គ្រោះ​ថ្នា​ក់​​​ច​រា​ច​រ​​​ដ៏​​រ​ន្ធ​ត់​​មួ​យ​​បា​ន​​​ស​ម្លា​ប់​​ម​នុ​ស្ស ១​៣​​នា​ក់ និ​ង​​របួ​ស​ ៩​​នា​ក់​

​ឈៀង​ម៉ៃ​៖ យ៉ា​ងហោ​ច​​ណា​ស់​​ម​នុ​ស្ស ១៣​​នា​ក់ ​បា​ន​​ស្លា​ប់ និង ៩​​នា​ក់​​ផ្សេ​ង​ទៀត​​បា​ន​​រ​ង​របួស​​ធ្ង​ន់​​ស្រា​ល​ ដោ​យ​សា​រ​​គ្រោះ​ថ្នា​ក់​​​ច​រា​ច​រ​​ដ៏​​រន្ធ​ត់​​មួ​យ​នៅ​​​ខេ​ត្ត​​ឈៀង​​ម៉ៃ ប្រ​ទេស​​ថៃ នេះ​​បើ​​យោ​ង​​តា​ម​​សារ​ព័​ត៌​មាន Channel News Asia ចេញ​ផ្សា​យ​​នៅ​​ថ្ងៃ​ទី​ ​២១ ខែ ធ្នូ ​។​ ​យោងតាម​សំដី​របស់​លោក Datuk Nazirah Hussain ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​ថៃ​បានឲ្យដឹងថា គ្រោះ​ថ្នា​ក់​​ច​រាច​រណ៍​​ដ៏​​រ​ន្ធ​ត់ បា​ន​​កើ​ត​ឡើង​​នៅ​​ម៉ោង​​ព្រ​មា​ណ ១២​៖២០​​នា​ទី​​ថ្ងៃ​ត្រង់​ថ្ងៃ​ទី ​២០ ខែ ​ធ្នូ ​ម្សិ​ល​មិ​ញ​អ្ន​ក​ស្លា​ប់​​ទាំ​ង​អស់​​សុទ្ធ​សឹង​តែ​​ជា​​​ជ​ន​ជា​តិ​​ម៉ា​ឡេ​ស៊ី និង​​អ្ន​ក​របួស​​ ៤​​នា​ក់​​ផ្សេ​ង​​ទៀត​​ក៏​​ជា​​ជ​ន​ជាតិ​​ម៉ា​ឡេ​ស៊ី​​ផ​ង​ដែរ ​។​ ​អាជ្ញាធរ​មូលដ្ឋាន​បានបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​ដោយសារតែ​អ្នកបើកបរ​បាត់បង​ម្ចាស់ការ ទើប​ធ្វើ​ឲ្យ​​ប៉ះ​​នឹ​ង​​រថ​យន្ត​​មួ​យ​​គ្រឿង​​ទៀ​ង និង​​បា​ន​​ជ្រុល​​ធ្លា​ក់​​ពី​លើ​​ផ្លូ​វ​​ទៅ​​ប៉ះ​​ដើ​ម​ឈើ​ ៕ ដោយ៖ ចាន់ធី​