ក្រៅពី​ក្អួត​នៅពេល​មាន​ផ្ទៃពោះ​ដំបូង តើ​មាន​អាការៈ​អ្វី​ទៀត​?

ក្រៅពី​ក្អួត​នៅពេល​មាន​ផ្ទៃពោះ​ដំបូង តើ​មាន​អាការៈ​អ្វី​ទៀត​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ដំបូង អាការៈ​ក្អួតចង្អោរ​តែ​ង​តែមាន​ជានិច្ច​លើ​ខ្លួន​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​ក្រោយពី​អា​ការៈនេះ តើ​មាន​អ្វី​ទៀត​ដែល​អាច​កើតឡើង​លើ​ខ្លួន​អ្នក​នោះ​?

មាន​អារម្មណ៍​ឆាប់​ងងុយគេង ចុក​ពេញ​ខ្លួន
​អ្នក​នឹង​មាន​អារម្មណ៍​ចង់​តែ​គេង​ទេ ហើយ​ទោះបី​គេង​ច្រើន​យ៉ាង​ណា​ក៏​មិន​ឆ្អែត​ដែរ ដោយសារ​តែ​ពេល​នេះ​កូន​កំពុងតែ​លូតលាស់ ដូចនេះ​គេ​មិន​ត្រូវការ​អ្នក​ម្តាយ​ធ្វើ​ការងារ​ឡើយ​។​

ញាក់ ញើស​ច្រើន វិលមុខ​
​អ្នកនឹង​ឆាប់​បែក​ញើស ហើយ​ក៏​ឆាប់​រងារ ហើយ​មាន​សភាព​ញាក់​ដែរ ម្យ៉ាងទៀត​ជួនកាល​អ្នក​អាច​មាន​អា​ការៈវិល​មុខ​បាន ដោយសារតែ​ពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​៣​ខែ​ដំបូង កូន​កំពុងតែ​ចាប់​ផ្អែម​លូតលាស់ ដូចនេះ​អាការៈ​ទាំងនេះ​គឺ​មាន​ភាព​ធម្មតា​ទេ ដូចនេះ​អ្នក​មិនគួរ​បា​រម្ហ​ឡើយ ប៉ុន្តែ​បើ​ចេញ​ញើស​ច្រើន ហើយ​តែងតែ​វិលមុខ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យមើល​ថា​អ្នក​ខ្វះ​ឈាម ឬ​ខ្វះ​ជាតិ​ស្ករ​ឬទេ​។​

​ហើម​ពោះ​
​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ដំបូង អ្នកនឹង​អាចមាន​ជំងឺ​រំលាយ​អាហារ​មិនល្អ ដោយសារ​តែ​ពោះវៀន និង​ក្រពះ​អ្នកខ្សោយ ដូចនេះ​វា​នឹង​មិន​ងាយ​រំលាយ​អាហារ​បាន​លឿន​ឡើយ ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​អ្នក​មាន​អាការៈ​ហើមពោះ ថែម​ទាំង​អាច​ចេញ​អាស៊ីត​ក្រពះ​ច្រើន​ទៀតផង ដូចនេះ​អ្នក​គួរតែ​បរិភោគ​តិច​តែ​ច្រើន​ពេល ហើយ​មិន​ត្រូវ​ពិសារ​អាហារ​ដែល​បំពង​ខ្លាញ់​ឡើយ​។​

​នោម​ច្រើន​
​អ្នក​នឹង​អាច​នោម​ច្រើន​ដូចនេះ​អ្នក​មិនគួរ​បរិភោគ​អាហារ​ដែល​អាច​ធ្វើឱ្យ​អ្នក​នោម​ច្រើន​ដូចជា ៖ ឳ​ឡឹ​ក ត្រឡាច និង​ពោត​ជាដើម ម្យ៉ាងទៀត​មុន​ពេល​គេង​១​ម៉ោង​ទៅ​២​ម៉ោង​មិន​ត្រូវ​ផឹកទឹក​ច្រើន​ទេ ម្យ៉ាងទៀត​អ្នក​មិន​ត្រូវ​គេង​ផ្ងារ​នោះទេ អ្នក​ត្រូវ​តែ​គេង​ចំហៀង​ខ្លួន​ទើប​មិន​នោម​ច្រើន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី21  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។