រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍ ១០ របស់​កីឡាកាស​ស្តេច​ខ្មោច​

ស្តេច​ខ្មោច Undertaker ជា​តួអង្គ​កីឡាកាស​មួយរូប​ដែលមាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​ស្ថាប័ន កីឡាកាស WWE រយៈពេល​ជាង ២ ទ​ស្សវ​តរ៍មក​ហើយ ។ លោក​មានឈ្មោះ​ពិត Mark William Calaway កើត​នៅ​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ១៩៦៥ នៅ Texas ហើយ​លោក​បានធ្វើ​ឲ្យ​ទស្សនិកជន​អ្នកតាមដាន​វិស័យ​កីឡាកាស​ជាច្រើន​ចាប់អារម្មណ៍​លើ​លោក​ដោយសារតែ​ភាពខុសប្លែក​ពី​គេ ។ ខាងក្រោម​នេះ​ជា​រឿងរ៉ាវ​ពិត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ទាំង ១០ ៖

១០-​លោក​ផ្តើម​អាជីព​ក្នុង​វិស័យ​កីឡាកាស WCCW ដំបូង​ក្នុង​ឆ្នាំ ១៩៨៤ ក្រោម​ឈ្មោះថា Texas Red តែ​​ក្រោយមក​ទើប​ចូលក្នុង​ស្ថាប័ន WWE វិញ​នៅ​ឆ្នាំ ១៩៩០ ក្រោម​ឈ្មោះថា Kane the Undertaker ។​

រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍ ១០ របស់​កីឡាកាស​ស្តេច​ខ្មោច​
៩-​លោក​ជា​ជើងឯក​ក្បាច់គុន​កាន់​ខ្សែក្រវាត់​ខ្មៅ ។​
៨-​លោក​រៀន​ក្បាច់​ដើរ​លើស​ង្វៀន Old School ពី​អ្នក​កីឡាកាស The Spouker Don Jardin ។​

រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍ ១០ របស់​កីឡាកាស​ស្តេច​ខ្មោច​
៧-​លោក​ធ្លាប់​ចូលរួម​សម្តែង​រឿង Suburban Commando កាលពី​ឆ្នាំ ១៩៩១ ជាមួយនឹង​អ្នកកីឡា​កាស Hulk Hogan ។​
៦-​លោក​ក៏​ធ្លាប់ជា​កីឡាករ​លេង​បាល់បោះ​ដ៏​ឆ្នើម​កាលពី​រៀន​នៅ​សកល​វិទ្យាល័យ​ផងដែរ ។​

រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍ ១០ របស់​កីឡាកាស​ស្តេច​ខ្មោច​
៥-​លោក​មានកូន​ប្រុស​ម្នាក់ និង កូនស្រី ៣ នាក់ ។ លោក​ធ្លាប់​រៀបការ ៣ ដង ហើយ​ភរិយា​បច្ចុប្បន្ន​របស់លោក​ក៏​ធ្លាប់ជា​អ្នក​កីឡាកាស​ដូចគ្នា​គឺ Michelle Mccool។​

រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍ ១០ របស់​កីឡាកាស​ស្តេច​ខ្មោច​

៤-​លោក​ត្រូវបាន​គេ​ស្គាល់​ច្រើន​តាមរយៈ​ការមិន​ដែល​ចាញ់​នៅក្នុង​ព្រឹត្តិការណ៍​កីឡាកាស​ដ៏​ធំ Wrestle Mania ដោយ​ក្នុងនោះ​លោក​ធ្លាប់​ឈ្នះ ២២ ដង តែ​ពេលនេះ​កំណត់ត្រា​មិនដែល​ចាញ់​ត្រូវបាន​បាត់បង់​ទៅ​អ្នក​កីឡាកាស Brock Lesnar កាលពី​ឆ្នាំ ២០១៤ ។​
៣-​លោក​ជា​អ្នក​កីឡាកាស​ដំបូង​បំផុត​ឈ្នះ​ព្រឹត្តិការណ៍​ទម្លាក់​ពីលើ​សង្វៀន Royal Rumble ក្នុង​លេខ​រៀង​ទី ៣០ កាលពី​ឆ្នាំ ២០០៧ ។​

រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍ ១០ របស់​កីឡាកាស​ស្តេច​ខ្មោច​
២-​ខ្សែក្រវាត់​ដំបូង​ដែល​លោក​ឈ្នះ​គឺ USWA Unified World Heavyweight Title នៅ​ឆ្នាំ ១៩៨៩ ហើយ​ខ្សែក្រវាត់​ចុងក្រោយ​ដែល​លោក​កាន់កាប់​គឺ World Heavyweight Championship ក្នុង​ឆ្នាំ ២០១០ ។​
១-​លោក​ធ្លាប់​ប្រ​កូត​ក្នុងការ​ប្រកួត​ផ្លូវការ​លើសពី ២៦០០ ប្រកួត​ច្រើនជាង​អ្នក​កីឡាកាស The Rock និង Stone Cold បូក​បញ្ចូល​គ្នា​ទៀត ៕ ថា​វរិ​ទ្ធ​
រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍ ១០ របស់​កីឡាកាស​ស្តេច​ខ្មោច​

រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍ ១០ របស់​កីឡាកាស​ស្តេច​ខ្មោច​

រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍ ១០ របស់​កីឡាកាស​ស្តេច​ខ្មោច​