DHR ជាភ្នាក់ងារ មួយដ៏សំខាន់ ជួយស្វែងរក ការងារឲ្យ និស្សិតធ្វើ និងរកបុគ្គលិក ឲ្យក្រុមហ៊ុន

ភ្នំពេញ៖ DHR គឺជាក្រុមហ៊ុនមួយ ដែលជួយស្វែងរកការងារ ឲ្យនិស្សិតធ្វើ  ដោយមានទិសដៅសំខាន់ៗ  ជួយឲ្យនយោជក ដែលពិបាកស្វែងរកបុគ្គលិក  ឲ្យជួបនិងនយោជិក ដែលមិនទាន់មានការងារធ្វើ  តាមរយៈក្រុមហ៊ុន អភិវឌ្ឍន៍សុបិន្ត របស់មនុស្សមួយនេះ ។

ជាក់ស្តែងកាលព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ ក្រុមហ៊ុន DHR បានបើកសិក្ខាសាលាមួយ បង្ហាញពីបទពិសោធន៍ និងទិលដៅរបស់ខ្លួន ធ្វើយ៉ាងណាស្វែងរកការងារ ឲ្យនិស្សិតដែលអត់ការងារធ្វើ និងរបៀបធ្វើបទបង្ហាញយ៉ាងម៉េច ធ្វើឲ្យគេចាប់អារម្មណ៍  ។

លោក  សៀ សុផុន នាយកក្រុមហ៊ុន D HR Asia បានមានប្រសាសន៍ថា «ក្រុមហ៊ុនរបស់ខ្ញុំមានទិសដៅមួយ ជួយឲ្យនយោជក ជួបជាមួយនឹងនយោជិក  ដែលអ្នកទាំងពីរមិនធ្លាប់ជួបគ្នា ពីមុនកន្លងមក ពោលគឺជួយសម្រួលដល់ម្ចាស់ក្រុមហ៊ុន មិនឲ្យជួបបញ្ហាពិបាក ស្វែងរកបុគ្គលិក មកធ្វើការងារឲ្យក្រុមហ៊ុនខ្លួន និងជួយឲ្យនិស្សិត ឬបេក្ខជន ដែលអត់ការងារធ្វើ ឲ្យមានការងារធ្វើ» ។

លោកបានថ្លែងបន្តថា «ជារៀងរាល់ឆ្នាំ យើងដឹងហើយថា និស្សិតដែលអត់ ការងារធ្វើ មានចំនួន៥០០០ពាន់នាក់ ដែលចេញពី សាកលវិទ្យាល័យផ្សេងៗ ហើយ DHR យើងធ្វើយ៉ាងណា ជួយស្វែងរកការងារឲ្យគាត់ធ្វើឲ្យបាន» ។ លោកបានបន្ថែមទៀតថា ក្នុងអង្គពិធីនេះដែរ យើងបានអញ្ជើញវគ្មិន ៣រូប មកពីអូស្ត្រាលី និង អាម៉េរិក ដែលជាអ្នកជំនាញលក់ និងអ្នកធ្វើបទបង្ហាញធ្វើ យ៉ាងណាឲ្យគេចាប់អារម្មណ៍។ មនុស្សយើងបើសិន ជាគ្មានផ្នត់គំនិតនោះទេ យើងមិនអាចធ្វើការងារ បានដោយជោគជ័យនោះទេ  បើសិនជាយើងមាន ជំនាញយើងច្បាស់ ការធ្វើបទបង្ហាញរបស់យើង និងជោគជ័យ ហើយការងារក៏ជោគជ័យដូចគ្នា។

បញ្ជាក់ផងដែរថា ក្រុមហ៊ុន DHR បានកើតឡើង តាំពីខែមករា ឆ្នាំ២០១៥ ដែលជាក្រុមហ៊ុនមួយជួយឲ្យសុបិន្តមនុស្សជោគជ័យ ៕