រ៉ូប​ Tuk Tuk ជួយឲ្យបវរកញ្ញា​ថៃឈ្នះ​ពាន​​​ក្នុង​កម្មវិធី Miss Universe ​​

រ៉ូប​ Tuk Tuk ជួយឲ្យបវរកញ្ញា​ថៃឈ្នះ​ពាន​​​ក្នុង​កម្មវិធី Miss Universe ​​

​Aniporn Chalermburanawong បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​ថៃ​​ចូលរួម​ក្នុង​កម្មវិធី​ប្រលង​បររកញ្ញា​ឯក Miss Universe បាន​ឈ្នះ​ពាន​ “Best National Costume” ​ដោយ​សារ​តែ​រ៉ូបTuk Tuk កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​​នេះ​នៅ​ទីក្រុង Las Vegas។

 

រ៉ូប​ Tuk Tuk ជួយឲ្យបវរកញ្ញា​ថៃឈ្នះ​ពាន​​​ក្នុង​កម្មវិធី Miss Universe  ​​

 

​បវរកញ្ញា​វ័យ​២១​ឆ្នាំ​​មក​ពី​ខេត្ត​ Lampang បាន​តស៊ូ​រហូត​ដល់​ជុំ​​១០នាក់​​ចុង​ក្រោយ ប៉ុន្តែ​នាង​បាន​ធ្លាក់​​ក្នុង​ជុំ​​៥​នាក់​ចុងក្រោយ។ យ៉ាងណា​មិញ បវរកញ្ញា​វ័យ​ក្មេង​រូប​នេះ​​ក៏​មិន​ធ្វើ​ឲ្យ​ប្រទេស​របស់​ខ្លួន​អស់​សង្ឃឹម​ឡើយ ដោយ​នាង​​រ៉ូប​ Tuk Tuk ដែល​នាង​បាន​ជ្រើសរើស​មក​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​តំណាង​ឈុត​ប្រពៃណី​ បាន​ជួយ​ឲ្យ​នាង​​ឈ្នះ​ពាន​ឈុត​តំណាង​ជាតិ​ល្អ​បំផុត “Best National Costume” ​។

 

រ៉ូប​ “Best National Costume” ​មួយ​នេះ​ច្នៃ​ដោយ​​លោក Hirankrit Pattaraboriboonkul ដែល​ជា​មន្ត្រី​មួយ​រូប​នៅ​មន្ទីរ​វប្បធម៌​ ប្រទេស​ថៃ​។ Aniporn Chalermburanawong អាច​មាន​ឈ្មោះ​​​​ក្នុង​កម្មវិធី Miss Universe បាន​ដោយ​សារ​តែ​នាង​បាន​ឈ្នះ​មកុដ​បររកញ្ញា​ឯក​ប្រចាំ​ប្រទេស​ថៃ​ឆ្នាំ​២០១៥៕

 

រ៉ូប​ Tuk Tuk ជួយឲ្យបវរកញ្ញា​ថៃឈ្នះ​ពាន​​​ក្នុង​កម្មវិធី Miss Universe  ​​

 

ចុចអាន៖បវរកញ្ញា​​ហ្វីលីពីន​ឈ្នះ​ពាន​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១៥ ខណៈ​បវរកញ្ញា​កូឡុំប៊ី​ស្ទើរ​ក្អួត​ឈាម

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ bangkokpost