លួចរថយន្ត ប្រជាពលរដ្ឋ រួចនាំគ្នាជិះ ចូលលេងក្លឹបកំសាន្ត ត្រូវសមត្ថកិច្ចឃាត់ ខ្លួនបាន៣នាក់

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ជាមុខសញ្ញាលួចរថយន្ត ត្រូវកម្លាំងនគរបាលឃាត់ ខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួន បាននៅក្នុងក្លឹបកំសាន្ត នៅម៉ោង២យប់ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅ ក្នុងក្លឹបវិលេក ភូមិតាងួន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈក្រុមនេះបានលួច រថយន្តគេហើយ នាំគ្នាជិះដើរលេង។

នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ធឿន វិបុល ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរបើកបរ ស្នាក់នៅក្នុង ផែស្ងួត ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី២.ឈ្មោះ នន់ ផល្លី ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរ ជាជាងសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី៣.ឈ្មោះ លី រ័ត្ន ភេទស្រី អាយុ៣០ឆ្នាំ ជានារីបំរើការខារ៉ាអូខេ ស្នាក់នៅក្នុងខារ៉ាអូខេ សែនអាល័យ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះ សុង បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរលក់ដូរ រស់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រថយន្តដែល ជនសង្ស័យ លួចយកទៅនោះ ម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2N-5202។

នគរបាលមូលដ្ឋានបានបន្តថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ជនរងគ្រោះ បានទៅជួបជុំមិត្តភក្តិ ក្នុងពិធីខួបកំណើតកូន របស់មិត្តភក្តិ នៅក្បែរផ្ទះគ្នា លុះពេលជនរងគ្រោះ ត្រឡប់មកពីខួបកំណើរវិញ រកមើលរថយន្តស្រាប់ តែបាត់ ពេលជនរងគ្រោះបានមកដាក់ ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាល ដើម្បីឲ្យជួយអន្តរាគមន៍ លុះដល់ម៉ោង ២យប់ ថ្ងៃទី២១ លោកយឹម សារ៉ាន់ បានបញ្ជាឲ្យកម្លាំងទាំងអស់ ខិតខំដើរល្បាត នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់បទល្មើស ជាពិសេសនោះស្វែងរក រថយន្តរបស់ជនរងគ្រោះ លុះពេលល្បាត ដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញ រថយន្តនៅក្នុងក្លឹបកំសាន្ត រួចក៏ធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ នាំយកមកកាន់អធិការដ្ឋានដើម្បី ចាត់ការទៅតាមផ្លូវច្បាប់។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះនោះ លោកខិតខំ ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត ដោយបញ្ជាឲ្យកម្លាំងគ្រប់ច្រកល្ហក ធ្វើការស្រាវជ្រាវ រហូតប្រទះឃើញ និងឃាត់ខ្លួនមនុស្ស៣នាក់ រួមទាំងវត្ថុតាងផងដែរ។

លោកបានបន្ថែមថា មុខសញ្ញាចោរលួចរថយន្ត គឺជាមុខសញ្ញាដ៏ក្តៅគគុក ដែលយើងត្រូវបង្ក្រាប ហើយលោកសូមអំពាវនាវដល់ជនរងគ្រោះ ដែលបានបាត់រថយន្ត នាពេលកន្លងមក ត្រូវមកដាក់ពាក្យបណ្តឹង ដើម្បីឲ្យ តុលាការចាត់ការ ជនសង្ស័យឲ្យសមទៅតាមផ្លូវច្បាប់ ៕

លួចរថយន្ត ប្រជាពលរដ្ឋ រួចនាំគ្នាជិះ ចូលលេងក្លឹបកំសាន្ត ត្រូវសមត្ថកិច្ចឃាត់ ខ្លួនបាន៣នាក់
លួចរថយន្ត ប្រជាពលរដ្ឋ រួចនាំគ្នាជិះ ចូលលេងក្លឹបកំសាន្ត ត្រូវសមត្ថកិច្ចឃាត់ ខ្លួនបាន៣នាក់
លួចរថយន្ត ប្រជាពលរដ្ឋ រួចនាំគ្នាជិះ ចូលលេងក្លឹបកំសាន្ត ត្រូវសមត្ថកិច្ចឃាត់ ខ្លួនបាន៣នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត