​ចោរឆក់​កាបូប​ម្នាក់​ត្រូវ​​​ប្រជាពលរដ្ឋ​​​ដេញចាប់​បាន​វាយ​ឡើង​ទ្រមខ្លួនទើប​ប្រគល់​​ឱ្យប៉ូ​លិស

រាជ​ធានី​ភ្នំពេញ​​៖ ​​ជន​ស្ស័​យ​ជា​ចោរឆក់​កាបូប​ម្នាក់​ត្រូវ​​​ប្រជាពលរដ្ឋ​ចាប់​បាន​​​ព្រួត​គ្នា​វាយ​ម្នាក់​មួយដៃមួយ​ជើង​ឡើង​ទ្រម​ខ្លួន​ទើប​ប្រគល់ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ ក្រោយ​ពី​រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក Let’s មួយ​គ្រឿង​តែ​ម្នាក់ឯង ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ស្ពាយ​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ជាមួយ​ប្តី​​​។​

ហេតុការណ៍​នេះបាន​កើ​តឡើង​កាលពី​វេលា​ម៉ោង៧ ​និង១៥​នាទី​ព្រឹក ថ្ងៃ​ទី២១ ​ធ្នូ  ​២០១៥ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២A ផ្លូវ​លេខ ៣៣៨ ភូមិ​៤ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ សោម សុ​ភ័ក្ត្រ ហៅ​រ៉ា អាយុ២៤​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ២​ផ្លូវលំ នៅ​ម្តុំ​ផ្សារ​ដើម​គរ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ​។

ក្រោយ​ពេល​កើតហេតុ​កាបូ​ប​ស្ពាយ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វា​យេ​ព្រៃ​ទី​១ ​ប្រគល់​ជូន​ទៅ​ដល់​ស្ត្រី​រង​គ្រោះ​វិញ ចំណែកឯ​បុរស​ជនសង្ស័យ​​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​នៃ​ច្បាប់​៕