​Arsenal និង Man United ប្រជែង​ទិញ Riyad Mahrez

​កីឡា​៖​ក្លិប​កាំភ្លើង​ធំ Arsenal និង​ក្លិប​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​រាយការណ៍​កំពុង​គម្រោង​នាំយក​កីឡាករ​ខ្សែបម្រើ​ស្លាប​របស់​ក្លិប​កញ្ជ្រោង​ព្រៃ Leicester City គឺ​កីឡាករ Riyad Mahrez នៅពេល​ទីផ្សារ​កីឡាករ​បើក​ក្នុង​ខែមករា​ខាង​មុននេះ​។ 

​    ​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អាល់​ហ្សេ​រី​វ័យ​២៤​ឆ្នាំ បាន​និយាយថា​រូបគេ​កំពុង​ទំនាក់ទំនង​ជាមួយ​ក្លិប​ធំៗ​ពីរ​នៅ Premier League ហើយ​និង​ការផ្លាស់​ចេញពី​កីឡាដ្ឋាន King Power​នៅ​ខែ​ក្រោយនេះ​ក្នុងអំឡុងពេល​ដែរ​ក្លិប​កញ្ជ្រោង​ព្រៃ Leicester កំពុង​លេង​ល្អ​នៅ Premier League​។ 

​    ​អ្នកចាត់ការ ទៅ​ទូរ​របស់​កញ្ជ្រោង​ព្រៃ​លោក Claudio Ranieri បាន​អះអាងថា​ក្លិប​មិន​លក់​កីឡាករ​ខ្សែបម្រើ​ស្លាប​រូបនេះ​ទេ​ប៉ុន្តែ​បើ យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ French Le10 sport បាន​ឲ្យ​ដឹង​ដែរ​ថា Man United និង Arsenal កំពុងតែ​សំឡឹង​ឃើញ​ខ្សែបម្រើ​ស្លាប​ឆ្វេង​កីឡាករ Mahrez និង​មាន​គម្រោង​ចុះ​កុងត្រា​ក្នុងតម្លៃ​ពលកម្ម​ប្រមាណ​២៩​លាន​ផោន​។​

​     គួរ​បញ្ជាក់ថា ខ្សែបម្រើ​ស្លាប Mahrez ផ្លាស់​ពី​ក្លិប Le Havre មកកាន់ Leicester City កាលពី​ឆ្នាំ​២០១៤ ហើយ​បាន​បង្ហាញខ្លួន​ឲ្យ​ក្លិប​បាន​៦៥​លើក​និង​ស៊ុត​បញ្ចូល​ទី​បាន​២០​គ្រាប់​៕ 

​Arsenal និង Man United ប្រជែង​ទិញ Riyad Mahrez