​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ក្រុម​​កម្មកររោងចក្រ​​​ប្រើអំពើហិង្សា និង​ឃាត់​ខ្លួន​បាន​៥៥នាក់​ នៅ​ក្រុង​បាវិត

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន បាន​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិចថា ​កម្មករ​-​កម្មការិនី​​ដែល​​ធ្វើ​ការ​ក្នុង​​រោងចក្រក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង ​​ចំនួន៥៥​នាក់ (ស្ត្រី៣៥នាក់) ​​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ និង​​ឃាត់​ខ្លួន​ ​បន្ទាប់​ពី​​​បាន​​បង្ក​​ហិង្សា​ដោយ​គប់បំផ្លាញ​​ទ្រព្យសម្បត្តិ​​របស់​ក្រុម​ហ៊ុន ​​ស្ថិតនៅ​ក្រុង​បាវិត ។​

​​ប្រភព​ព័ត៌មាន​​បាន​បន្ត​​ថា ​​ក្នុង​ការ​ចុះ​បង្ក្រាប​ខាង​លើនេះ ​​សមត្ថកិច្ច​ចម្រុះ​មាន​ប្រមាណប្រហែល​​២០០នាក់ និង​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​៣គ្រឿង ​​ដោយ​ប្រើរថយន្ត​បាញ់​ទឹក​​បង្ក្រាប និង​​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​៥៥នាក់​ ​​បញ្ជូន​ទៅ​​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ខេត្ត​​ស្វាយ​រៀង ​​រហូត​មក​ដល់​ម៉ោង​​១រសៀល​ថ្ងៃទី២១ ធ្នូ នេះ ​សមត្ថកិច្ច​​បាន​និង​កំពុង​​តាម​ចាប់​ជន​បង្ក​ហិង្សា​​​នៅឡើយ ៕