អភិបាលខេត្ត ប្រកាសថា ចាប់ពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ លែងមាន​ការចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រី​ឆ្តោ នៅ​ខេត្តកណ្តាល​

ខេត្តកណ្តាល: ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល បានប្រកាសថា រាល់​ការចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្តោ​ទាំងអស់ ត្រូវ​បញ្ឈប់​ជាបន្ទាន់ មុន​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦​។ អាជ្ញាធរ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដល់​អ្នក ដែល​មិន​គោរព​តាម​ការកំណត់​នេះ​។​

​លោក​អភិបាល​ខេត្តកណ្តាល បានប្រកាស​ដូច្នេះ ទៅកាន់​អាជ្ញាធរ​ស្រុក ភូមិ ឃុំ និង​ប្រជាពលរដ្ឋ ដែល​កំពុង​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្តោ ជាង ៤០០ នាក់ នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី ការបញ្ឈប់ ការចិញ្ចឹម ត្រី​រ៉ស់ ត្រី​ឆ្តោ ក្នុង​ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។​

​លោក​អភិបាល​ខេត្តកណ្តាល ម៉ៅ ភិ​រុណ លើកឡើងថា ការចិញ្ចឹម​ត្រី​នេះ ធ្វើ​ឲ្យ​ខាត់​បង់​ដល់​ធនធាន​មច្ឆា​ជាតិ​យ៉ាងខ្លាំង ព្រោះ​ដើម្បី​បាន​ត្រី​ប្រភេទ​ត្រី​រ៉ស់ និង​ត្រី​ឆ្តោ ១ គីឡូក្រាម អ្នក​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ ត្រូវ​ការកូន​ត្រី ៤ ទៅ ៥ គីឡូក្រាម​។ ក្នុងនោះ កូន​ត្រី ១​គីឡូក្រាម ស្មើនឹង​ជាង ៥.០០០ ក្បាល​។

សូមរម្លឹកថា កាលពីពេលថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ប្រកាស​ដល់អាជ្ញាធរគ្រប់ខេត្តរាជធានី ត្រូវផ្សព្វផ្សាយ ​ឲ្យមានការបញ្ឈប់ការចិញ្ចឹម​ត្រី​រ៉ស់ និងត្រីឆ្តោ។ ការចិញ្ចឹមត្រីពីរប្រភេទនេះ នាំ​ឲ្យបាត់បង់កូនត្រី ព្រោះកូនត្រី ជា​ចំណី​​របស់​ត្រី​រ៉ស់ និងត្រីឆ្តោ​៕

អភិបាលខេត្ត ប្រកាសថា ចាប់ពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ លែងមាន​ការចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រី​ឆ្តោ នៅ​ខេត្តកណ្តាល​

អភិបាលខេត្ត ប្រកាសថា ចាប់ពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ លែងមាន​ការចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រី​ឆ្តោ នៅ​ខេត្តកណ្តាល​

អភិបាលខេត្ត ប្រកាសថា ចាប់ពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ លែងមាន​ការចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រី​ឆ្តោ នៅ​ខេត្តកណ្តាល​

អភិបាលខេត្ត ប្រកាសថា ចាប់ពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ លែងមាន​ការចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រី​ឆ្តោ នៅ​ខេត្តកណ្តាល​

អភិបាលខេត្ត ប្រកាសថា ចាប់ពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ លែងមាន​ការចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រី​ឆ្តោ នៅ​ខេត្តកណ្តាល​
កិច្ចប្រជុំនៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥
( រូបភាពពីសាលាខេត្តកណ្តាល )