តាកូម៉ាលួចដឹកឈើ មួយគ្រឿង ជ្រុលចង្កូត ចូលប្រឡាយ ក្រឡាប់ផ្ងារជើង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅព្រះវិហារ

ព្រះវិហារ៖ អ្នកបើកបររថយន្តម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ឯអ្នករួមដំណើរ ម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់រថយន្តតាកូម៉ា របស់ពួកគេដែលលួច ដឹកឈើប្រណីត បើលលឿនពេកជ្រុល ចង្កូតរេចូលប្រឡាយ ក្រឡាប់ ផ្ងាជើង នៅម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងសទី២១ ខែធ្នូ ឆ្នាំ២០១៥ នេះ ស្ថិតនៅផ្លូវជាតិលេខ៦២ ក្នុងភូមិ ជីអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តតាកូម៉ា ដែលលួចដឹកឈើជួបគ្រោះថ្នាក់ចរាចរណ៍នេះ គ្មានស្លាកលេខ ពណ៌ទឹកប្រាក់ បើកបរដោយបុរសម្នាក់ឈ្មោះ សៀងហៃ អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃពន្លិច ឃុំអាចាលក្ខ័ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ បានស្លាប់នៅនឹងកន្លែង ឯអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឆន សុវណ្ណរ៉ាយ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្នុងរថយន្តតាកូម៉ា មានឈើប្រណីតៗសុទ្ធតែជាប្រភេទ ធ្នុង និងនាងនួន ហើយរឿងដែលនឹកស្មានមិនដល់នោះ ក្រោយពីគ្រោះថ្នាក់ភ្លាមៗ គេឃើញរថយន្តជាច្រើនគ្រឿង បានមកជញ្ជូន ឈើចេញពីរថយន្តតាកូម៉ា នេះ រួចនំាគ្នាបើកចេញដោយពុំមានការហាមឃាត់ពីកម្លាំងសមត្ថកិច្ច។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា បច្ចុប្បន្ននេះ ការចរាចរណ៍ឈើប្រណីត កំពុងតែកើតឡើង យ៉ាងសកម្ម ដោយក្រុមឈ្មួញភាគច្រើនបានដឹកចេញពីស្រុកសង្គមថ្មី និងស្រុកជ័យសែន ហើយរាល់ដងមិនដែល ឃើញសមត្ថកិច្ចធ្វើការបង្ក្រាបបានម្តងនោះទេ ហើយក្រុមឈ្មួញភាគច្រើនគឺជាកូនអ្នកមានអំណាចនៅខេត្តកំពង់ ដែលតែងតែបង់លុយឲ្យសមត្ថកិច្ច ដើម្បីសម្រួលចរន្តដឹកឈើរបស់ខ្លួន។

ចំពោះការចោទលើកឡើងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនិងក្រុមឈ្មួញបានបង់លុយបង់កាក ឲ្យសមត្ថកិច្ចដើម្បី សម្រួលក្នុងការដឹកឈើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅមិនអាច ទំនាក់ទំនងសុំការបំភ្លឺពីក្រុម សមត្ថកិច្ច បាននៅឡើយទេ៕

តាកូម៉ាលួចដឹកឈើ មួយគ្រឿង ជ្រុលចង្កូត ចូលប្រឡាយ ក្រឡាប់ផ្ងារជើង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅព្រះវិហារ

តាកូម៉ាលួចដឹកឈើ មួយគ្រឿង ជ្រុលចង្កូត ចូលប្រឡាយ ក្រឡាប់ផ្ងារជើង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅព្រះវិហារ