សេចក្តី​​បំភ្លឺ

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​សាច់ញាតិ​លោក​ឧកញ៉ា ហ៊ុយ គឹ​ង អតីត​តារាភាពយន្ត​ជើង​ចាស់​ក្នុង​ទសវត្សរ៍​ទី​៦០ បាន​ធ្វើការ​បដិសេធ​ថា កូនប្រុស​លោក​ឧកញ៉ា ហ៊ុយ គឹ​ង ឈ្មោះ ហ៊ុយ ឈី​ន ដែល​សារព័ត៌មាន​កោះសន្តិភាព​ចេញផ្សាយ​ឆ្នាំ​ទី​៤៨ លេខ​៨៦៦៥ ចុះ​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ នៅ​ទំព័រ​មុខ​ដាក់​ចំណងជើង​ថា " កូនប្រុស​ឧកញ៉ា ហ៊ុយ គឹ​ង ធ្វើ​អត្តឃាត ពី​ជាន់ ទី​១៦" និង​ខ្លឹមសារ​សាច់​រឿង​សរសេរ​ថា មាន​អាយុ​២៧​ឆ្នាំ និង​មាន​តួនាទី​ជា​ឧត្តមសេនីយ៍​យោធា បាន​ធ្វើ​អត្តឃាត​លោត​សម្លាប់​ខ្លួន​ពី​ជាន់​ទី​១៦ នៃ​ខុន​ដូ​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៣៣៧ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​កាលពី​យប់​ថ្ងៃ​ទី​១៩ ធ្នូ​នោះ មិនមែន​ជា​ឧត្តមសេនីយ៍​យោធា​ទេ គឺជា​ពលរដ្ឋ​ធម្មតា​និង​មាន​អាយុ​២៥​ឆ្នាំ ៕