នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​មុខសញ្ញា​លួច​រថយន្ត​បាន​៣​នាក់​

ភ្នំពេញ: កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​មុខសញ្ញា​លួច​រថយន្ត ប្រុស​ស្រី​៣នាក់​នៅក្នុង​ក្លឹប​កំសាន្ត​មួយកន្លែង​កាលពី​វេលា​ម៉ោង​២ យប់​ថ្ងៃ ឈានចូល ថ្ងៃទី​២១ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ ក្នុង​ក្លឹប​វិ​លេក ភូមិ​តា​ងួន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ​ខណៈ​ក្រុម​នេះ​បាន​លួច​រថយន្ត​គេ​ហើយ នាំគ្នា​ជិះ​ដើរលេង​។​

​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ឃាត់ខ្លួន ទី​១.​ឈ្មោះ ធឿន វិបុល ភេទ​ប្រុស អាយុ​២៧​ឆ្នាំមានមុខ​របរ​បើកប​រ ស្នាក់​នៅក្នុង ផែស្ងួត ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ​។ ទី​២.​ឈ្មោះ ន​ន់ ផល្លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានមុខ​របរជាជាង​សំណង់ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​និង​ទី​៣.​ឈ្មោះលី រ័ត្ន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​នារី​បំរើការ​ខារ៉ាអូខេ ស្នាក់​នៅក្នុង​ខារ៉ាអូខេសែន​អាល័យ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រីឯ​ជនរងគ្រោះមានឈ្មោះ សុង បញ្ញា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ រស់នៅភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រថយន្ត​ដែល ជនសង្ស័យលួច​យកទៅ​នោះ ម៉ាក​កូរ៉ូឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2N-5202​។​

​នៅ​មុនពេល​កើតហេតុ  នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ជនរងគ្រោះ បាន​ទៅ​ជួបជុំមិត្តភក្តិ ក្នុង​ពិធី​ខួបកំណើត​កូន របស់​មិត្តភក្តិ នៅក្បែរ​ផ្ទះ​គ្នា​លុះ​ពេល​ជន​រង​គ្រោះ​ត្រឡប់​មកពី​ខួប​កំ​ណើ​រវិ​ញ រកមើល​រថយន្ត​ស្រាប់ តែ​បាត់ ពេល​ជនរងគ្រោះ​បានមកដាក់ ពាក្យបណ្តឹង​នៅ ប៉ុស្តិ៍នគរបាល ដើម្បី​ឲ្យ​ជួយ អន្តរាគមន៍ លុះដល់​ម៉ោង២​យប់​ថ្ងៃទី​២១ លោក​យឹម សារ៉ាន់ បាន​បញ្ជា ឲ្យ​កម្លាំង​ទាំងអស់​ខិតខំ ដើរល្បាតនៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ដើម្បី​ទប់ស្កាត់​បទល្មើស ជាពិសេស​នោះស្វែងរក រថយន្ត​របស់​ជនរ​ង​គ្រោះ លុះ​ពេល​ល្បាត ដល់​ចំណុចកើតហេតុស្រាប់តែ​ប្រទះឃើញ រថយន្ត​នៅក្នុង​ក្លឹប​កំសាន្ត​រួច​ក៏​ធ្វើការ​ឃាត់​
ខ្លួន ជនសង្ស័យ ទាំង​៣​នាក់ នាំយក​មកកាន់​អធិការដ្ឋាន​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕R​

នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​មុខសញ្ញា​លួច​រថយន្ត​បាន​៣​នាក់​

នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​មុខសញ្ញា​លួច​រថយន្ត​បាន​៣​នាក់​