ស្ត្រី​វិកល​ចារិក​ម្នាក់​បាន​សម្រាលកូន​តាមផ្លូវ​

​ខេត្ត​ព្រះសីហនុ​៖ ស្ត្រី​វិកល​ចារិក​ម្នាក់​បាន​សម្រាលកូន​តាមផ្លូវ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ចំការចេក​ក្រុងព្រះសីហនុ​ដើម្បី​សម្រាក​ព្យាបាល ទោះយ៉ាងណា​ទារក​ដ៏​អភ័ព្វ​នេះ​មាន​ការខ្វះ​ការ​ថ្នាក់ថ្នម​ដោយសារ​ម្តាយ​គេ​ជា មនុស្ស​មិន​គ្រប់ទឹក​។ ជាមួយគ្នានេះដែរ​ស​មាគ​ន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ខេត្ត​ព្រះសីហនុ បាន​នាំយក​អំណោយ​មួយចំនួន​ប្រគល់ជូន​មន្ទីរពេទ្យ​ដើម្បី​ទុក​ទំនុកបំរុង​ស្ត្រី​ជា​ម្តាយ និង​ទារក​។​

សូម​បញ្ចាក់​ផងដែរ​ថា បន្ទាប់​មានការ​ចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន ដំណឹង​នេះ បានដឹងដល់​មហាជន​ហើយ​ក៏មាន​សប្បុរសជន​ជាច្រើន ទាំង​ជនបរទេស និង​ជនជាតិខ្មែរ​បានមក​សុំ​ទារក​នោះ​យកទៅ​ចឹ​ញ្ចឹ​ម ប៉ុន្តែ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ទីរពេទ្យបង្អែក​ចំការចេក​ពុំទាន់​ហ៊ាន​សម្រេច​នៅឡើយ​ទេ ដោយ​រង់ចាំ​ពិភាក្សា​ផ្លូវច្បាប់​ជាមុនសិន​៕ សមុទ្រ​ខៀវ​ ​

KA-21-12-2015-09 KA-21-12-2015-06 KA-21-12-2015-07 KA-21-12-2015-08