ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៧ នាក់​នៅ​ក្រុង​បាវិត មក​ធ្វើក​ម្មករ​ខុសច្បាប់​

​ខេត្តស្វាយរៀង​: នៅ​ព្រឹក​ថ្ងៃទី​១៦​ឆ្នូ​ឆ្នាំ​២០១៥​​នេះ​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការ​រ​នគរបាល​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក​វីរៈ​សេនី​យ៌​ឯក ​គង់​ សំអឿន ​ស្នងការរង​ទទួល​ផ្នែក​អន្តោប្រវេសន៍​សហការ​ជាមួយ​កំលាំង​នគ​បាល​អធិការដ្ឋាន​ក្រុង​បាវិត​ចុះ​ឆែកឆេ​ការដ្ឋាន​សំណង់​ចំនួន​២​កន្លែង​និង​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​បាន​៧​នាក់​ក្នុងនោះ​២​នាក់​មាន​ប៉ាស្ព័រ​៥​នាក់​ពុំមាន​លិខិតស្នាម​នោ​ទេ​។​

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៧ នាក់​នៅ​ក្រុង​បាវិត មក​ធ្វើក​ម្មករ​ខុសច្បាប់​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៧ នាក់​នៅ​ក្រុង​បាវិត មក​ធ្វើក​ម្មករ​ខុសច្បាប់​

ទីតាំង​ទី​១.​គឺ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង​ឃាត់ខ្លួន​បាន​៥​នាក់​ជនជាតិ​វៀតណាម​និង​

ទី​តាំងទី​.២​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់​បាន​រក​ឃើញ​ជាន​វៀតណាម​ចំនួន​២​នាក់​សរុប​ចំនួន​៧​នាក់​ក្នុងនោះ​មាន​ប៉ា​ស្ព​រ័​២​នាក់​គ្មាន​ប៉ា​ស្ព​រ័​៥​នាក់​ហើយ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖​កម្មករ​ដែល​គ្មាន​ប៉ាស្ព័រ​ចំនួន​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​ឯកសារ​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​ចំពោះ​២​នាក់​ទៀត​ដែ​មានតែ​ប៉ាស្ព័រ​នោះ​ពុំមាន​ឯកសារ​គ្រប់គ្រាន់​នោះ​ត្រូវធ្វើ​ការផាកពិន័យ​ទៅ​តា​និតិ​វិធី​ច្បាប់​។​

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៧ នាក់​នៅ​ក្រុង​បាវិត មក​ធ្វើក​ម្មករ​ខុសច្បាប់​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៧ នាក់​នៅ​ក្រុង​បាវិត មក​ធ្វើក​ម្មករ​ខុសច្បាប់​

​សូមបញ្ជាក់​ផងដែរ​នៅ​ថ្ងៃទី​១៥​ខែ​ឆ្នូ​ឆ្នាំ​២០១៥​កន្លងទៅនេះ​សមត្ថកិច្ច​យើង​ង​ក៏បាន​ចុះ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​និង​រោងចក្រ​កំពុង​សាងសង់​សំណង​សាន់​ហ្វេ​ន​ចំនួន​៣២​នាក់​ផងដែ​លហើយ​ក្នុងនោះ​មាន​ជនជាតិ​ចិន​ចំនួន​៥​នាក់​និង​ជនជាតិ​វៀ​មណា​ម​២៧​នាក់​ហើយ​ក្នុងចំណោម​២៧​នាក់​មាន​ប៉ាស្ព័រ​២១​នាក់​ប្រភេទ​ទេសចរណ៍​(​ប្រភេទ E) ប៉ុណ្ណោះ​ហើយ​៦​នាក់​ទៀត​ពុំមាន​លិខិតស្នាម​អ្វី​ទាំងអស់​ត្រូវបាន​សមត្ថ​កិច្ច​យើង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ប្រទេស​ដើម​វិញ​តាម​ច្រកទ្វា​អន្តរជាតិ​ព្រំដែន​បាវិត​៕​​ (ប្រភព TV5)

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៧ នាក់​នៅ​ក្រុង​បាវិត មក​ធ្វើក​ម្មករ​ខុសច្បាប់​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៧ នាក់​នៅ​ក្រុង​បាវិត មក​ធ្វើក​ម្មករ​ខុសច្បាប់​