ​

សូម្បីតែ​អ្នក​ថតរូប​អាជីព​ក៏​ប្រើ​សាម​សុង Galaxy Note5​ ដែរ​

សូម្បីតែ​អ្នក​ថតរូប​អាជីព​ក៏​ប្រើ​សាម​សុង Galaxy Note5​ ដែរ​

សូម្បីតែ​អ្នក​ថតរូប​អាជីព​ក៏​ប្រើ​សាម​សុង Galaxy Note5​ ដែរ​