រោងចក្រ ទាំងឡាយនៅចិន ទទួលបញ្ជា ឲ្យកាត់បន្ថយ ចំនួនផលិតកម្ម ដោយសារផ្សែងពុល

ប៉េកាំង៖ អាជ្ញាធររដ្ឋធានីប៉េកាំង បានបញ្ជាឲ្យផ្នែក គ្រប់គ្រងនៃរោងចក្រ ចំនួន ២.១០០ នៅក្នុង និង ជុំវិញទីក្រុង ត្រូវចាត់វិធានការផ្អាក ឬ កាត់បន្ថយសង្វាក់ ផលិតកម្មរបស់ពួកគេ ជាបណ្តោះ អាសន្ន ព្រោះមកដល់ថ្ងៃចន្ទ ដើម សប្តាហ៍នេះ កម្រិតនៃខ្យល់ពុល ក្នុងទីក្រុងមិនបានថមថយ នោះឡើយ បើទោះបីជាមានការ ប្រកាសអាស្នន្ន កម្រិតធ្ងន់ បានធ្វើឡើងតាំងពី សប្តាហ៍មុន ដល់កម្រិតពណ៌ក្រហមក៏ដោយ។

សារព័ត៌មានសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៥ នេះទៀតថា ទីក្រុងប៉េកាំង ចាប់តាំងពីឆ្នាំ ២០១៣ មក បានបង្កើតនូវប្រព័ន្ធ ប្រកាសអាសន្ន មាន ៤កម្រិតស្មើនឹង ៤ ពណ៌ ដោយក្នុងនោះពណ៌ក្រហម ជាកម្រិត ខ្ពស់ជាងគេ ដែលបង្ហាញអំពីផ្សែងពុលដ៏គ្រោះថ្នាក់ ដែលមនុស្សម្នា ក្នុងទីក្រុងប៉េកាំង ស្ទើរតែមិនអាចចេញទៅ ណាមកណា បានឡើយ។

បច្ចុប្បន្ន មានរោងចក្រជាង ២.១០០ កំពុងធ្វើប្រតិបត្តិការ នៅក្នុងទីក្រុង ដ៏ធំបំផុតរបស់ចិន នេះ ដែលផ្សែងពុល ចេញពីរោងចក្រ គ្រប់ប្រភេទទាំងនោះ បានបង្កជាគ្រោះភ័យខ្លាំង ដល់ សុខភាពអ្នករស់នៅទីក្រុង។ មិនថាតែ សម្រាប់ក្នុងស្រុកនោះទេ សូម្បីតែអន្តរជាតិ ក៏មានការ ព្រួយបារម្ភ ចំពោះចិន ដែលជាប្រទេសបំពុលផែនដី លំដាប់ទីពីរ នៅលើលោកនេះផងដែរ៕