សម្តែង​ភ្លាត់ស្នៀត កុំ​កុំ ទាត់ ម៉ៃ​ដ៍ ថៃ​សាន់ ចំ​តំបន់​គ្រោះថ្នាក់​

​នេះ​គឺជា​ពត៌មាន​ដែល​កំប្លែង​បំផុត​មួយ​សម្រាប់​តារា​វាយតប់ ហុងកុង ដ៏​ល្បីល្បាញ​វ័យ ៥២​ឆ្នាំ ដាន់​នី យ៉េន ​(Donnie Yen) ដែល​យើង​ធ្លាប់​ស្គាល់​ថា កុំ​កុំ ជាមួយ​អតីត​ស្តេច​កីឡាប្រដាល់​លំដាប់​ពិភពលោក ម៉ៃ​ដ៍ ថៃ​សាន់​ (Mike Tyson) ដោយ​ពួកគេ​ទាំងពីរ​នាក់​បាន​ភ្លាត់ស្នៀត​ជួប​គ្រោះថ្នាក់​ដោយ​ចៃដន្យ​មួយ​នៅក្នុង​កំឡុងពេល​ដែល​កំ​ពុង​ថត​រឿង​ថ្មី​ដែល​នឹង​ត្រៀម​បញ្ចាំង​ក្នុងពេល​ឆាប់ៗ​នេះ​គឺ​រឿង «Ip Man 3»។

សម្តែង​ភ្លាត់ស្នៀត កុំ​កុំ ទាត់ ម៉ៃ​ដ៍ ថៃ​សាន់ ចំ​តំបន់​គ្រោះថ្នាក់​

ចំពោះ​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ដែល​មិន​នឹកស្មាន​ដល់​នេះដែរ​គឺ​បាន​បង្ករ​ឡើង​ដោយសារតែ កុំ​កុំ មិនបាន​ប្រុងប្រយ័ត្ន​នៅក្នុង​ឈុត​មួយ​ដែល​តម្រូវ​ឲ្យ​លោក និង ម៉ៃ​ដ៍ ថៃ​សាន់ ប្រឈមមុខ​ដាក់គ្នា​ដោយ​កម្លាំងបាយ ហើយ​ពេលនោះ​ស្រាប់តែ ដាន់​នី យ៉េន បាន​ទាត់​មួយ​ជើង​ដោយ​អ​ចេតនា​ចំ​តំបន់​គ្រោះ​ថ្នា​ក់រ​បស់ ម៉ៃ​ដ៍ ថៃ​សាន់ ដោយ​មិនបាន​ដឹងថា​ខ្លួន​បន្តិច​ណា​ឡើយ ប៉ុន្តែ​គាត់​បានដឹង​ដោយសារ​តារា​សម្តែង​ម្នាក់​ឈ្មោះ​លោក ចាង​ជីន ​(Zhang Jin) បាន​ស្រែ​កនៅ​ពីក្រោយ​ខ្នង​គាត់​ថា «​អូយ​» ភ្លាមនោះ​ទើប កុំ​កុំ ដឹងខ្លួន​ថា​គាត់​បានធ្វើ​ឲ្យ​អតីត​ស្តេច​ប្រដាល់ ម៉ៃ​ដ៍ ថៃ​សាន់ រង​ការឈឺចាប់ ។

សម្តែង​ភ្លាត់ស្នៀត កុំ​កុំ ទាត់ ម៉ៃ​ដ៍ ថៃ​សាន់ ចំ​តំបន់​គ្រោះថ្នាក់​

ប៉ុន្តែ​ទោះជា​យ៉ាងណា​សម្រាប់​លោក ម៉ៃ​ដ៍ ថៃ​សាន់ ផ្ទាល់​មិនបាន​ប្រកាន់ ឬ​ខឹងសម្បា​អ្វី​ឡើយ មិនតែប៉ុណ្ណោះ​ពួកគេ​ទាំងពីរ​នាក់ រួមទាំង​ក្រុមការងារ​ទាំងអស់​បាន​នាំគ្នា​សើច​សប្បាយ​ទៅវិញ ។

សម្តែង​ភ្លាត់ស្នៀត កុំ​កុំ ទាត់ ម៉ៃ​ដ៍ ថៃ​សាន់ ចំ​តំបន់​គ្រោះថ្នាក់​

នៅក្នុង​បទ​សម្ភាស​មួយ​បន្ទាប់ពី​បាន​បញ្ចា​ប់​ការថត​រឿង «Ip Man 3» នេះ​លោក ដាន់​នី យ៉េន ហៅ កុំ​កុំ បាន​និយាយ​បែប​កំប្លែង​ដែល​ទាក់ទង​ទៅនឹង​រឿង​ដែល​ទាត់​ចំ​ចំនុច​សំខាន់​របស់ អតីត​ស្តេច​ប្រដា​ល់វ័យ ៤៩​ឆ្នាំ ម៉ៃ​ដ៍ ថៃ​សាន់ ថា «​ខ្ញុំ​មិនបាន​ប្រុងប្រយ័ត្ន​ដោយសា​តែ​គិតថា ម៉ៃ​ដ៍ ថៃ​សាន់ ប្រហែល​ស្លៀកពាក់​ខោអាវ​ដែក​(​សើច​)…​ប៉ុន្តែ​ខ្ញុំ​ធ្វើ​នេះ​គឺជា​ការសង​សឹក​ដែល ម៉ៃ​ដ៍ ថៃ​សាន់ ធ្លាប់ធ្វើ​ឲ្យ​ខ្ញុំ​របួស​ច្រមុះ​កាលពី​លើក​មុន ​(​សើច​)» ។

សម្តែង​ភ្លាត់ស្នៀត កុំ​កុំ ទាត់ ម៉ៃ​ដ៍ ថៃ​សាន់ ចំ​តំបន់​គ្រោះថ្នាក់​

ជា​ចុងក្រោយ​កំពូល​តារា​ក្បាច់គុណ កុំ​កុំ បាន​និយាយថា «​បន្ទាប់ពី​បានបញ្ចប់​នៃ​ការថត​រឿង «Ip Man 3» រវាង​ខ្ញុំ និង​អតីត​ស្តេច​ប្រដាល់ ម៉ៃ​ដ៍ ថៃ​សាន់ ពិតជា​ពិបាក​ហាមាត់​លាគ្នា​ខ្លាំងណាស់​ព្រោះ​អនុស្សាវរីយ៍​ល្អៗ​រវាង​ខ្ញុំ និង​ម៉ៃ​ដ៍ ថៃ​សាន់ មាន​ច្រើន​រាប់មិនអស់​នៅក្នុង​កំឡុងពេល​ថត​រឿង​ថ្មី​នេះ ចំណែកឯ​លោក ម៉ៃ​ដ៍ ថៃ​សាន់ វិញ​ស្ទើរតែ​ស្រក់​ទឹកភ្នែក​ទៅហើយ​បន្ទាប់ពី​បាន​និយាយថា​លា​ជាមួយនឹង​ខ្ញុំ​» ៕ កុសល​
​     សម្តែង​ភ្លាត់ស្នៀត កុំ​កុំ ទាត់ ម៉ៃ​ដ៍ ថៃ​សាន់ ចំ​តំបន់​គ្រោះថ្នាក់​