ការភ័យខ្លាច​ទាំង ៣ របស់​ស្ត្រី ពេល​សម្រាលកូន​

ការភ័យខ្លាច​ទាំង ៣ របស់​ស្ត្រី ពេល​សម្រាលកូន​

​តើ​អ្នក​ភ័យខ្លាច នឹង​ការ​សម្រាលកូន​ដែរ​ទេ​? កុំ​ភ័យ​អី​! ខាងក្រោម​នេះ គឺជា​ការភ័យខ្លាច​ចំនួន ៣ ដែល​កើតមាន​ជា​ញឹកញាប់ និង​មាន​វិធី​បំបាត់​ភាពភ័យខ្លាច​នោះ​។

​ខ្ញុំ​មិន​អាច​ទ្រាំទ្រ​ការឈឺចាប់​បាន​ទេ​!
•​    ​យើង​តាម​គ្រូពេទ្យ​ជំនាញ របស់​គេហទំព័រ​យើង​បានឲ្យដឹងថា ម្តាយ​ម្នាក់​ក្នុងចំណោម​ម្តាយ ដែល​ពោរពេញ​ទៅ​ដោយ​ក្តីសង្ឈឹម​ប្រាំ​នាក់​និយាយថា នេះ​គឺជា​ការភ័យខ្លាច ក្នុង​ត្រីមាស​ទី​បី​របស់​នាង​ហើយ​។ ស្ត្រី​មួយ​ចំនួន​ដឹង​ជា​មុន​ថា ពួកគេ​ត្រូវការ​ថ្នាំ​បំបាត់​ការឈឺចាប់ ក្នុងពេល​សម្រាល ហើយ​ស្ត្រី​មួយចំនួន​ទៀត​ជ្រើសរើស​វិធី​ចាក់​ថ្នាំ​ស្ពឹក Epidural ដើម្បី​បំបាត់​ការឈឺចាប់​។ អ្នកខ្លះ​ទៀត បែរ​ជា​ប្តេជ្ញាចិត្ត សម្រាលកូន​ដោយ​មិន​ប្រើ​ថ្នាំ​អ្វី​ទាំងអស់​ទៅ​វិញ​។ ពួក​គេ​យល់ព្រម​ទទួល​ការឈឺចាប់ និង​ភាព​មិន​ស្រួល​ក្នុង​ខ្លួន និង​សិក្សា​អំពី​តិច​និច​ជា​ច្រើន ដើម្បី​ជួយ​ពួកគេ​អាច​គ្រប់គ្រង​វា​បាន​។ ជាមួយ​នឹង​ការរៀបចំ និង​គាំទ្រ​យ៉ាង​ត្រឹមត្រូវ ស្ត្រី​មួយ​ចំនួន អាច​សម្រាលកូន​ដោយ​ធម្មជាតិ បាន​យ៉ាង​សប្បាយចិត្ត និង​មាន​ថាមពល​ទៀតផង​។

​ខ្ញុំ​នឹង​ត្រូវ​កាត់​ស្បែក​នៅ​ប្រដាប់ភេទ ហើយ​ខ្ញុំ​នឹង​ត្រូវ​ដាច់​ស្បែក​មែន​ទេ​?
•​    ​ការ​កាត់​ស្បែក​ក្បែរ​ប្រដាប់ភេទ គឺជា​វិធីសាស្ត្រ​វះកាត់​មួយ​ប្រភេទ ទៅលើ​សាច់ដុំ​នៅ​ចន្លោះ​ទ្វារមាស និង​រុន្ធ​គូ​ថ ហើយ​វា​គឺជា​រឿង​ដែល​ត្រូវ​ធ្វើ មុន​ពេល​សម្រាល ដើម្បី​ឲ្យ​ទ្វា​រមាសបើក​បាន​ធំ​។ ស្ត្រី​មួយ​ចំនួន អាចរ​ហែក​វា​ដោយ​ខ្លួនឯង​តែ​ម្តង ក្នុងពេល​សម្រាល ហើយ​ការ​រហែក​នេះ ដូចជា​គ្មាន​លក្ខណៈ​អ្វី​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ ត្រូវការ​ដេរ​ផ្ជិត​មកវិញ​។ បើ​យើង​និយាយ​ជា​លក្ខណៈ​ស្តង់ដារ​វិញ​គឺ​ថា ការ​កាត់​ស្បែក​នេះ ជា​រឿង​ដែល​ត្រូវ​កាត់បន្ថយ ហើយ​ឥឡូវនេះ អ្នកឯកទេស​ជាច្រើន​យល់ថា យើង​មិន​គួរ​ប្រើប្រាស់​ទម្លាប់​នេះ​ទេ​។ ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ​ថា​តើ មាន​កាលៈទេសៈ​អ្វីខ្លះ ដែល​ត្រូវការ​កាត់​វា ហើយ​ធ្វើ​ដូច​ម្តេចទៅ ទើប​អាច​ចៀសវាង​វា​បាន​។ មាន​អំណះអំណាង​មួយចំនួន​ថា អ្នក​ទំនងជា​មិនសូវ​ត្រូវ​ការ​ដេរ​ទេ បើសិន​ជា​អ្នក​ចាប់ផ្តើម​ម៉ាស្សា តំបន់​នៅ​ចន្លោះ​ទ្វារមាស និង​រុន្ធ​គូថ​ប្រហែល ៥ សប្តាហ៍ មុន​ពេល​សម្រាល​។​

​ខ្ញុំ​នឹង​ត្រូវ​សម្រាលកូន​ដោយ​វះកាត់​
•​    ​ចាប់តាំងពី​ស្ត្រី​ម្នាក់ ក្នុងចំណោម​ស្ត្រី​ប្រាំ​នាក់ ដែល​សម្រាលកូន​ជា​លើកទីមួយ ឈាន​ដល់​ការ​សម្រាល​ដោយ​វះកាត់​មក ទើប​ធ្វើឲ្យ​ស្ត្រី​គ្រប់រូប​ភ័យខ្លាច​។ បើសិន​ជា​អ្នក​មាន​ចិត្ត​ចង់ សម្រាល​តាម​ធម្មជាតិ​ហើយ ការ​សម្រាល​ដោយ​វះកាត់ អាចជា​រឿង​ដែល​មិន​ត្រូវ​ធ្វើ​ហើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។