ពាណិជ្ជករខ្មែរ នាំចូល ផលិតផល ថែរក្សា និងសំអាត ធ្មេញម៉ាក Express Smile ពីអាមេរិក

ភ្នំពេញ៖ ដោយឃើញពី តម្រូវការថែរក្សា អនាម័យមាត់ធ្មេញ នៅកម្ពុជាខ្លាំង ក្រុមពាណិជ្ជករខ្មែរ បាននាំចូលនូវផលិតផល ថែរក្សាសំអាត និងធ្វើឱ្យធ្មេញស ម៉ាក Express Smile Atlanta ដែលជាផលិតផល មានឈ្មោះល្បីល្បាញពី សហរដ្ឋអាមេរិក មានគុណភាពល្អជាងគេ នៅក្នុងពិភពលោកនាសម័យបច្ចុប្បន្ន។

ពិធីដាក់បង្ហាញ និងផ្សព្វផ្សាយផលិតផល ប្រេននែម Express Smile ដែលនាំ ចូលដោយផ្តាច់មុខ ក្រុមហ៊ុនLuxury Smile បានត្រូវរៀបចំឡើងកាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ដោយមានការចូលរួម ជាកិត្តិយសពីលោក ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងពាណិជ្ជករធំៗជាច្រើននៅកម្ពុជា។

ថ្លែងក្នុងពិធីនោះ អគ្គនាយកក្រុមហ៊ុន Luxury Smile Cambodia លោក ចិត្រ សេរីសុភ័ក្រ បានមានឱ្យដឹងថា នៅខែតុលាឆ្នាំ២០១៥ ក្រុមហ៊ុនLuxury Smile បានទទួលសិទ្ធិផ្តាច់មុខ ក្នុងការលក់ផលិតផល Express SmileAtlanta teeth whitening kit ជាផលិតផលមានឈ្មោះ ល្បីល្បាញពិភពលោក នាទសវត្សរ៍ចុងក្រោយនេះ។

លោកអគ្គនាយកបន្តថា សុខភាពមាត់ធ្មេញ ជាកត្តាសំខាន់បំផុត នៃរូបរាងកាយ ដូច្នេះក្រុមហ៊ុនសប្បាយរីករាយបាននាំ ផលិតផលមានគុណភាព សុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ មកកាន់ប្រទេសកម្ពុជា ដើម្បីបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋខ្មែរ ដោយមិនចាំបាច់ជិះ យន្តហោះទៅទិញនៅស្រុកគេ។ ផលិតផលស្តង់ដារអន្តរជាតិនេះ មានតម្លៃសមរម្យ អាចរកជាវបាននៅតាម បណ្តាផ្សារទំនើបៗ និងតាមឱសថស្ថាននានា ទូទាំងប្រទេស។ ផលិតផលនេះមានការគាំទ្រ ខ្លាំងពីតារាភាពយន្ត តារាចម្រៀង  និងកីឡាករល្បីៗ ក្នុងពិភពប្រើប្រាស់។

លោកបញ្ជាក់ថា ក្រុមហ៊ុនក៏មានគម្រោង នាំចេញ Express Smile បន្តទៅបណ្តាប្រទេស មួយចំនួនទៀត ដូចជា ប្រទេសថៃ វៀតណាម អូស្ត្រាលី សិង្ហបុរី និងម៉ាឡេស៊ីនៅឆ្នាំ២០១៦ខាងមុខនេះ។

ក្នុងពីធីដាក់បង្ហាញ និងផ្សព្វផ្សាយផលិតផល Express Smile លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នេះជាមោទនភាព សម្រាប់កម្ពុជា ដែលក្រុមហ៊ុន Luxury Smile និងដៃគូពាណិជ្ជកម្ម បានសម្រេចចិត្តដាក់ ទុនវិនិយោគ នាំផលិតផលដ៍ល្បីល្បាញ គុណភាពខ្ពស់ស្តង់ដា រអន្តរជាតិ មកផ្គត់ផ្គង់តម្រូវការប្រើប្រាស់ ក្នុងទីផ្សារកម្ពុជា។

លោកបន្តថា នេះបង្ហាញនូវទំនុកចិត្ត និងការចូលរួមចំណែក មួយទៀត ពីសំណាក់វិស័យឯកជន ក្នុងដំណាក់កាលរអភិវឌ្ឍប្រទេស និងជំរុញកំណើន សេដ្ឋកិច្ចជាតិ។ ជាពិសេសបង្កើត ទីផ្សារការងារដល់ពលរដ្ឋខ្មែរ។

គួរបញ្ជាក់ថា សុខភាពមាត់ធ្មេញ មានសារៈសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប ដូច្នេះមនុស្សគួរតែពិនិត្យ និងថែរក្សាឲ្យបានល្អ ពិសេសជ្រើសរើស ផលិតផលដែលមានគុណភាព សុវត្ថិភាព ដើម្បីយកមកប្រើប្រាស់ ការយល់ដឹងនិងបទពិសោធន៍ សុខភាពមាត់ធ្មេញ គឺជាកត្តាដែលសំខាន់បំផុត នៃរូបរាងកាយរបស់ មនុស្សម្នាក់ៗ៕