កម្មករជាង ៣០នាក់ នៅតំបន់ សេដ្ឋកិច្ចពិសេស តាយសេង ត្រូវសមត្ថកិច្ច ចាប់ខ្លួន

ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនី ជាង៣០នាក់ ដែលបម្រើការងារនៅរោងចក្រ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកងកម្លាំងមានសមត្ថកិច្ច ចាប់ខ្លួននៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រោយពីពួកគេបានលើកគ្នា មកតវ៉ាសាជាថ្មី ដើម្បីទាមទារប្រាក់ខែគោលបន្ថែម។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធជីពចលនាកម្មករ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា កម្មករដែលត្រូវចាប់ខ្លួន នៅព្រឹកថ្ងៃទី២១ ធ្នូ នេះ ត្រូវបានយកទៅឃុំខ្លួន នៅស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង បន្ទាប់ពីពួកកម្មករជាង ៥ពាន់នាក់ បាននាំគ្នាមកតវ៉ាជាថ្មីទៀត។

លោកថា រហូតមកដល់ពេលនេះ លោកមិនទាន់បានទទួលព័ត៌មានណាមួយពីការចាប់ខ្លួន នៅឡើយទេ ថាត្រូវដោះស្រាយយ៉ាងណានោះ។

លោកបន្ថែម ក្រោយពីការចាប់ខ្លួនហើយ លោកនឹងជួបជាមួយសហជីពជាដៃគូផ្សេងទៀត ដើម្បីពិភាក្សាពិគ្រោះយោបល់អំពីបញ្ហានេះ និងចេញសេចក្តីអំពាវនាវ ឲ្យមានការដោះលែងផងដែរ៕

កម្មករជាង ៣០នាក់ នៅតំបន់ សេដ្ឋកិច្ចពិសេស តាយសេង ត្រូវសមត្ថកិច្ច ចាប់ខ្លួន

កម្មករជាង ៣០នាក់ នៅតំបន់ សេដ្ឋកិច្ចពិសេស តាយសេង ត្រូវសមត្ថកិច្ច ចាប់ខ្លួន