​លោក Ancelotti នឹង​ជំនួស​កន្លែង Pep Guardiola

​កីឡា​៖​លោក Carlo Ancelotti នឹង​ក្លាយជា​អ្នកចាត់ការ​ថ្មី​ បន្ទាប់ពី​លោក Pep Guardiola បានសម្រេច​ចិត្ត​ចាក​ចេញពី​យក្ស​អាល្លឺម៉ង់ Bayern Munich នៅពេល​បញ្ចប់​រដូវ​កាល​នេះ​។ នេះ​បើ​យោង​គេហទំព័រ​ផ្លូវការ​ពី​ក្លិប​យក្ស​របស់​អាល្លឺម៉ង់​។​

​ការចាកចេញ​ពី​អាល្លឺម៉ង់​របស់​គ្រូបង្វឹក​វ័យ​៤៤​ឆ្នាំ គឺជា​ព័ត៌មាន​ដ៏​ល្អ​សម្រាប់​ក្លិប​ធំៗ​មួយចំនួន​ដែល​កំពុងដណ្ដើម​គ្នា​ចង់បាន​រូបលោក​ក្នុងនោះ​មានដូចជា Manchester City, Chelsea, Paris Saint-Germain និង Manchester United ជាដើម​។​

​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​ជិត​៣​ឆ្នាំ​លោក Guardiola បាន​ដឹកនាំ Bayern ឈ្នះ​ជើងឯក​កំពូល​អាល្លឺម៉ង់​ចំនួន​២​ដង ពាន DFB Pokal ១​ដង និង​ពាន​ដទៃ​ចំនួន​២​ផ្សេងទៀត ប៉ុន្តែ​គាត់​មិនទាន់​អាចយ​កពាន UEFA Champions League មកកាន់​ទឹកដី Bavaria បាន​នៅឡើយ ខុសពី​កាល​នៅ​អេ​ស្ប៉ា​ញ​ដែល​គាត់​ជួយ Barca ឈ្នះ រហូតដល់​ទៅ​២​ដង​៕

​លោក Ancelotti នឹង​ជំនួស​កន្លែង Pep Guardiola
​លោក Ancelotti នឹង​ជំនួស​កន្លែង Pep Guardiola