តា​ចាស់​អាយុ​៧៦​ឆ្នាំ រំលោភ​ក្មេងស្រី​៦​ឆ្នាំ​រហូត​បានសម្រេច

កំពង់ឆ្នាំង: សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស បានធ្វើការ​ឃាត់ខ្លួន តា​ចាស់​អាយុ​៧៦​ឆ្នាំ​ម្នាក់​តាមបណ្តឹង​របស់​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​ដោយ​ចោទប្រកាន់​ពីបទ​រំលោភ​សេព​សន្ទ​វៈ​ទៅ​ក្មេងស្រី​អាយុ​៦​ឆ្នាំ​រហូត​បានសម្រេច ។ ក្រោយពី​ទទួល​ពាក្យបណ្តឹង​ភ្លាមកម្លាំង​សមត្ថកិច្ច ស្រុក​ទឹកផុស​បាន​ចុះទៅ​ឃាត់ខ្លួន តា​ចាស់​អាយុ​៧៦​ឆ្នាំ​ល្មោភកាម កាលពី​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ភូមិ​កោះ​ខ្ទុ​ម ឃុំ​ជៀបស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​

​លោក​លីវ ប៊ុន​សុង អធិការរង​នគរបាល​ស្រុក​ទឹកផុស បានអោយដឹងថា ជនសង្ស័យដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ នូ ស៊ីណាន  អាយុ​អា​៧៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំកើតហេតុ​ខាងលើ ចំ​ណែ​ក្មេងស្រី​រងគ្រោះ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។​

​សមត្ថកិច្ច​បានអោយដឹង​ថា តាម​ការរៀប​រាប់រប​ស់​ក្មេងស្រី​រងគ្រោះ​បាន​ដោយ​ដឹងថាកាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ រូបនាង​បាន​ទៅលេង​ទឹកស្ទឹង ដែល​ស្ថិត​នៅក្បែផ្ទះ​ចាំចំការ​របស់​ជនសង្ស័យ ក្រោយពី​នាង​បាន​លេង​ទឹកស្ទឹង​រួច តា​ចាស់ឈ្មោះ នូ ស៊ីណាន បាន​ប្រើល្បិច​អោយ​នាង​ទៅយក​របស់​នៅក្នុង​ខ្ទម​របស់គាត់ស្រាប់តែ​ពេលដែល​នាង​ចូល​ទៅដល់​ក៏ត្រូវ​តា​ចាស់​ជា​ជនសង្ស័យ​នេះ​បានខ្ទប់មាត់​នាង រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​តែម្តង រហូត​បានសម្រេច ។

​ក្រោយពេល​កើតហេតុ​នាង​មិនបាន​ប្រាប់​ម្តាយ​ភ្លាមៗ​នោះទេ ប៉ុន្តែ​ក្រោយមក​បានមួយថ្ងៃ​ឈាម​ចេះតែ​ហូរ​តាម​ប្រដាប់ភេទ ម្តាយ​មានកា​សង្ស័យ​ដោយ​ស្មានតែឈ្លើង​ទាម នឹង​បាន​ជជីក​សួរនាំ ទើប​បែកការ ថា​តា​ចាស់​ឈ្មោះ​នូ ស៊ីណានបាន​ចាប់រំលោភ​រូបនាង​នៅពេលដែល​នាង​ទៅលេង​ទឹកស្ទឹង ។ ក្រោយពី​ដឹងហេតុការណ៍​ន ក្រុមគ្រួសា​បានដាក់​ពាក្យ​ប្តឹង​មក​សមត្ថកិច្ច ហើយ​នៅ​ថ្ងៃទី​២០ ខែធ្នូឆ្នាំ​២០១៥ ត្រូវបាន​ស​ត្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង ។​

​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាពចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​ពិតប្រាកដ​មែន​៕R​

តា​ចាស់​អាយុ​៧៦​ឆ្នាំ រំលោភ​ក្មេងស្រី​៦​ឆ្នាំ​រហូត​បានសម្រេច