លុប​អក្សរ​ដែល​បាន​សរសេរ​រួច​ទាំង​អស់​យ៉ាង​រហ័ស ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​ប៉ុន្មាននេះ!

សម្រាប់មិត្តអ្នកអាន ដែលចូលចិត្ត សរសេរកំណត់ ត្រាទុក ឬចូលចិត្ត លេងសារ អាចសាកប្រើប្រាស់ Tweak នេះបាន ដើម្បីសម្រួល ដល់ក្តារចុច។ Tweak នេះមាន ទាក់ទង ជាមួយការ សរសេរ និងការប្រើប្រាស់ ក្តារចុច។

លុប​អក្សរ​ដែល​បាន​សរសេរ​រួច​ទាំង​អស់​យ៉ាង​រហ័ស ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​ប៉ុន្មាននេះ!

Tweak នេះ មានឈ្មោះ DeleteCut អាចឲ្យអ្នក លុបអក្សរ ដែលបានសរសេរ រួចទាំងអស់ ដោយគ្រាន់តែ ចុចលើ សញ្ញាព្រួញ ឡើងលើ (Shift) នៅផ្នែក ខាងឆ្វេង ឲ្យជាប់ ហើយចាំចុច លើសញ្ញាព្រួញ បែរមក ខាងឆ្វេង (Back ឬ Delete) នៅផ្នែក ខាងស្តាំវិញ ពេលនោះ រាល់អក្សរ ទាំងអស់ នឹងត្រូវបាន លុបចោល តែមុននឹង ធ្វើបែប នេះបាន អ្នកត្រូវ ដំឡើង tweak នេះជា មុនសិន។

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំ ខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់មកចូល ទៅកន្លែង Search រួចវាយ ពាក្យថា DeleteCut ហើយធ្វើការ ដំឡើង។
  • បន្ទាប់ពីដំឡើងរួច​ Tweak នេះនឹងដំនើរការ ដោយស្វ័យប្រវត្តិ ហើយអ្នកអាច អនុវត្ត បានតាមការ រៀបរាប់ នៅខាងលើ

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជាអ្នក ធ្វើខុសពីការ បង្ហាញខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រលំ របស់អ្នក យើងមិនទទួល ខុសត្រូវ ជាដាច់ខាត។

លុប​អក្សរ​ដែល​បាន​សរសេរ​រួច​ទាំង​អស់​យ៉ាង​រហ័ស ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​ប៉ុន្មាននេះ!

Tweak នេះមិនស៊ីទំហំអង្គផ្ទុកទិន្នន័យធំ ណាស់ណាទេ អ្នកអាចដំឡើង ទុកប្រើ នៅពេលត្រូវ ការបាន ក៏ជាការ ល្អដែរ។

  • ដោយ: Hong
  • 3:24 PM, 21 December
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ