គ្រោះថ្នាក់ ៩យ៉ាងដែលទទួលឥទ្ធិពល​ពីការប្រើប្រាស់ប្រព័ន្ធ Wi-Fi

Wi-Fi អាចបណ្តាលឲ្យ​ប៉ះពាល់ដល់​សុខភាព និងខួរក្បាល ជា​ពិសេស​ក្មេងៗ​តែម្តង។ ខាងក្រោមនេះ​ជា​ផលប៉ះពាល់​អាក្រក់ដល់​សុខភាព ដែលបណ្តាលមក​ពីការប្រើប្រាស់ប្រព័ន្ធ Wi-Fi៖
 
គ្រោះថ្នាក់ ៩យ៉ាងដែលទទួលឥទ្ធិពល​ពីការប្រើប្រាស់ប្រព័ន្ធ Wi-Fi
ប៉ះពាល់​ដល់​ស្ត្រីមាន​ផ្ទៃពោះ និង​ក្មេង
ស្ត្រីមានផ្ទៃពោះ​គួរតែ​មានការប្រុងប្រយ័ត្ន ពេលដែល​នៅកៀក​នឹង Wi-Fi ធាតុវិទ្យុ​សកម្ម​របស់វា​អាចប៉ះពាល់​ដល់ការ​លូតលាស់​របស់​គភ៌ក្នុងផ្ទៃ។ ហើយប្រសិន​បើមាន​ក្មេងនៅ​ក្នុងផ្ទះ យល់ល្អ​អ្នកគួរចៀសវាង​ការ​ប្រើប្រាស់ Wi-Fi។
ជំងឺគេង​មិនលក់
តាមការ​សិក្សាស្រាវជ្រាវបាន​រកឃើញថា អ្នកដែលប៉ះ​នឹងធាតុវិទ្យុ​សកម្មរបស់ Wi-Fi ក្នុង ១ម៉ោង អាចជួប​នឹងបញ្ហាគេង​មិនលក់។ អ្នក​ជំនាញផ្នែក​វិជ្ជសាស្ត្រ​បាន​ណែនាំឲ្យ​បិទរាល់​ឧបករណ៏​បណ្តាញ​អ៊ីនធឺណែត​ទាំងអស់ ដើម្បី​កាត់បន្ថយ​បញ្ហានេះ។
កាត់បន្ថយ​សកម្មភាព​របស់ខួរក្បាល
តាមការស្រាវជ្រាវ​ដែលបានធ្វើតេស្តលើ​ស្ត្រី ៣០នាក់រួច​មកបាន​បង្ហាញ​ឲ្យឃើញ​ថា ស្ត្រីដែលប៉ះ​នឹងធាតុវិទ្យុ​សកម្ម​ច្រើនជាង ១ម៉ោង​អាចបណ្តាលឲ្យ​សកម្មភាព​ខួរក្បាល​ចុះខ្សោយ។
ការចងចាំ​ចុះខ្សោយ
នៅពេលអ្នក​ត្រូវនឹងធាតុវិទ្យុ​សកម្មរបស់ Wi-Fi យូរៗទៅ វានឹងធ្វើឲ្យ​អ្នកបាត់បង់​ការតាំងស្មារតី និងធ្វើឲ្យ​ការចងចាំចុះ​ខ្សោយ។
ប៉ះពាល់ដល់​មេជីវិតឈ្មោល
បុរសៗដែលត្រូវនឹង​ធាតុវិទ្យុ​សកម្មរបស់ Wi-Fi អាចប៉ះពាល់ដល់​ចលនា​របស់មេជីវិត និង DNA។ តែទោះបីជា​យ៉ាងណា ភាពវិបាក​នឹងមិនកើតឡើង​ភ្លាមៗទេ ប៉ុន្តែនៅ​ពេលត្រូវ​នឹង Wi-Fi ក្នុងរយៈពេល​យូរ​អាចប៉ះពាល់​ដល់មេជីវិត​របស់បុរស។
ប៉ះពាល់ដល់​ការលូតលាស់
អ្នកវិទ្យាសាស្ត្រ​ជាច្រើនក៏បាន​និយាយថា ការប៉ះនឹងធាតុវិទ្យុសកម្ម​របស់ Wi-Fi អាចប៉ះពាល់​ដល់ការលូតលាស់របស់​កោសិកា​នៅក្នុង​រាងកាយ​មនុស្ស។ ដូច្នេះ គួរតែ​ប្រើប្រាស់ Wi-Fi តាមការ​កំណត់តាម​ដែលអាច​ធ្វើទៅបាន។
ជំងឺមហារីក
នេះជាបញ្ហាមួយ​បណ្តាលឲ្យ​កើតមាន​ជម្លោះប្រឆាំង​ជាច្រើនកើត​ឡើង និងគ្មាន​ភស្តុតាង​ច្បាស់លាស់។ តែទោះបីជាយ៉ាងណា​ក៏ដោយ មានករណី​មួយបង្ហាញ​ថា មនុស្សស្រីវ័យ ២១ឆ្នាំ​ម្នាក់កើត​ជំងឺមហារីក​សុដន់ ត្រង់កន្លែង​ដែលនាង​តែងតែ​ដាក់ទូរស័ព្ទ​ក្នុងហោប៉ៅ។
បេះដូង​លោត​ខុសចង្វាក់
អ្នកវិទ្យាសាស្ត្រ​ជាច្រើនបាននិយាយ​ថា អ្នកដែលរស់នៅ​ក្នុងបរិយាកាស​មាន Wi-Fi ច្រើន, រលក​សញ្ញាទូរស័ព្ទដៃ រាងកាយនឹង​ប៉ះទង្គិចជាមួយ​ប្រេកង់អេឡិច​ត្រូម៉ាញ៉េទិច។ ប្រតិកម្ម​នេះ​នឹងប៉ះពាល់​ដល់ចង្វាក់​បេះដូង ធ្វើឲ្យមនុស្ស​ជួបនឹង​ភាពតានតឹង។
ឈឺក្បាល
នេះជាប្រតិកម្មជាក់ស្តែង​បំផុតមួយ នៅពេលត្រូវ​នឹងធាតុវិទ្យុ​សកម្មរបស់ Wi-Fi ច្រើន។ តែទោះបីជា​យ៉ាងណា វាមិនបណ្តាលឲ្យ​កើតមាន​បញ្ហាធ្ងន់ធ្ងរ​ខ្លាំងឡើយ ប៉ុន្តែវា​អាចធ្វើឲ្យ​ខូច​សុខភាព បន្ទាប់ពីប៉ះ​នឹង​វាយូរៗទៅ៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គ្រោះថ្នាក់ ៩យ៉ាងដែលទទួលឥទ្ធិពល​ពីការប្រើប្រាស់ប្រព័ន្ធ Wi-Fi