អត្ថបទ​ពិសេស សម្រាប់​សុភាពនារី ៖ រឿង​ដែល​មិន​គួរ​ធ្វើ ពេល​មាន​រដូវ

អត្ថបទ​ពិសេស សម្រាប់​សុភាពនារី ៖ រឿង​ដែល​មិន​គួរ​ធ្វើ ពេល​មាន​រដូវ

​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ការ​មក​រដូវ​ប្រចាំខែ របស់​សុភាពនារី​គ្រប់រូប មិនសូវ​ត្រូវ​បាក​ស្ត្រី​ខ្លួនឯង​ផ្ទាល់ យកចិត្តទុកដាក់ ឬ​មើលថែទាំ​ខ្លួន​ជា​ពិសេស នៅក្នុង​ឱកាស​នេះ​ឡើយ​។ ប៉ុន្តែ អ្នក​សំណាង​ហើយ ដែល​បាន​អាន​អត្ថបទ​នេះ ហើយ​កុំ​ភ្លេច ចែករំលែក (Share) វា​ទៅ​កាន់​មនុស្ស​ស្រី​ដ៏​ទៃ​ទៀត​ផង​។​

​រឿង​ដំបូង​គឺថា ការ​មក​រដូវ គឺជា​លក្ខណៈ​ធម្មជាតិរ​បស់​មនុស្ស​ស្រី ដែល​យើង​មិនចាំបាច់​ភ័យ​បារម្ភ ឬ​យកចិត្តទុកដាក់​ពេក​នោះ​ទេ ប៉ុន្តែ អ្នក​ត្រូវ​ថែទាំ​ខ្លួន អំឡុង​ពេល​ថ្ងៃ​នោះ​មក​ដល់​។ អារម្មណ៍​របស់​អ្នក នឹង​អាច​ប្រែប្រួល​ភ្លាមៗ ដោយ​មិន​ដឹង​ខ្លួន ឬ​មិន​ដឹង​មូលហេតុ ដែល​វា​អាច​បណ្តាលមកពី​អ័រម៉ូន នៅក្នុង​ខ្លួន​របស់​អ្នក​។ យ៉ាងណាមិញ វា​ជា​រឿង​ធម្មតា​ទេ ដែល​អ្នក​ធ្លាក់ឈាម​ពីរ ឬ​បី​បួន​ថ្ងៃ ប៉ុន្តែ បើ​យូរ ឬ​ឆាប់​ជាង​នេះ ឬក៏​ហូរឈាម​ច្រើនៗ​ពេក អ្នក​គួរតែ​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ​ជំនាញ​ហើយ​។​

​បន្ថែម​ពីលើ​នេះ សូម​អ្នក​ស្វែងយល់ និង​សិក្សា​បន្ថែម​អំពី ការ​មក​រដូវ​របស់​អ្នក ថា​តើ​វា​ត្រឹមត្រូវ ទៀងទាត់ ឬ​ខុសពី​ធម្មតា​អ្វីខ្លះ​។ ពេលនេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក អំពី​រឿង​ទង្វើ​មួយ​ចំនួន ដែល​អ្នក​គួរតែ ឬ​ត្រូវ​តែ​ចៀសវាង អំឡុង​ពេល​មាន​រដូវ ៖

​កុំ​បញ្ឈប់​ការ​ហាត់ប្រាណ​
​ស្ត្រី​មួយ​ចំនួន តែងតែ​ឈប់​ហាត់ប្រាណ ពេល​ពួកគេ​មក​រដូវ ដោយ​ព្រួយបារម្ភ​ថា នឹង​ធ្វើឲ្យ​គេ​ធី​ងធោង អស់កម្លាំង ឬ​មិន​ស្អាត​ជា​ដើម ប៉ុន្តែ អ្នក​ត្រូវ​ចងចាំ​ថា ការ​ហាត់ប្រាណ អាច​ជួយ​បន្ថយ​ការ​ឈឺ​ចុកចាប់ ពេល​មាន​រដូវ​បាន​។​

​កុំ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
​កាល់ស្យូម ត្រូវបាន​គេ​យល់ថា អាច​បន្ថយ​ការឈឺចាប់​ពេល​មក​រដូវ ប៉ុន្តែ មិនមែន​គ្រប់​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ទាំងអស់ សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​អ្នក​នោះ​ទេ ពីព្រោះ​ផលិតផល​ខ្លះ អាច​មាន​ផ្ទុក​អាស៊ី​ត arachadonic ដែល​កាន់តែ​ធ្វើឲ្យ​អ្នក​ចុកពោះ​។​

​កុំ​តម​អាហារ​
​កុំ​ទម្លាប់​តម​អាហារ ក្នុង​ពេល​មក​រដូវ​។ ការ​តម​អាហារ នឹង​ធ្វើ​ឲ្យ​អា​ស៊ីតនៅក្នុង​ក្រពះ​កើនឡើង ធ្វើ​ឲ្យ​អ្នកហើម និង​ចុកចាប់​ក្នុង​ពោះ (​ឈឺ​ក្រពះ​)​។​

​ការ​រួមភេទ ត្រូវ​តម​ដាច់ខាត​
​អ្នក​អាច​គិតថា វា​មិន​អី ប៉ុន្តែ វា​ពិតជា​គគ្រិច និង​បង្ក​មេរោគ​ច្រើនណាស់ ពេល​អ្នក​ធ្វើការ​រួម​ភេទ អំឡុង​ពេល​ថ្ងៃ​មក​រដូវ​។ ម្យ៉ាងវិញទៀត យើង​ក៏​ជឿជាក់ថា អ្នក​គ្មាន​ផា​សុកភាព ឬ​ទទួល​បាន​ភាព​សុខ​ស្រួល​ប៉ុន្មាន​ទេ ... អញ្ចឹង តើ​អ្នក​ខំ​ធ្វើ​អ្វី​ទៅ​? ទ្រាំ​ពីរ​បី​ថ្ងៃ​ទៅ​។​

​កុំ​មក​រោម​
​ការដក​រោម នឹង​ធ្វើឲ្យ​អ្នក​កាន់តែឈឺ ជាង​ថ្ងៃ​ធម្មតា ដោយសារ​តែ​កម្រិត​អ័រម៉ូន estrogen ចុះ​ទាប​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។