​រថយន្តក្រុង​ទេសចរណ៍​បើក​ធ្លាក់​ផ្លូវ​នៅ​ថៃ​បណ្តាល​ឲ្យ​មនុស្ស​១៣​នាក់​ស្លាប់​

​ថៃ​៖​មនុស្ស​យ៉ាងហោចណាស់​១៣​នាក់ ក្នុង​មាន​ទាំង​ទេសចរ​ជនជាតិ ម៉ាឡេស៊ី និង​ចិន​ផងដែរ​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ឧបទ្ទវហេតុ​រថយន្តក្រុង​ដឹក​ភ្ញៀវទេសចរ​មួយគ្រឿង​បើក​ធ្លាក់​ផ្លូវ​ក្នុងប្រទេស​ថៃ​កាលពី​ម្សិលមិញ​។ 

​      ប៉ូលិស​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង ក្នុងស្រុក Doi Saket ដែល​ស្ថិតនៅ​ប្រហែលជា ៣០ គីឡូ​ម៉ែត ពី​ទីក្រុង ឈាង​ម៉ៃ​។ ប៉ូលិស​បាន​បញ្ជាក់ថា បច្ចុប្បន្ន ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នេះ​មាន​ចំនួន​១៣​នាក់ ក្នុងនោះ​មាន​ស្រី​៨​នាក់ និង​ប្រុស​៥​នាក់ ឯ​មួយចំនួនធំ​ទៀត​ទទួលរង​របួសធ្ងន់​។ 

​    ​គួរ​បញ្ជាក់ដែរថា តាម​របាយការណ៍​ស្រាវជ្រាវ​ស្តីពី​សុវត្ថិភាព​តាម​ដង​វិថី​នៅ​ឆ្នាំ​២០១៥​នេះ​បាន​ឲ្យ​ដឹងថា ប្រទេស​ថៃ​គឺជា​ប្រទេសមួយ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២​ខាង​មាន​ផ្លូវ​ដែលមាន​គ្រោះថ្នាក់​បំផុត​នៅក្នុង​លោក ជាមួយនឹង​អត្រា​អ្នកស្លាប់ ៣៦.២​នាក់​៕ 

​រថយន្តក្រុង​ទេសចរណ៍​បើក​ធ្លាក់​ផ្លូវ​នៅ​ថៃ​បណ្តាល​ឲ្យ​មនុស្ស​១៣​នាក់​ស្លាប់​