គ្រាន់តែ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ អាច​អោយ​យើង​ចៀស​ផុត​ពី​មហារីក​បាន​ដល់ 90% ឯណោះ

មហារីក កើតឡើងនៅពេលដែល កោសិកានៃ​សរី​រាង្គ​ណា​មួយ ចេះ​តែ​រីក​កើត​ឡើង ខុស​ប្រក្រតី មិន​ងាប់​ទៅ​វិញ ហើយ​បង្ក​ជា​ដុំ​សាច់ ធំ​ឡើងៗ​ក្នុង​សរីរាង្គ​នោះ។ វាពិត​ជា ពិបាក​ខ្លាំង​ណាស់ ក្នុងការកំណត់ មូល​ហេតុ​ចំបង​នៃជំងឺនេះ ព្រោះអីវាកើតឡើង ដោយចៃដន្យ អ្នកណាក៏អាចកើត មិនថាក្មេងចាស់ អ្នកមាន​អនាម័យ​ខ្ពស់ រឺគ្មាននោះទេ ។ យ៉ាងណាមិញ បើយោងទៅតាមលទ្ធផល នៃការសិក្សាស្រាវជ្រាវ​ ថ្មីៗនេះ បានអោយដឹងថា 90% នៃមហារីកទាំងអស់ កើតឡើង ដោយសារ របៀបរបបរស់នៅរបស់យើង នេះ​មាន​ន័យថា យើងអាចបញ្ចៀសបាន។

គ្រាន់តែ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ អាច​អោយ​យើង​ចៀស​ផុត​ពី​មហារីក​បាន​ដល់ 90% ឯណោះ

មហារីក ចាប់ផ្តើមក្លាយទៅជាបញ្ហាសុខភាព ដ៏គួរអោយព្រួយបារម្ភមួយ ព្រោះអីវាមិនត្រឹមតែ មិនងាយ​ព្យាបាលអោយជាសះស្បើយនោះទេ ហើយចំនួនអ្នកមានជំងឺ ក៏កាន់តែកើនឡើង គួរអោយ​ព្រួយ​បារម្ភ​ដែរ។ យ៉ាងណាមិញ បើយោងទៅតាមការសិក្សានៅពេល ថ្មីៗនេះបានចង្អុលបង្ហាញ អោយឃើញថា មហារីកចំនួន 70% ទៅ 90% កើតឡើងដោយសារ កត្តារស់នៅរបស់យើង មិនមែនមកពី សំណាង​អាក្រក់​របស់​យើង ទាំងអស់នោះទេ។ កត្តាធំៗ ដែលបង្ករអោយមានជំងឺ មហារីកមានដូចជា ស្រូបផ្សែង​បារី/ផ្សែងពុល, ត្រូវកំដៅថ្ងៃ, ទទួលអាហារគ្មានសុខភាព, មិនធ្វើលំហាត់ប្រាណ ជាដើម។ លទ្ធផល​នៃ​ការ​ធ្វើតេស្តនេះ បានបញ្ជាក់អោយយើងដឹងច្បាស់ នៅពេលគេបញ្ជូនមនុស្សនៅតំបន់ ដែល​កម្រ​នឹង​កើត​មហារីក ទៅតំបន់ឧស្សាហ៍កើតមហារីក ហើយប៉ុន្មានឆ្នាំក្រោយមក ពួកគេពិតជាប្រឈមមុខ នឹងជំងឺ​នេះ។ ​ដូច្នេះវាសុទ្ធតែកើតឡើង ដោយសារតែបរិស្ថានជុំវិញ និងរបៀបរបប រស់នៅរបស់យើង។

គ្រាន់តែ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ អាច​អោយ​យើង​ចៀស​ផុត​ពី​មហារីក​បាន​ដល់ 90% ឯណោះ

នេះមានន័យថា យើងមានសង្ឃឹមខ្ពស់ អាចរស់នៅជាមួយ​ សុខភាពដ៏ល្អ ដោយគ្រាន់តែផ្លាស់ប្តូរ របៀប​របប​នៃការ រស់នៅរបស់យើងអោយត្រឹមត្រូវប៉ុណ្ណោះ។ កុំទទួលទានបារី រឺស្រូបយកផ្សែងពុលនានា កុំអោយស្បែកយើងឧស្សាហ៍ប៉ះកំដៅថ្ងៃញឹកញ៉ាប់ ទទួលទានអាហារ ដែលមានជីវជាតិចិញ្ចឹម ត្រឹមត្រូវ កុំហួសប្រមាណ ឧស្សាហ៍ធ្វើ លំហាត់ប្រាណ និងទទួលទានដំណេក អោយបានគ្រប់គ្រាន់​ទៅ​បាន​ហើយ។

គូសបញ្ជាក់ផងដែរថា ប្រជាជនកម្ពុជា ក៏កំពុងតែប្រឈមមុខខ្លាំងណាស់ដែរ​ ទៅនឹងជំងឺមហារីក ជា​ពិសេស​គឺ មហារីកស្បូន មហារីកថ្លើម និងសុដន់តែម្តង។ ដោយយោងតាមការប៉ាន់ស្មាន របស់​ធនាគារ​ពិភពលោក អត្រាអ្នកកើតមហារីកនៅប្រទេសយើង នឹងកើនឡើងដល់ 300% ឯណោះ កើនលឿន​ជាងគេ​ នាបណ្តាប្រទេស ក្នុងតំបន់អាស៊ាន ហើយនេះគឺពិតជារឿង ដ៏គួរអោយព្រួយបារម្ភមួយ។

  • ដោយ: Vongthear
  • 4:29 PM, 21 December
  • ប្រភព: Telegraph
  • Tag: សុខភាព