រុស្ស៊ី ទម្លាក់គ្រាប់បែក ចំផ្សារ មួយកន្លែង ក្នុងប្រទេសស៊ីរី បណ្តាលឲ្យ ស្លាប់ និងរបួស រាប់រយនាក់ (មានវីដេអូ)

ស៊ីរី៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សចំនួន ៧៣នាក់ បានស្លាប់ បន្ទាប់ពី ប្រទេសរុស្ស៊ី បានវាយប្រហារ ទៅលើប្រទេសស៊ីរី ដោយប្រើប្រាស់ យន្តហោះចម្បាំង ទម្លាក់គ្រាប់បែក ចំផ្សារមួយកន្លែង ស្ថិតក្នុងទីក្រុង Idlib ដែលមានមនុស្សជាច្រើន ស្ថិតនៅទីនោះ។

រុស្ស៊ី ទម្លាក់គ្រាប់បែក ចំផ្សារ មួយកន្លែង ក្នុងប្រទេសស៊ីរី បណ្តាលឲ្យ ស្លាប់ និងរបួស រាប់រយនាក់ (មានវីដេអូ)

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ ដោយយន្តហោះចម្បាំង របស់ប្រទេសរុស្ស៊ី បានទម្លាក់គ្រាប់បែក ចំនួន ៦គ្រាប់ ចំផ្សារមួយកន្លែង បណ្តាលឲ្យមនុស្សស្លាប់ និងរបួស រាប់រយនាក់។

ក្រុមអ្នកជួយសង្គ្រោះ នៅក្នុងទីក្រុង Idlib បានឲ្យដឹងថា ក្នុងចំណោម អ្នកស្លាប់ទាំង ៧៣នាក់នោះ យ៉ាងហោចណាស់ នៅសល់សាកសព ចំនួន ៣០ទៀត កំពុងស្ថិត ក្នុងការកំណត់អត្តសញ្ញាណ។ ជាមួយគ្នានេះដែរ មនុស្សច្រើនជាង ១៥០នាក់ផ្សេងទៀត បានរងរបួស ដោយមួយចំនួន កំពុងស្ថិតក្នុង អាការៈធ្ងន់ធ្ងរ និងបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ក្នុងប្រទេសតួកគី។

រុស្ស៊ី ទម្លាក់គ្រាប់បែក ចំផ្សារ មួយកន្លែង ក្នុងប្រទេសស៊ីរី បណ្តាលឲ្យ ស្លាប់ និងរបួស រាប់រយនាក់ (មានវីដេអូ)

លោក Yasser Hammo ជាកម្មករម្នាក់ បាននិយាយថា «មានសាកសពច្រើនណាស់ នៅក្រោមគំនរបាក់បែក នៃអាគារ។ ក្រុមអ្នកស្ម័គ្រចិត្ត និងកម្មករ ជាច្រើននាក់ផ្សេងទៀត បាននិងកំពុងតែ ទាញយកសាកសព ចេញពីក្រោមគំនរបាក់បែក ទាំងនោះ»។

លោក Sameh al-Muazin ជាអ្នកស្រុកម្នាក់ ក្នុងទីក្រុង Idlib បានប្រាប់ឲ្យដឹងថា គាត់បានឃើញ សាកសពជាច្រើន នៅតាមដងផ្លូវ ក្នុងទីក្រុង ខណៈមនុស្សជាច្រើន ភ័យខ្លាចយ៉ាងខ្លាំង ចំពោះការទម្លាក់ គ្រាប់បែកនេះ។ លោកបាននិយាយថា «គ្រប់គ្នាមានការព្រួយបារម្ភថា នេះគ្រាន់តែ ជាការចាប់ផ្តើមប៉ុណ្ណោះ»៕

រុស្ស៊ី ទម្លាក់គ្រាប់បែក ចំផ្សារ មួយកន្លែង ក្នុងប្រទេសស៊ីរី បណ្តាលឲ្យ ស្លាប់ និងរបួស រាប់រយនាក់ (មានវីដេអូ)

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត