តើបុរសៗ យល់បែបណា ចំពោះនារីចូលចិត្តគូសចិញ្ចើមធំៗ នាពេលបច្ចុប្បន្ននេះ?

ភ្នំពេញ៖ សម្រាប់រូបរាងស្អាត នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដែលសម្រស់នៅលើផ្ទៃមុខ ក៏ជាបញ្ហាសំខាន់បំផុតសម្រាប់ នារីគ្រប់រូប។

រយៈពេលកន្លងទៅនេះ មិនថាតែអ្នកសិល្បៈនោះទេ ដែលមានទំនោរចិត្ត ចូលចិត្ដគូសចិញ្ចើមបែប ធំៗ និងរាងវែងអន្លាយ ដើម្បីចូលរួមក្នុងកម្មវិធីសិល្បៈ ឬក្នុងសកម្មភាពនានា នៅក្នុងនោះ ក៏មានមនុស្សស្រីសាមញ្ញ មួយចំនួន ដែលនិយមក្នុង ការតុបតែងខ្លួនបែបនេះផងដែរ ពេលចេញទៅខាងក្រៅផ្ទះ ដែលយើងអាចនិយាយថា ចិញ្ចើមក៏ជាផ្នែកមួយ ដែលគួរឲ្យទាក់ទាញ និងចាប់អារម្មណ៍មួយផងដែរ នៅលើផ្ទៃមុខ។ យ៉ាងណាមិញ ខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្ត មកស្វែងយល់ពី គំនិតរបស់បុរសៗវិញម្ដង ថាតើពួកគេយល់យ៉ាងដូចម្តេច​ ចំពោះនារីៗ ដែលចូលចិត្តគូសចិញ្ចើមបែបនេះ ពេលចេញ ទៅណាមកណានោះ?

តើបុរសៗ យល់បែបណា ចំពោះនារីចូលចិត្តគូសចិញ្ចើមធំៗ នាពេលបច្ចុប្បន្ននេះ?
រូបភាពតារាសម្ដែង៖ កញ្ញា ឌួង លីនដា

តើបុរសៗ យល់បែបណា ចំពោះនារីចូលចិត្តគូសចិញ្ចើមធំៗ នាពេលបច្ចុប្បន្ននេះ?

រូបភាពតារាសម្ដែង៖ អ្នកនាង ប៊ីរីយ៉ា

តើបុរសៗ យល់បែបណា ចំពោះនារីចូលចិត្តគូសចិញ្ចើមធំៗ នាពេលបច្ចុប្បន្ននេះ?

រូបភាពតារាសម្ដែង៖ កញ្ញា បីនីយាំង

តើបុរសៗ យល់បែបណា ចំពោះនារីចូលចិត្តគូសចិញ្ចើមធំៗ នាពេលបច្ចុប្បន្ននេះ?

រូបភាពតារាសម្ដែង៖ កញ្ញា រីយ៉ា

តើបុរសៗ យល់បែបណា ចំពោះនារីចូលចិត្តគូសចិញ្ចើមធំៗ នាពេលបច្ចុប្បន្ននេះ?

រូបភាព កញ្ញាពេជ្រ 

ជួបជាមួយនិសិ្សតឆ្នាំទី ៤ រៀនជំនាញអក្សរសាស្រ្តអង់គ្លេស នៅសាកលវិទ្យាល័យមួយក្នុង រាជធានីភ្នំពេញ លោក សរ សូរិយា បានប្រាប់ ខ្មែរឡូត ឲ្យដឹងថា “បាទ! សម្រាប់ខ្ញុំ ខ្ញុំគិតថា មនុស្សស្រីគ្រប់រូប តែងតែចង់ធ្វើអ្វី ដើម្បី ឲ្យខ្លួនមើលទៅស្រស់ស្អាត និងទាក់ទាញក្រសែភ្នែកអ្នកដទៃ ហើយចំពោះការគូសចិញ្ចើមធំបែប នេះ ជាចំណង់ចំណូលចិត្ត និងសិទ្ធិរបស់បុគ្គលនោះផ្ទាល់។ ពួកគេគិតថា ពេលគូសទៅ វានឹងអាចលើកសម្រស់ ពួកគេ ថែមមួយកំរិតទៀត ទើបគេខំធ្វើវា ព្រោះថា បើតាមខ្ញុំដឹង រឿងគូសចិញ្ចើមបែបនេះ ក៏មិនមែនជារឿងងាយ ស្រួលប៉ុន្មាននោះដែរ អ្នកខ្លះគូសទៅស្អាត បើអ្នកមិនសូវចេះ គូសវិញ គឺគូសទៅបែរជាពិបាក មើលទៅវិញ។ និយាយត្រង់ចុះ សង្សារបស់ខ្ញុំ មិនចូលចិត្តចិញ្ចើមបែបនេះទេ ព្រោះនាងគិតថា វាមិនសូវសមសម្រាប់នាង ហើយនាង ចូលចិត្តបែបធម្មជាតិជាង”។

តើបុរសៗ យល់បែបណា ចំពោះនារីចូលចិត្តគូសចិញ្ចើមធំៗ នាពេលបច្ចុប្បន្ននេះ?

ងាកមកជួបជាមួយ លោក ម៉ៅ សុទ្ធិសិទ្ធិ ដែលជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ មានមតិឲ្យដឹងដែរថា “ត្រឹមត្រូវណាស់ នារីណាដែលមិនចង់ស្អាតនោះ! ហើយបើតាមគំនិតខ្ញុំ ខ្ញុំគិតថា ការគូសចិញ្ចើមធំ គឺជារឿង សំខាន់ សម្រាប់ស្រ្តីនាពេលបច្ចុប្បន្ននេះ ព្រោះថា ការតុបតែងខ្លួន វាផ្លាស់ប្តូរទៅតាម សម័យកាល​នីមួយៗ ជាក់ស្តែងដូចជា សម័យនេះ ការ​​ Make Up បន្តិចបន្តួច ពេលទៅណាមកណា ក្លាយជារឿង ធម្មតាទៅហើយ ហើយរឿងដែលសឹងតែខ្វះមិនបាននោះគឺ ការគូសចិញ្ចើម ព្រោះវាធ្វើឲ្យពួកគេ​ មើលទៅប្លែកស្អាត តែម្តង។ ចំពោះគូដណ្តឹងរបស់ខ្ញុំវិញ គឺចូលចិត្តណាស់ ឲ្យតែចេញទៅណាម្តងៗ ចំណាយពេលរាប់ម៉ោង ដើម្បី Make up ជាពិសេសគឺ គូសចិញ្ចើមបែបធំៗនឹង គឺមិនចោលតែម្តង តែមើលទៅពិតជា cute ម្យ៉ាងដែរតើ”

តើបុរសៗ យល់បែបណា ចំពោះនារីចូលចិត្តគូសចិញ្ចើមធំៗ នាពេលបច្ចុប្បន្ននេះ?

ចំណែកឯ លោក ថូយ ភារ៉ា ដែលជា និសិ្សត ឆ្នាំទី ៣ ផ្នែកគិលានុប្បដ្ឋាក នៃសាលាបច្ចេកទេសថែទាំ​ វេជ្ជសាស្ត្រ ក៏បានឲ្យដឹង ប្រហាក់ប្រហែលគ្នានេះដែរថា៖ “បើសម្រាប់ខ្ញុំវិញ គឺចូលចិត្ត ព្រោះថា ពេលស្រីៗគូសចិញ្ចើមធំៗ អញ្ចឹង មើលទៅឃើញស្អាត Cute គួរឲ្យទាក់ទាញ។ ម្យ៉ាងវិញទៀត វាក៏អាចបញ្ជាក់ថា ពួកគេគឺជាមនុស្ស ស៊ីវីល័យ ទាន់សម័យ និងជាមនុស្សដែលមានទំនុកចិត្ត លើខ្លួនឯងថែមទៀតផង។ គួរឲ្យស្តាយ បច្ចុប្បន្ន ខ្ញុំមិនទាន់ មានសង្សា តែបើខ្ញុំមានវិញ គឺខ្ញុំក៏អនុញ្ញាត្តឲ្យនាង គូសចិញ្ចើមបែបនេះដែរ  ព្រោះមើលទៅបែប ស៊ិចស៊ី និងទាន់សម័យបន្តិច”។

ខាងលើនេះ គ្រាន់តែជាមតិ​ យោបល់ របស់យុវជនមួយចំនួនប៉ុណ្ណោះ ចំពោះការគូសចិញ្ចើម របស់នារីៗ នាពេលបច្ចុប្បន្ននេះ។ ចុះ តើប្រិយមិត្ត Khmerload ជាបុរសៗវិញ យល់យ៉ាងណាដែរ ចំពោះ ការគូសចិញ្ចើមធំៗ របស់នារី នាពេលបច្ចុប្បន្ននេះ?

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត