“​ស្ពឹក​ខួរក្បាល​” សាក​លេង​ហ្គែម​មួយ​នេះ​ទៅ​

“​ស្ពឹក​ខួរក្បាល​” សាក​លេង​ហ្គែម​មួយ​នេះ​ទៅ​

Roll the Ball: slide puzzle! ជា​កម្មវិធី​ហ្គែម​មួយ​ដ៏​អស្ចារ្យ សម្រាប់​អភិវឌ្ឍន៍ និង​ពង្រឹង​ដល់​សមត្ថភាព​ខួរក្បាល​របស់​អ្នក​។ ហ្គែម​នេះ​តម្រូវ​ឲ្យ​អ្នក ផ្លាស់​ប្តូរ​ទីតាំង​ចំណុច​រាំងស្ទះ (blocks) ដើម្បី​ធ្វើ​ជា​ផ្លូវ សម្រាប់​កូន​បាល់​រត់ទៅរក​ទីតាំង​ចុងក្រោយ​។​

​វា​ពិតជា​ងាយ​លេង​ណាស់ ប៉ុន្តែ បើ​ចង់យក​ឈ្នះ​វា ប្រហែលជា​ពិបាក​បន្តិច​ហើយ​។​

​តើ​វា​អាច​ជួយ​ដល់​ខួរក្បាល​របស់​អ្នក ដោយ​វិធី​ណា​ទៅ​?
​អ្នក​ត្រូវ​ប្រឹង​គិត រក​វិធីសាស្ត្រ និង​ល្បិច​នានា ដើម្បី​ដោះស្រាយ​ចំពោះមុខ ដូច្នេះ ខួរក្បាល​របស់​អ្នក​ត្រូវ​ធ្វើការ នោះ​វា​នឹង​លែង​ស្ពឹក​ទៀតហើយ​។ វា​ក៏​ជួយ​ឲ្យ​ខួរក្បាល​អ្នក មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ផង​ដែរ​។​
​មតិ​អ្នកលេង ៖
“​ចូលចិត្ត​ហ្គែម​នេះណា​ស់ វា​ជួយ​ឲ្យ​ខ្ញុំ​កាត់​ស្ត្រេ​ស និង​ជួយ​ដល​ខួរក្បាល​ខ្ញុំ​ទៀត​ផង​” - ដោយ Madam Nana​។​
“​ចង់យក​ឈ្នះ​វា ប៉ុន្តែ ពិបាក​ដល់​ហើយ​” - ដោយ Charlene Meli៕

-​    ​ដើម្បី​ទាយ​យក ចុច​ទីនេះ សម្រាប់​ប្រព័ន្ធ IOS
-​    ​ដើម្បី​ទាយ​យក ចុច​ទីនេះ សម្រាប់​ប្រព័ន្ធ Android

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។