ផ្ទុះ​ឧស្ម័ន​នៅ​រុ​ស្ស៊ី​ស្លាប់​ម្នាក់ បាត់​ខ្លួន​ច្រើន​នាក់

អាជ្ញាធរ​រុ​ស្ស៊ី​រាយការណ៍​ថា មនុស្ស​ម្នាក់​ស្លាប់​ហើយ​ច្រើន​នាក់​បាត់​ខ្លួន​ក្រោយ​ការ​បំផ្លាញ​អគារ​ស្នាក់​នៅ​ដែល​បាក់​កាលពី​ថ្ងៃ​ទី​២០ ធ្នូ ដោយសារ​ការ​ផ្ទុះ​ឧស្ម័ន​មួយ​នៅ​ទីក្រុង​វ៉ុល​ហ្គោ​រ៉ា​ដ​ភាគ​ខាងត្បូង​រុ​ស្ស៊ី ។

លោក​ឡេ​អូ​នី​ដ បេ​លី​យ៉ា​អេ​វ អនុរដ្ឋមន្ត្រី​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​ថ្លែង​ថា អ្នក​ស្លាប់​ម្នាក់​ត្រូវ​បាន​រក​ឃើញ ហើយ​ទាញ​យក​ចេញពី​គំនរ​បាក់បែក ។ យើង​សង្ស័យ​ថា ក្រោម​គំនរ​បាក់បែក​អាច​កប់​មនុស្ស​៥​នាក់​ទៀត ដែល​ស្លាប់​ដែរ ក្នុង​នោះ​មាន​មនុស្ស​៣​នាក់​រស់នៅ​ផ្ទះល្វែង​មួយ​ដែល​ការ​ផ្ទុះ​ចេញពី​ទីនោះ ព្រមទាំង​ភ្ញៀវ​របស់​ពួក​គេ​ម្នាក់ ។

តុល្យការ​លើក​មុន​រៀបរាប់​ពី​មនុស្ស​១១​នាក់ រង​របួស ហើយ​មនុស្ស​៨​នាក់​បាត់​ខ្លួន ។ មុន​នេះ​អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួងសុខាភិបាល លោក​អូ​ឡេ​ក សាឡា​ហ្គៃ​អីុន និយាយ​​ថា មនុស្ស​១១​នាក់​ស្ថិត​នៅ​មន្ទីរពេទ្យ ក្នុង​នោះ​មាន​កុមារ​២​នាក់ និង​ស្ត្រី​ចំណាស់​ម្នាក់ ។ មនុស្ស​៣​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ ចំណែក​អភិបាល​តំបន់​វ៉ុល​ហ្គោ​រ៉ា​ដ លោក​អាន​ដ្រេ បុត​ខា​រ៉ូ​វ គូសបញ្ជាក់​ថា មនុស្ស​៨​នាក់​បាត់​ខ្លួន រួច​ការ​តាម​រុករក​កំពុង​ធ្វើ ។ មនុស្ស​ទាំងនេះ​អាច​នៅ​កន្លែង​ផ្សេង​ពេល​មានការ​ផ្ទុះ ។

ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​១២​ម៉ោង ក្នុងស្រុក​ក្នុង​ជាន់​ទី​១៧​នៃ​អគារ​មាន​កម្ពស់​៩​ជាន់​នេះ ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ក្រុង​វ៉ុល​ហ្គោ​រ៉ា​ដ​។ អគារ​នេះ​ក្រោយ​ការ​ផ្ទុះ​បាន​បាក់​រហូត​ដល់​ជាន់​ក្រោម ៕