លោក កេន សត្ថា៖ ក្នុងរយៈ០៣ថ្ងៃ ភ្ញៀវទេសអាច នឹងមកកម្សាន្ត ជាង១លាននាក់ នាពិធី ឆ្លងឆ្នាំសកល ខាងមុខ

ភ្នំពេញ៖ អភិបាលខេត្តកែប លោក កេន សត្ថា បានថ្លែងឲ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យ ឆ្លងឆ្នាំសកល ២០១៥-២០១៦ ដែលនិងឈានចូលមកដល់ នៅពេលខាងមុខនេះ ដោយរំពឹងថា និងមានភ្ញៀវមកពីគ្របទិសទីទំាងជាតិ និងអន្តរជាតិ មកកម្សាន្ត ក្នុងខេត្តកែប ប្រមាណជាង ១លាននាក់ ក្នុងរយៈពេល៣ថ្ងៃ។

ថ្លែងក្នុងកម្មវិធី «កែបសម្អាតកែប» នៅសាលាខេត្តកែប កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ លោកអភិបាល បានបញ្ជាក់ថា «ក្នុងឆ្នាំ២០១៤ មានភ្ញៀវជាតិ និងអន្តរជាតិចូលមកកម្សាន្ត ក្នុងខេត្តកែបចំនួនប្រមាណជាង ១លាននាក់ ក្នុងរយៈពេល ៣ថ្ងៃតែប៉ុណ្ណោះ នាឱកាសឆ្លងឆ្នាំសកល»។ ដោយឡែកសម្រាប់ ពិធីបុណ្យឆ្លងឆ្នាំសកល ២០១៥ ឈានចូលដល់ឆ្នាំ២០១៦ វិញ លោក អភិបាលខេត្ត ក៏រំពឹងដូចគ្នាថា «នឹងមានភ្ញៀវជាតិ អន្តរជាតិចូលមកកម្សាន្ត ក្នុងខេត្តកែបជាង២០ម៉ឺននាក់ដូចគ្នា ក្នុងរយៈពេលមួយថ្ងៃ»។

លោកថា «កម្មវិធីឆ្លងឆ្នាំៗនេះ នឹងមានរៀបចំកម្មវិធីសប្បាយៗ ដូចជា បាញ់កាំជ្រួច   ការប្រគុំតន្ត្រីដោយតារាល្បីៗ ការតាំងពិរព័រណ៌ផ្សាណាត់ ៣យប់៣ថ្ងៃ  ការប្រណាំងទូក បង្ហោះក្លែងជាដើម ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ» ។ ជាពិសេសក៏ដើម្បី អបអរសាទរខួប ៣៧ឆ្នាំ ជ័យជំនៈ៧មករា ១៩៧៩ និង ៧មករា ២០១៥ ចូល២០១៦ ហើយក៏ដើម្បីអបអរ ដល់កម្ពុជាយើង ដែលបានចូលសហគមន៍អាស៊ាន នៅថ្ងៃ ៣១ធ្នូ  វាសនាតែមួយ អនាគតតែមួយ នេះគឺជាខិតខំរៀបចំ របស់រដ្ឋបាលខេត្ត  ដោយប្រជាជនទូទាំងប្រទេស អាចមកកម្សាន្តឆ្លងឆ្នាំ ដោយសប្បាយរីករាយក្នុងខេត្តកែប»។

លោក អភិបាលខេត្ត បានបន្តថា «កំណើនភ្ញៀវទេសចរណ៍ ចូលមកលេងនេះ បានធ្វើឲ្យជីវភាព ប្រជាពលរដ្ឋធូរធារ  ដោយទាញចំណូល ជួយសម្រួលដល់សេដ្ឋកិច្ច គ្រួសាររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងខេត្តកែបនេះ»៕