កាំភ្លើង​ធំ Arsenal អាច​បាញ់​ Man City បាន​អត់​យប់​នេះ?


កាំភ្លើង​ធំ Arsenal អាច​បាញ់​ Man City បាន​អត់​យប់​នេះ?

ក្រុម​កាំភ្លើង​ធំ​ Arsenal នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Emirates ​ស្វាគមន៍​ក្រុម​មេឃ​ខៀវ​ Manchester City ក្នុង​ការ​ប្រកួត​ធំ​ Premier League សប្ដាហ៍​ទី​១៧ នា​វេលា​ម៉ោង​០៣:០០​នាទីទៀបភ្លឺ​​យប់​នេះ។

 

កាំភ្លើង​ធំ Arsenal អាច​បាញ់​ Man City បាន​អត់​យប់​នេះ?

 

Arsenal ដែល​ស្ថិត​នៅ​លេខ​២ និង​ Man City លេខ​៣​ គឺ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ដូច​គ្នា ដើម្បី​តាម​ប្រជែង​យក​តំណែង​កំពូល​តារាង​ពី​ក្រុម​ Leicester City ​​និង​ដើម្បី​បន្ត​សង្ឃឹម​ប្រជែង​យក​តំណែង​ជើង​ឯក​​លីក​កំពូល​អង់គ្លេស​​រដូវ​កាល​នេះ។

 

​​​សម្ដី​អ្នកចាត់ការ​ទាំង​ពីរ៖

 

កាំភ្លើង​ធំ Arsenal អាច​បាញ់​ Man City បាន​អត់​យប់​នេះ?

 

​Arsène Wenger ​អ្នកចាត់ការ​ក្រុម​​ម្ចាស់​ផ្ទះ​ Arsenal បាន​និយាយ​ថា៖ “ពាន​រង្វាន់​ ​នឹង​អាច​ឈ្នះ​បើ​យើង​អាច​យក​ពិន្ទុ​ពី​ក្រុម​ខ្លាំង​បាន ព្រោះ​ថា​ Premier League គឺជា​លីក​ដ៏​តានតឹង។ ជើង​ឯក​ Premier League អាច​នឹង​មាន​ពិន្ទុ​៨០​ឡើង។ ដូច្នេះ​ភាព​ស្ថិតស្ថេរ​ទម្រង់​លេង​ដ៏​ល្អ គឺជា​គោល​ដៅ​របស់​យើង”។

 

 

កាំភ្លើង​ធំ Arsenal អាច​បាញ់​ Man City បាន​អត់​យប់​នេះ?

 

​រីឯ​​លោក​ Manuel Pellegrini ​អ្នកចាត់ការ​ក្រុម​ Man City វិញ បាន​និយាយ​ថា៖ “លទ្ធផល​ដែល​យើង​លេង​ក្រៅ​ដី​ចុង​ក្រោយ​នេះ មិន​បាន​ល្អ​ទេ​ដូច​ដែល​យើង​ចង់​បាន​ទេ។ យើង​នឹង​ព្យាយាម​​បិទ​ Clean Sheet ឲ្យ​ជាប់ និង​លេង​ឲ្យ​បាន​ល្អ​បំផុត”។

 

​ជើង​កីឡាករ៖

 

​ម្ចាស់​ផ្ទះ​ Arsenal នឹង​អវត្តមាន​ Arteta (របួស​កំភួន​ជើង), Wilshere (ជើង), Rosicky (ជង្គង់), Welbeck (ជង្គង់), Coquelin (ជង្គង់) និង​ Cazorla (របួស​ជង្គង់) ខណៈ​ដែល​ Alexis Sanchez សង្ឃឹម​អាច​ចូល​លេង​បាន​ ៥០-៥០។

 

រីឯ​ Man City នឹង​អវត្តមាន​ Kompany (របួស​កំភួន​ជើង), Zabaleta (ជង្គង់), Fernando (សរសៃពួរ) និង​ Nasri (សរសៃពួរ​)។ រីឯ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Sergio Aguero ​ដែល​អវត្តមាន​៤​ប្រកួត​​ដោយសារ​របួស​កែង​ជើង​អាច​នឹង​ចូល​លេង​​បាន​វិញ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ទាំង​២​អាច​ជា៖

 

កាំភ្លើង​ធំ Arsenal អាច​បាញ់​ Man City បាន​អត់​យប់​នេះ?

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

កាំភ្លើង​ធំ Arsenal អាច​បាញ់​ Man City បាន​អត់​យប់​នេះ?

 

– Arsenal ចាញ់​តែ​១​ដង​ប៉ុណ្ណោះ ក្នុង​​ការ​ប្រកួត​ក្នុង​ដី​១៨​ដង​ ទល់​នឹង​ Man City (ឈ្នះ​១១, ស្មើ​៦)។
– Man City ចាញ់​ Arsenal ២២​ដង​នៅ​​លីក​កំពូល​នេះ ដែល​ជា​ក្រុម​​ពួកគេ​ចាញ់​ច្រើន​បំផុត​​រួម​ជាមួយ​ Chelsea ផង​ដែរ។

– ៥​ប្រកួត​ចុង​ក្រោយ​នៅ​ Emirates រវាង​ Arsenal និង​ Man City គឺ​ទទួល​បាន​កាត​ក្រហម​៥៕

 

​ព្យាករណ៍​គូ​នេះ​គឺ៖ Arsenal ៣-១ Manchester City , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ Ramsey ចង់​បញ្ចប់​កំណត់ត្រា​មិន​លើក​ពាន Premier League ១១ឆ្នាំ​របស់ Arsenal

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ skysport | theguardian