អត្ថប្រយោជន៍​ថ្មី​នៃ​ទឹកដោះ​ម្តាយ​

អត្ថប្រយោជន៍​ថ្មី​នៃ​ទឹកដោះ​ម្តាយ​

ថ្មីៗ​នេះ​គេ​ទើបនឹង​រកឃើញ​អត្ថប្រយោជន៍​ថ្មី​របស់​ទឹកដោះ​ម្តាយ​សម្រាប់​កូន ដូចនេះ​ទោះបីជា​អ្នក​រវល់​យ៉ាងណាក៏ដោយ​ក៏​អ្នក​ត្រូវតែ​បំបៅកូន​ដោយ​ប្រើ​ទឹកដោះ​អ្នក​ដែរ ដើម្បី​សុខភាព​របស់​កូន​។ តើ​វា​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ទៀត​ទៅ​?

  1. ​ ​វា​អាច​ធ្វើឱ្យ​កូន​ចៀសផុត​ពី​ជំងឺមហារីក​មួយចំនួន​ដូចជា ៖ ជំងឺមហារីក​កូនកណ្តុ​រ ជំងឺឈាមសស៊ីឈាមក្រហម ម្យ៉ាងទៀត​វា​អាច​ការពារ​កូន​មិន​ឱ្យ​មាន​ជំងឺ​ស្លាប់​មួយ​រំពេច​ឡើយ​។​
  2. ​ ​កូន​ក្មេង​ដែល​បៅ​ទឹកដោះ​ម្តាយ ធំ​ឡើង​នឹង​មិន​មាន​លើស​សម្ពាធ​ឈាម​ឡើយ ហើយ​នៅក្នុង​ឈាម​ក៏​គ្មាន​កាឡូរី​ខ្ពស់​ដែរ​។​
  3. ​ ​វា​អាច​ធ្វើឱ្យ​មនោសញ្ចេតនា​អ្នក និង​កូន​កាន់តែ​ល្អ ហើយ​ទំនាក់ទំនង​នេះ​អាច​ធ្វើឱ្យ​កូន​មាន​បុគ្គលិកលក្ខណៈ​ល្អ​នៅពេលដែល​គេ​ធំ​ឡើង ដោយ​គេ​ចេះ​គោរព​ចាស់ទុំ ចេញ​ជួយ​យកអាសា​អ្នកដទៃ ថែម​ទាំង​ចេះ​គោរព​ស្រលាញ់​ចាស់ទុំ​ទៀតផង ដោយ​មិន​ប្រើ​អាក្បកិរិយា​ឈ្លើយ​ចំពោះ​ពួក​គាត់​ឡើយ​។​
  4. ​ ​ទោះបីជា​កូន​អ្នក​កើតមុន​ខែ ឬ​មាន​ទម្ងន់​ទាប​នៅពេល​ដែល​កើត​ចេញ​មក ឱ្យ​តែ​អ្នក​ផ្តល់​ទឹកដោះ​អ្នក​ឱ្យ​គេ​បៅ នោះ​គេ​នឹង​មាន​ប្រាជ្ញា​ឈ្លាត​វៃ​ដូចជា​ក្មេង​ដទៃទៀត​អញ្ចឹង ហើយ​ថែមទាំង​មាន​សុខភាព​រឹងមាំ មិន​ងាយ​មាន​ជំងឺ​ផ្សេងៗ​ឡើយ​។​
  5. ​ ​ក្រោយពេល​ដែល​អ្នក​បំបៅ​ទឹកដោះ​អ្នក​ដល់​កូន​រួច កូន​នឹង​មិន​មាន​ចិត្ត​ឆេវឆាវ​ដោយ​ឆាប់​យំ និងរ​ករឿង​ច្រើន​នោះទេ ថែម​ទាំង​អាច​ធ្វើឱ្យ​ផ្លូវចិត្ត​កូន​ឆាប់​ចាស់​ដុំ​ទៀតផង ដូចនេះ​កូន​នឹង​មិន​សូវរ​ករឿង​ឡើយ អ្នក​ក៏​មិនសូវ​យាប់​ក្នុង​ការថែទាំ​ដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី21  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។