ស្មាតហ្វូន Huawei P9 អាចនឹងចេញនៅក្នុងខែមិនា ឆ្នាំ2016 នេះហើយ

ស្មាតហ្វូន Huawei P9 អាចនឹងចេញនៅក្នុងខែមិនា ឆ្នាំ2016 នេះហើយ

បន្ទាប់ពីស្មាតហ្វូន Ascend P6 និង Ascend P7, ស្មាតហ្វូន Huawei P8 ក៏បានចេញជាផ្លូវការដែរហើយកាលពីខែមេសាកន្លងទៅនេះ ដែល ស្មាតហ្វូនដ៏ស្តើងនេះ ត្រូវបានធ្វើឡើងពីវត្ថុធាតុដើមដ៏ល្អឥតខ្ចោះយ៉ាងរឹងមាំ។ មិនយូរប៉ុន្មានបន្ទាប់ពីចេញស្មាតហ្វូន P8 ឥឡូវនេះយើងបានលឺ ដំណឹងពីក្រុមហ៊ុន Huawei ថា កំពុងតែធ្វើនូវស្មាតហ្វូនដែលស្នងតំណែងបន្ទាប់ពី Huawei P8 វាត្រូវបានគេអោយឈ្មោះថា Huawei P9 ។ ខណៈពេលដែលមានពាក្យចចាមអារ៉ាមមួយចំនួន បាននិយាយថា ស្មាតហ្វូន Huawei P9 នឹងចេញជាផ្លូវការនៅមុនចុងឆ្នាំ2015 នេះ ប៉ុន្តែ វាមិនបានកើតឡើងដូចពាក្យនោះទេ ។ បើយោងទៅតាមគេហទំព័រ Mobile-dad របស់ប្រទេសចិនបានអោយដឹងថា ក្រុមហ៊ុន Huawei មាន បំណងដាក់បង្ហាញស្មាតហ្វូន Huawei P9 ដ៏ថ្មីស្រឡាងរបស់ខ្លួននៅក្នុងខែមិនា ឆ្នាំ2016 នេះហើយ បើគឹតទៅគឺវាជិតមួយឆ្នាំទៅហើយបន្ទាប់ពី Huawei P8 បានចេញជាផ្លូវការ ។ ស្មាតហ្វូន Huawei P9 នឹងចេញមកជាមួយអេក្រង់ទំហំ 5.2 អ៊ីង, ជាមួយនឹងការរចនាកោងផ្នែកជ្រុងទាំង4 របស់វា, មានបំពាក់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ ហើយប្រើស៊ីភីយូប្រភេទ octa-core Kirin 950 និងមានរ៉េមទំហំ 4 ជីកាបៃ ។ ចំពោះស្មាតហ្វូនដែលជាដៃគូរបស់វាគឺ Huawei P9 Max ដែលមានទំហំអេក្រង់ 6.2 អ៊ីង ជាប្រភេទ Quad HD អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំក្រោយ នេះដែរ ប៉ុន្តែគេនៅមិនទាន់ដឹងថាក្រុមហ៊ុន Huawei គ្រោងនឹងបង្ហាញចេញនូវស្មាតហ្វូន P9 Max នេះនៅដំណាលគ្នាជាមួយ P8 រឺយ៉ាងណានោះទេ ។

ស្មាតហ្វូន Huawei P9 អាចនឹងចេញនៅក្នុងខែមិនា ឆ្នាំ2016 នេះហើយ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្មាតហ្វូន Huawei P9 អាចនឹងចេញនៅក្នុងខែមិនា ឆ្នាំ2016 នេះហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្មាតហ្វូន Huawei P9 អាចនឹងចេញនៅក្នុងខែមិនា ឆ្នាំ2016 នេះហើយ

ចុះថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2015 ម៉ោង 03:20 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ