ប្រទះឃើញ​បុគ្គលិក​ផ្ទះ​សំណាក់​យីហោ​ផ្កាយ​៩ ម្នាក់​ដេកស្លាប់​ក្នុង​ថ្លុកឈាម​

ភ្នំពេញ: ប្រទះឃើញ​បុគ្គលិក​បំរើការ​នៅផ្ទះ​សំណាក់​យីហោ​ផ្កាយ​៩ ដេកស្លាប់​ក្នុង​ថ្លុកឈាមបង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រសៀល ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥​នៅផ្ទះ​សំណាក់​យីហោ​ផ្កាយ​៩ ក្នុង​បន្ទប់​លេខ​៥០៣ ផ្លូវ​លេខ​៨១ ក្នុងភូមិ​៧ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ តែ​គេ​សង្ស័យ​ករណី​ឃាតកម្ម ​កើតឡើង​ដោយសារ​គំនុំ​អ្វីមួយ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ ឈ្មោះ​ប៊ុត សៅ ភេទ​ប្រុស អាយុ ២0​ឆ្នាំ មុខរបរបុគ្គលិក​បំ​រើ​ការ​នៅផ្ទះ​សំណាក់​ខាងលើ ស្នាក់នៅ​ភូមិ​ត្រពាំង​សន្ទៃ ឃុំ​កក់ ស្រុកពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​មាន​ស្រុកកំណើត​ភូមិ​កំពង់ត្រាច​ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។​

​ករណីនេះ បន្ទាប់ពី​ធ្វើ​កោ​ល​ស្យ​វិច័យ​រួច សមត្ថកិច្ច​បានដាក់​ការសង្ស័យ​ទៅលើ​ឈ្មោះរដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្រុកកំណើត ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជា​បុគ្គលិកបម្រើការ​នៅផ្ទះ​សំណាក់​ខាងលើ​ជាមួយគ្នា ។ ជនសង្ស័យ​បាន​បានរត់គេចខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​រួច ។ សមត្ថកិច្ច​សន្និដ្ឋាន​ក​រ​ណី​នេះ​ថា ជា​រឿង​គំនុំ។ ពេលនេះ​កម្លាំង​សមត្ថកិច្ច បាន​កំពុង​ស្រាវជ្រាវ​និង​តាម​ចាប់ ជនដៃដល់​យកមកសាក​សួរ និង​ចាត់ការ​តាម​នីតិវិធី​៕​R

ប្រទះឃើញ​បុគ្គលិក​ផ្ទះ​សំណាក់​យីហោ​ផ្កាយ​៩ ម្នាក់​ដេកស្លាប់​ក្នុង​ថ្លុកឈាម​