ក្រុមការងារ​លក់​កន្សែង​បង់ក បន្ត​ផ្តល់​ថវិកា ជូន​លោកគ្រូ ជ័យ ប៊ុន​ឈឿ កំពុង​សំរាក​ក្នុង​មន្ទី​ពេទ្យ​

ភ្នំពេញ: ក្រុមការងារ​លក់​កន្សែង នាំយក​ថវិកា​សប្បុរស​ធម៌ ជូន​លោកគ្រូ ជ័យ​ប៊ុន​ឈឿ ដែល​កំពុង​សំរាក​ក្នុង​មន្ទី​ពេទ្យ លោកគ្រូ​អាជ្ញាកណ្ដាល ប្រដាល់សេរី លោកគ្រូ ‎​ជ័យ ប៊ុន​ឈឿ​‬‬ ដែលជា​អ្នក​អភិរក្ស​ក្បាច់គុន​ប្រដាល់សេរី​ខ្មែរ លោក​កំពុងមាន​ជំងឺ​ជា​ទំងន់ និង​សម្រាក​ព្យាបាល ជម្ងឺ​ក្នុង​មន្ទី​ពេទ្យ ហេតុដូចនេះ​ទើប​ក្រុមយុវជន​យើង​បានរួម​គ្នា​បើក​យុទ្ធនា​ការលក់ កន្សែង​គាំទ្រ​បាល់ទាត់ មួក អាវយឺត ដើម្បី​រក​ថវិកា​ជួយ​សំរាល​ទុក​របស់លោក​។ ក្នុងនោះ​ថវិកា​មួយចំនួនធំ​បានមកពី​ការ​រ​ធ្វើ​យុទ្ធនា​ការលក់ កន្សែង មួក អាវយឺត នៅ​ពហុកីឡាដ្ឋាន​ជាតិ ទាំង​៣​លើក​។​

​សូ​បញ្ជាក់ថា លើកទីមួយ ក្រុមការងារ​លក់​កន្សែង បាន​ផ្ញើរ​ជូន​លោកគ្រូ​ម្តង​រួចហើយ តាមរយះ​ប្រព័ន្ធ​ផ្ញើរ​លុយ វី​ង​។​

​ចំណែក​លើក​ទី​ពី ឌី​ជេ អាចារ្យ​ធំ យកទៅ​ដល់​គេហដ្ឋាន​លោកគ្រូ​ផ្ទាល់​នៅ​ខេត្តបាត់ដំបង់ កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​ក្រុមការងារ​លក់​កន្សែង ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមការងារ​ទាំងអស់​ដែល​បាន​ចូល​រួមទាំង​កម្លាំងកាយ ចិត្ត ប្រកបដោយ​ឆន្ទៈ​លះបង់ និង​ទឹកចិត្ត​ខ្មែរ​ជួយ​ខ្មែរ ដើម្បី​រួម​ពួតដៃគ្នា​ស្វែងរក​ថវិកា​ជូ​យ​ដល់​លោកគ្រូ ជ័យ ប៊ុន​ឈឿ​។​
​ក្នុងនោះ​រួមមាន សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​ជាវ​ផលិតផល​យើង និង​ផ្ដល់​ជា​ថវិកា​ជួយ​ដល់​លោកគ្រូ ជ័យ ប៊ុន​ឈឿ​។ លោក ហ្សូ​ណូ តារាចម្រៀង​ផលិតកម្ម​រស្មី​ហង្ស​មាស និង​មិត្ត​ភ័ក្ត្រ​។ ក្រុមការងារ​លក់​កន្សែង​ទាំងអស់ លោក Sam Chumneanh ឌី​ជេ អាចារ្យ​ធំ លោក កែវ សាស្ត្រា ហាង ចិន​ចិន​។ ក្រុម​សម្ព័ន្ធ​ឌី​ជេ​កម្ពុជា​ទាំងអស់ (Deny Black, Puy Pop Puynuy, DJ Dr , DJ LaLa, MC Tola, Dj tha, Dj Naga,Mr. Jonhy . កញ្ញា MC Ma Lis, កញ្ញា លី​លី​។ ក្លឹប​សិល្បៈ​អា​គាំង (​បងប្រុស Angkor Hero ប្អូនប្រុស Ma Long)​។ Kouprey Studio ក្រុម​អ្នក​រចនា​អក្សរ​ខ្មែរ ក្រុមការងារ​យុវជន​ភ្លេងជាតិ​ខ្មែរ ‪​នគររាជ​។​
‬‬
​កន្សែង​សប្បុរសធម៌ ក៏បាន​នាំយក​ប្រាក់ចំណេញ​ពី​ការលក់​នេះ និង​ដក​ចំនួន ៣០ ភាគរយ ជូន​ដល់​មន្ទីរពេទ្យ ដើម្បី​ចូលរួមចំណែក​ក្នុង​ការជួយ​ដល់​កុមារ​ក្រីក្រ​ជាច្រើន ដែល​បាន​ចូលទៅ​សម្រាក​ព្យាបាល​នៅ​ទីនោះ​។ អ្នកគាំទ្រ​ក្នុង​ការជួយ​ទិញ​កន្សែង​បង់ក​នេះ ក៏បាន​ចូលរួមចំណែក​ក្នុង​ការជួយ​ដល់​មន្ទីរពេទ្យ គន្ធបុប្ផា ផងដែរ​។​

​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់​ជាច្រើន កំពុងមាន​ការគាំទ្រ​យ៉ាងខ្លាំង ចំពោះ​ក្រុម​កីឡាករ​បាល់ទាត់​ជំរើសជាតិ​កម្ពុជា ហើយ​ក្នុង​ការគាំទ្រ​នោះ​មាន​ខុសៗ​គ្នា ដោយ​អ្នកខ្លះ សរសេរ​ជា​បដា លើកសរសើរ អ្នកខ្លះ​គូររូប​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​កមុខ និង​អ្នក​ខ្លះទៀត​មាន​កន្សែង​បង់ក ដែលមាន​ប៉ាក់​ជា​អក្សរ ជា​ភាសា​អង់គ្លេស​ថា CAMBODIA you'll never walk alone​។​

​កន្សែង​បង់ក សម្រាប់​ជាការ​គាំទ្រ​កីឡាបាល់ទាត់​នេះ តែងតែ​ដាក់​បង្ហាញ និង​លក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ដោយមាន​ការ​រចនា​យ៉ាង​ស្អាត ក្នុងការ​លើកទឹកចិត្ត ដល់​កីឡាករ​កម្ពុជា​។ ក្រៅ​ពីថ្ងៃ​ប្រកួត លោកអ្នក​ក៏​អា​ចរក​ទិញ​កន្សែង​នេះ​បាន នៅ​ផ្សារ​អូឡាំពិក ក្នុង​តំលៃ​មួយ​យ៉ាង​សមរម្យ គឺ​តែ ៥​ដុល្លារ ប៉ុណ្ណោះ​។​

​សម្រាប់​អ្នកគាំទ្រ​ទាំងអស់ ច្បាស់​ជា​ចង់បាន នូវ​កន្សែង​នេះ ដើម្បី​ជាការ​លើកទឹកចិត្ត នូវ​រាល់​ពេលដែល​កីឡាករ​កម្ពុជា ចូលរួម​ប្រកួត ជាមួយ​កីឡាករ​មកពី​បរទេស ដែល​នេះ​ក៏​ជា​កិត្តិយស​មួយ​សម្រាប់​កម្ពុជា​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពីពេល​ថ្មីៗ​នេះ ក៏មាន​ក្រុមយុវជន​មួយ ក្រុម​ដែល​ស្រលាញ់​វិស័យ​បាល់ទាត់​បាន​នាំយក​កន្សែង​គាំទ្រ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ជូន​ដល់​កីឡាករ​បាល់ទាត់​ទាំង​២៤​នាក់ នេះ​ជា​លើកដំបូង​ដែល​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​កាន់​កន្សែង​គាំទ្រ​បាល់ទាត់​កម្ពុជា បង្ហាញ​ដល់​ទស្សនា​ជន និង​អ្នក​គ្រាំទ្រ​របស់ខ្លួន​។ បើ​បងប្អូន​ចាប់អារម្មណ៍ អា​ចរក​ទិញ​បាន​នៅ​ផ្សារ​អូ​ឡាំ​ពិ​ច ជាន់​ទី ២ តូប​លេខ C2: 282-283 and 256-257 ឬក៏​អាច​ទំនាក់ទំនង​លេខ​ទូរស័ព្ទ 081 813813 និង 017 771687 និង​ហ្វេ​ស​ប៊ុ​ករ​បស់បង Star Nigth សម្រាប់​ព័ត៌មាន​បន្ថែម​៕​

ក្រុមការងារ​លក់​កន្សែង​បង់ក បន្ត​ផ្តល់​ថវិកា ជូន​លោកគ្រូ ជ័យ ប៊ុន​ឈឿ កំពុង​សំរាក​ក្នុង​មន្ទី​ពេទ្យ​

ក្រុមការងារ​លក់​កន្សែង​បង់ក បន្ត​ផ្តល់​ថវិកា ជូន​លោកគ្រូ ជ័យ ប៊ុន​ឈឿ កំពុង​សំរាក​ក្នុង​មន្ទី​ពេទ្យ​

ក្រុមការងារ​លក់​កន្សែង​បង់ក បន្ត​ផ្តល់​ថវិកា ជូន​លោកគ្រូ ជ័យ ប៊ុន​ឈឿ កំពុង​សំរាក​ក្នុង​មន្ទី​ពេទ្យ​

ក្រុមការងារ​លក់​កន្សែង​បង់ក បន្ត​ផ្តល់​ថវិកា ជូន​លោកគ្រូ ជ័យ ប៊ុន​ឈឿ កំពុង​សំរាក​ក្នុង​មន្ទី​ពេទ្យ​

ក្រុមការងារ​លក់​កន្សែង​បង់ក បន្ត​ផ្តល់​ថវិកា ជូន​លោកគ្រូ ជ័យ ប៊ុន​ឈឿ កំពុង​សំរាក​ក្នុង​មន្ទី​ពេទ្យ​