យុវជន​២​នាក់​ជិះ​ម៉ូតូ​បុក​គូថ​រថយន្ត​ខូច​ឈប់​ស្ងៀម​នៅលើ​ទ្រូងផ្លូវ របួសធ្ងន់​

កណ្តាល:  យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ពួកគេ​បើក​ម៉ូតូឌុប​គ្នា ក្នុង​ល្បឿន​លឿន​ទៅបុកគូថ​រថយន្ត​ដឹកទំនិញ ខូច​ឈប់​ស្ងៀម​នៅលើ​ផ្លូវ​លេខ​៦​ពេញទំហឹង កាលពីវេលា​ម៉ោង​៩ និង​១៥​នាទី​យប់ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​កោះ​រការឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ទាំង​២​នាក់ ទី​១-​ឈ្មោះ លាស់ សារី អាយុ​៣០​ឆ្នាំ (​ជា​អ្នកបើកបរ​ម៉ូតូ​)​។ ទី២-​ឈ្មោះ លឹម រិ​ទ្ធ​សាវា​ន់  អាយុ​១៩​ឆ្នាំ​ជា​អ្នករួមដំណើរ ។​អ្នក ​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ។​

​នៅ​មុនពេល​កើតហេតុ សាក្សី​បានឃើញ​រថយន្ត​នីសា​ន់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាកលេខ​ភ្នំពេញ​2E-1859 ផ្ទុកទំនិញ​ពេញ​លើ​រថយន្ត​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិលេខ​៦ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​បើក​ដល់​ចំណុចកើតហេតុ​រថយន្តខាងលើនេះ​បាន​ដាច់​កង់​ខាងមុខ​មួយ​ចំហៀង ។ ដោយ​ទៅមុខ​លែងរួចអ្នកបើក​បរបាន​ឈប់​រថយន្ត​នៅលើ​ទ្រូងផ្លូវ ដើម្បី​ជួសជុល​ស្របពេលនោះជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ ធុន​សេ​១១០ ពណ៌ទឹកប៊ិច គ្មាន​ស្លាក​លេខ​ឌុប​គ្នា​២​នាក់ ក្នុង​ល្បឿន​លឿន មក​បុក​រថយន្ត​ចំ​ពីក្រោយពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​២​នាក់ ។​

​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់ រីឯជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ប​ញ្ជូ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​កាលម៉ែត​ក្នុង​រាជធានី​ភ្នំពេញ ។ ដោយឡែក​រថយន្ត និង ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង​ដកហូត យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាននគរបាល​ស្រុក​មុខកំពូល ដើម្បី​ចាត់ការ​តាមច្បាប់ ៕R​

យុវជន​២​នាក់​ជិះ​ម៉ូតូ​បុក​គូថ​រថយន្ត​ខូច​ឈប់​ស្ងៀម​នៅលើ​ទ្រូងផ្លូវ របួសធ្ងន់​

យុវជន​២​នាក់​ជិះ​ម៉ូតូ​បុក​គូថ​រថយន្ត​ខូច​ឈប់​ស្ងៀម​នៅលើ​ទ្រូងផ្លូវ របួសធ្ងន់​