លុយ​មិន​គ្រប់​ចង់​ដូរ​ម៉ូតូ​ថ្មី​​​គួរ​សន្សំ​រក​ខ្លួនឯង ​បង់​រំលោះ ឬ ខ្ចី​លុយ​ធនាគារ?

លុយ​មិន​គ្រប់​ចង់​ដូរ​ម៉ូតូ​ថ្មី​​​គួរ​សន្សំ​រក​ខ្លួនឯង ​បង់​រំលោះ ឬ ខ្ចី​លុយ​ធនាគារ?

ចង់​បាន​ម៉ូតូ​ថ្មី​ជិះ​ឡូយ​ដូច​គេ មិន​មែន​ចេះ​អាច​សម្រេច​ចិត្ត​បាន​ភ្លាមៗ​ទេ។ ក្រៅ​ពី​គិតគូរ​លើ​រូបរាង​ម៉ូតូ​ដែល​គិត​ថា​ស័ក្ដិសម​ហើយ​នោះ បញ្ហា​ស្មុគ​មួយ​ទៀត​គឺ​បើ​គ្មាន​លុយ​ឬ​មាន​លុយ​មិន​ដល់​ក៏​ទៅ​មិន​រួច​ដែរ។

 

លុយ​មិន​គ្រប់​ចង់​ដូរ​ម៉ូតូ​ថ្មី​​​គួរ​សន្សំ​រក​ខ្លួនឯង ​បង់​រំលោះ ឬ ខ្ចី​លុយ​ធនាគារ?

 

មាន​វិធីសាស្ត្រ​ជា​ច្រើន​ដែល​ពលរដ្ឋ​មួយ​ចំនួន​ដែល​ខ្វះ​លទ្ធភាព​​​ប្រើប្រាស់​ដើម្បី​​​ទិញ​​បាន​ម៉ូតូ​​ថ្មី​ដូច​អ្នក​ខ្លះ​ត្រូវ​សន្សំ​រាប់​ឆ្នាំ អ្នក​ខ្លះ​ប្រើ​សេវា​បង់​រំលស់ និង​អ្នក​ខ្លះ​ទៀត​អាច​ឈាន​ទៅ​ខ្ចី​បុល​ធនាគារ​ជា​ដើម​។

 

កំពុង​អង្គុយ​ក្រោម​ម្លប់​ឈើ​លោក សុខា ជា​អ្នក​រត់​ម៉ូតូ​ឌុប​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​ដែល​លោក​ប្រើប្រាស់​រាល់​ថ្ងៃ បាន​មក​ពី​ការ​សន្សំសំចៃ​និង​ការ​ចង​ការ​ប្រាក់​​អ្នក​ដទៃ​ ​ទើប​អាច​មាន​លុយ​ទិញ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ជា​មុខ​របរ​រត់​ឌុប​ប្រចាំ​ថ្ងៃ។

 

លោក​បន្ត​ថា លោក​បាន​សន្សំ​លុយ​ជា​ច្រើន​ឆ្នាំ​ដើម្បី​មាន​លុយ​សមល្មម​អាច​យក​​ទៅ​ទិញ​​ម៉ូតូ​សម្រាប់​​ទុក​ដោះស្រាយជីវភាព​រស់នៅ​។ ការ​ម្រេច​ចិត្ត​ខិតខំ​លុយ​ខ្លួន​ឯងក៏​​​ដោយ​សារ​មិន​ចង់​ជំពាក់​គេ​ច្រើន។

 

ចំណែក​លោក មឿន បាន​និយាយ​ថា លោក​បាន​សម្រេច​ចិត្ត​ប្រើ​សេវា​បង់​រំលស់ ដើម្បី​ទិញ​ម៉ូតូ​ហុងដា​ឌ្រីម​មួយ​គ្រឿង។

 

លោក​ថា លោក​ទិញ​ដោយ​ប្រើ​សេវា​បង់​រំលស់​ ដោយ​សារ​មិន​មាន​លុយ​ទាំង​ដុល​យក​ទៅ​ទិញ​ផ្តាច់ ហើយ​ដែល​លោក​ត្រូវ​បង់ថ្លៃ​សេវា​បង់​រំលស់​ប្រចាំ​ខែ​ដល់​ក្រុមហ៊ុន​រយៈ​ពេល​មួយ​ឆ្នាំ។

 

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​ប្រើ​សេវា​បង់​រំលស់ ដោយសារ​គិត​ថា​ងាយ​ស្រួល ជួយ​សម្រួល​សម្រាប់​លោក​ដែល​មាន​ជីវភាព​មិន​សូវ​ធូរធារ។

 

ចំណែក​ម្ចាស់​ហាង​បាយ​អ្នកស្រី បញ្ញា បាន​ប្រាប់​ Sabay ថា អ្នក​ស្រី​បាន​ទិញ​ម៉ូតូ​ថ្មី​ដោយ​លុយ​ខ្លួន​ឯង​ផ្ទាល់​មិន​បាន​ចងការ​ប្រាក់ ឬ​បង់​រំលោះ​អ្វី​ទេ។

 

អ្នក​ស្រី​បន្ថែម​ទៀត​ថា បាន​ជា​គាត់​សម្រេច​ចិត្ត​បែប​នេះ ព្រោះ​អ្នក​ស្រី​មាន​លទ្ធភាព​និង​ក៏​មិន​ចង់​ទិញ​ជំពាក់​ ឬ​ខ្ចី​បុល​គេ​នាំ​ឲ្យ​កើត​រឿង​វែង​ឆ្ងាយ។

 

ស្រដៀង​គ្នា​នេះ​ដែរ​លោក ភា ដែល​ជា​ជាង​ជួសជុល​ម៉ូតូ​បាន​និយាយ​ថា លោក​ក៏​ទើប​ទិញ​បាន​ម៉ូតូ​ថ្មី​មួយ​គ្រឿង​តម្លៃ​ជាង ២ ពាន់​ដុល្លារ​ដោយ​ថវិកា​ផ្ទាល់​ខ្លួន ដែល​ថវិកា​ក៏​បាន​មក​ពី​សន្សំ​យូរ​ឆ្នាំ​នោះ​ដែរ។

 

លោក​បន្ត​ថា លោក​ទិញ​ម៉ូតូ​ដោយ​ប្រើ​ថវិកា​ផ្ទាល់​ខ្លួន ដោយសារ​គិត​ថា​ងាយស្រួល​និង​ណាមួយ​បើ​ខ្ចី​បុល​គេ​ឬ​បង់​ធនាគារ​នាំ​ឲ្យ​ខាត​ការ​ប្រាក់។

 

លោក​បញ្ជាក់​ថា ទោះ​បី​លោក​ចង់​បាន​ម៉ូតូ​ថ្មី​ប្រើប្រាស់ តែ​សមត្ថភាព​ទៅ​មិន​រួច​ដោយ​ត្រូវ​ខ្ចី​បុល​គេ​ក៏​លោក​មិន​ចង់​ដែរ​ ពីព្រោះ​លោក​ចង់​បាន​របស់​អ្វី​មួយ​ដោយ​ប្រើ​សមត្ថភាព​ខ្លួន​ឯង​និង​ដែល​លទ្ធភាព​អាច​ទៅ​រួច។

 

តើ​ប្រិយមិត្ត​សម្រេចចិត្ត​ទិញ​ម៉ូតូ​ថ្មី​ដោយ​វិធី​ណា?

 

ចុច​អាន៖ ទូរសព្ទ​ល្អៗ​​​​មាន​តម្លៃ​ថោក​ចំនួន​បួន​ ​ដែល​​អ្នក​ប្រើ​ប្រាស់​បាន​មើល​រំលង
អត្ថបទ៖ រក្សា