សាមសុង Galaxy Note5 ជាជម្រើសដ៏ ពេញនិយម សម្រាប់អ្នក ចូលចិត្ត ថតរូប

ភ្នំពេញ៖ ទូរស័ព្ទដៃម៉ាកសាមសុង Galaxy Note5គឺជាប្រភេទទូរស័ព្ទ ដែលកំពុងពេញនិយម សម្រាប់មនុស្សគ្រប់រូប ដែលចូលចិត្តថតទេសភាព អ្នកចូលចិត្តរូបម្ហូបអាហារ ដើម្បីចែករំលែកជាមួយ មិត្តភក្តិនៅក្នុង Facebook និងបណ្តាញសង្គមនានា។

លោក កឹម សុវណ្ណា គឺជាអ្នកថតរូប អាជីពម្នាក់ ដែលមានបទពិសោធន៍ ថតរូប ជិត៤ឆ្នាំ មកហើយ ជាពិសេសជាងនេះទៀតរូបថត ដែលជាស្នាដៃរបស់គាត់ ត្រូវបានប្រើប្រាស់នៅតាម ទំព័រកាសែត និងទស្សនាវដ្តីជាច្រើន។

លោក កឹម សុវណ្ណា បានមានប្រសាសន៍ថា “ខ្ញុំបានជ្រើសរើសយក ទូរស័ព្ទសាមសុង Galaxy Note5 មកប្រើដើម្បីថតរូប។ ជាទូទៅខ្ញុំតែង ប្រើកាម៉េរ៉ាទំនើប ដែលមានតម្លៃរាប់ពាន់ដុល្លារ ថតរូប ដើម្បីទទួលបាននូវ រូបភាពដែលមាន គុណភាពល្អអាចប្រើបានច្រើនយ៉ាង។ ប៉ុន្តែនាពេលថ្មីៗនេះ ខ្ញុំបានសាកល្បងមក ប្រើកាម៉េរ៉ាទូរស័ទ្ទដើម្បីថតរូបភាពវិញម្តង ព្រោះមានគុណភាពល្អ មិនចាញ់កាម៉េរ៉ាទំនើបឡើយ ហើយងាយស្រួលយកតាមខ្លួន”។

គួរបញ្ជាក់ថា ទូរស័ព្ទសាមសុង Galaxy Note5មានកម្មវិធីច្រើន ដែលអាចកែរូបភាព បានស្រួលដូចជា Adobe Photoshop Express ជាដើម ព្រមទាំងកម្មវិធីផ្សេងៗជាច្រើនដែល អ្នកប្រើប្រាស់អាចដោនឡូដ ដោយឥតគិតថ្លៃ។ ទូរស័ព្ទ Samsung Galaxy Note 5 ផ្តល់នូវថតរូបភាព កាន់តែច្បាស់ជាងមុន  ដោយកាមេរ៉ាក្រោយមានទំហំ16 មេកាភិចសែល នឹងអាចការរក្សាលំនឹងរូបភាព ។ ចំណែក កាមេរ៉ាមុខត្រូវ បានតំឡើងដល់ទៅ 5 មេកាភិចសែល ដែលអាចឲ្យអ្នកដើរថត selfie បានងាយស្រួល និងច្បាស់ជាងមុន។

ក្រុមហ៊ុន Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេ លើពិភពលោកផ្នែកបច្ចេកវិទ្យា ដោយផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ កំពុងតែផ្លាស់ប្តូរឲ្យ កាន់តែប្រសើរឡើង នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED។

សាមសុង Galaxy Note5 ជាជម្រើសដ៏ ពេញនិយម សម្រាប់អ្នក ចូលចិត្ត ថតរូប

សាមសុង Galaxy Note5 ជាជម្រើសដ៏ ពេញនិយម សម្រាប់អ្នក ចូលចិត្ត ថតរូប

សាមសុង Galaxy Note5 ជាជម្រើសដ៏ ពេញនិយម សម្រាប់អ្នក ចូលចិត្ត ថតរូប

សាមសុង Galaxy Note5 ជាជម្រើសដ៏ ពេញនិយម សម្រាប់អ្នក ចូលចិត្ត ថតរូប