ឃើញប្អូនថ្លៃសាច់សខ្ចី ចាប់រំលោភ មិនបានសម្រេច បែរជាត្រូវជាប់ខ្នោះសមត្ថកិច្ច

កោះកុង ៖ បុរសជាបងថ្លៃម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះ បន្ទាប់ពីសម្លឹងឃើញ ប្អូនថ្លៃរបស់ខ្លួនសាច់សខ្ចី ជាងប្រពន្ធ ហើយព្យាយាមចាប់ រំលោភសេពសន្ថវៈ មិនបានសម្រេច តែបែរជាត្រូវជាប់ខ្នោះទៅវិញ ដែលករណីនេះកើតឡើង នៅម៉ោង ៨យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិ ព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលជាបងថ្លៃនេះ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនតាមដីការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ហើយជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ មានឈ្មោះ ឯម ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ។

បើតាមសំដីនារីរងគ្រោះ ជ.ស.អ អាយុ២៣ឆ្នាំ មានទីនៅ ស្រុកស្រែអំបិល បានឲ្យដឹងថា មុនពេលកើតហេតុ បងស្រីខ្លួនមិនបាននៅផ្ទះទេ មិនដឹងជាទៅណា ពេលនោះឃើញជនសង្ស័យជាបងថ្លៃ មកជិតខ្លួនដូចសព្វ ដងជាលក្ខណៈធម្មតា ស្រាប់តែបងថ្លៃ បានចាប់នាងអោបថើមលូកច្របាច់ចាប់នាងផ្តួលទៅក្តា ហើយចាប់សម្រាតខោរអាវនាងប្រុងរំលោភ តែនាងរើរហូតរួចខ្លួននិងស្រែកឲ្យអ្នកជិតខាងជួយ។

នារីរងគ្រោះ បានឲ្យដឹងទៀតថា បន្ទាប់ពីនាងបានរើខ្លួនរួចនោះ ជនសង្ស័យក៏បានរត់គេចខ្លួន មិនហ៊ានចូលផ្ទះដែរ ក្រោយមក នាងបានដាក់បណ្តឹងទៅកាន់សមត្ថកិច្ច លុះដល់ថ្ងៃទី១៩ នារីរងគ្រោះ បានឃើញជនសង្ស័យ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ជនសង្ស័យបច្ចុប្បន្នត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល រង់ចំាសមត្ថកិច្ចជំនាញកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីចាក់ការតាមនីតិវិធីច្បាប់ ៕

ឃើញប្អូនថ្លៃសាច់សខ្ចី ចាប់រំលោភ មិនបានសម្រេច បែរជាត្រូវជាប់ខ្នោះសមត្ថកិច្ច