​១០​កន្លែង​ រួម​ចំណែក​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​នៅ​អាស៊ី

​១០​កន្លែង​ រួម​ចំណែក​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​នៅ​អាស៊ី

​ប្រទេស​ថៃ​ត្រូវ​គេ​ចាត់​ទុក​​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​តំបន់​អាស៊ី​ ដែល​ភ្ញៀវ​អន្តរជាតិ​​អាច​​ស្វែង​រកអាហារ​​ហូប​ចុក​ និង​​កន្លែង​កម្សាន្ត​​​ប្លែក​ៗ​ជាច្រើន ​ដូច​ជា​ឆ្នេរខ្សាច់​​ទឹក​ថ្លា​ដូច​គ្រីស្តាល់ ព្រៃ​ក្រាស់​ និង​សណ្ឋាគារ​​ប្រណិត​ៗ​លំដាប់​ពិភព​លោក។ វិបសាយ Touropia បាន​បង្ហាញ​តំបន់​ទេសចរណ៍​របស់​ប្រទេស​នេះ ២៥កន្លែង ប៉ុន្តែ Sabay សូម​បង្ហាញ​ជូន​ប្រិយមិត្ត​១០​កន្លែង ដូច​ខាង​ក្រោម៖

 

១.​​ប្រជុំកោះ​ភីភី

 

​១០​កន្លែង​ រួម​ចំណែក​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​នៅ​អាស៊ី

 

ភីភី ​ជា​ប្រជុំ​កោះ​​ដ៏​ស្រស់​ស្អាត​​មួយ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ខេត្ត​ក្រប៊ី ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ខេត្ត​ភូកេត​​ប៉ុន្មាន​ទេ​។ ​កូន​កោះភីភីដុន ​ជា​កោះ​តែ​មួយ​ដែល​មាន​​​ប្រជា​ជន​រស់​​នៅ​​ជា​អចិន្ត្រៃយ៍ ឯ​​កូន​កោះ​ភីភី​ឡេ ​​ស្ថិត​នៅ​ប្រជុំ​កោះ​នេះ​ដែរ ​ល្បី​ឈ្មោះ​​ជា​កន្លែង​ថត​​ខ្សែ​ភាព​យន្ត The Beach។ ​ភ្ញៀវ​ទេសចរ​​អាច​ទៅ​កម្សាន្ត​ឆ្នេរ​​​ទឹក​ថ្លា មុជ​ទឹក​ជ្រៅ លោត​ដាំ​ដូង និង​ជិះ​កូន​ទូក​កម្សាន្ត​ដ៏​រីករាយ។

 

២.​ឈូង​សមុទ្រ​ផាំង​ង៉ា

 

​១០​កន្លែង​ រួម​ចំណែក​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​នៅ​អាស៊ី

 

ឈូង​សមុទ្រ​នេះ​​មាន​​​ចម្ងាយ​ប្រមាណ​ ៩៥គីឡូម៉ែត្រ​ពី​កោះ​ភូកេត ​និង​ជា​កន្លែង​​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​ខ្លាំង​របស់​ថៃ ដែល​មាន​ទេសភាព​ដ៏​សម្បូរ​បែប។ វា​មាន​រូង​ភ្នំ ​ល្អាង​ក្រោម​ទឹក និង​កូន​កោះ​ពោ​ពេញ​ដោយ​ថ្ម​កំបោរ។ កោះ​ល្បី​ឈ្មោះ​នៅ​​ឈូង​សមុទ្រ​នេះ​ កោះ​ភីង​ខាន់ ឬ​គេ​ហៅ​ជាទូទៅ​ថា​កោះ James Bond ​ព្រោះ​វា​បាន​ថត​រឿង​ហូលីវូត​របស់ James Bond ឈ្មោះ The Man with the Golden Gun។

 

៣. ​​រាជវាំង​ចាស់

 

​​​១០​កន្លែង​ រួម​ចំណែក​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​នៅ​អាស៊ី

 

ចាប់​តាំង​ពី​ឆ្នាំ ១៧៨២ ​រាជវាំង​ចាស់ Grand Palace ​នេះ​​មាន​ភាព​​ទាក់​ទាញ​ និង​ល្បី​ល្បាញ​បំផុត​ក្នុង​ទីក្រុង​បាងកក ដែល​មាន​ទីតាំង​នៅ​តាម​​មាត់​ទន្លេ​ចៅប្រាយ៉ា។​ ក្នុង​បរិវេណ​នេះ​មាន​ព្រះ​ពន្លា សាល ​វត្ត សួន ​និង​សំណង់​អគារ​ជាច្រើន​ទៀត​នៅ​​​លើ​វាល​ស្មៅ​ខៀវ​ខ្ចី។ ​​​នៅ​ទី​នេះ​ទៀត​សោត​​​ ​មាន​ព្រះវិហារ​ព្រះ​កែវ ជា​កន្លែង​គោរព​​​វត្ថុ​សក្ដិសិទ្ធិ​​ដ៏​ពេញ​និយម​ផង​ដែរ។

 

៤. ​​ថ្ម​រ៉ាយ​ឡេ Railay​

 

​១០​កន្លែង​ រួម​ចំណែក​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​នៅ​អាស៊ី

 

​​​​​​​​​​​​

កន្លែង​នេះ​​អ្នក​ទស្សនា​​ចូល​ចិត្ត​ឡើង​ចំណោទ​ថ្ម​​ខ្ពស់​ៗ ដែល​មាន​ទីតាំង​នៅ​ខេត្ត​ក្រប៊ី ​តាម​ឆ្នេរ​សមុទ្រ Andaman។ ​ទី​នេះ​មាន​​​ផ្លូវ​ឡើង​ថ្ម​ជាង ៧០០កន្លែង​ ដែល​ទាក់​ទាញ​ខ្លាំង​បំផុត ក្រៅ​ពី​នេះ​មាន​ឆ្នេរ​​ខ្សាច់​ រូង​ថ្ម​​ជា​ច្រើន​ផង​ដែរ។ ចំណែក​ការ​ស្នាក់​នៅ​មិន​​​ជា​ថ្លៃ​ប៉ុន្មាន​ទេ។

 

៥. ​​ក្រុម​ជនជាតិ​ភាគ​តិច​ភាគ​ខាង​ជើង​ប្រទេស​

 

 

​១០​កន្លែង​ រួម​ចំណែក​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​នៅ​អាស៊ី

នៅ​ទី​នេះ មាន​បងប្អូន​ជន​ជាតិ​ភាគ​តិច​​ប្លែក​ៗ​ជា​ច្រើន​រស់​នៅ​តាម​តំបន់​ភ្នំ ​ដែល​ពួកគាត់​​បាន​​ផ្លាស់​ទី​ចូល​​ទី​នេះ​​កាល​ពី​ជាង ១០០​ឆ្នាំ​មុន​​ពី​ប្រទេស​ក្បែរ​ខាង​អាស៊ាន​ និង​​បាន​រក្សា​ប្រពៃណី​យ៉ាង​ខ្ជាប់​ខ្ជួន។ ​​អ្នក​ដំណើរ​អាច​ដើរ​កម្សាន្ត​តាម​​ភូមិ​ជាច្រើន​ ដែល​ពួកគេ​​រីករាយ​នឹង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជានិច្ច​។

 

៦.​ឧទ្យាន​ជាតិ​មូ​កូ​ឆាង

 

​១០​កន្លែង​ រួម​ចំណែក​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​នៅ​អាស៊ី

វា​មាន​ទីតាំង​ស្ថិត​នៅ​​ខេត្ត​ត្រាត​ ភាគ​ខាង​កើត​ប្រទេស​ និង​មាន​​កូន​កោះ​តូច​ៗ​ជាង ៥០​ឯណោះ។ អ្នក​ទេសចរ​ចូល​ចិត្ត​ទៅ​កម្សាន្ត​​ទី​នេះ​ ដោយ​សារ​មាន​ព្រៃ​ឈើ​ខៀវ​ស្រងាត់ ​ឆ្នេរខ្សាច់​ស​ស្អាត ចុះ​មុជ​ទឹក​ មើល​ទិដ្ឋភាព​ក្រោម​សមុទ្រ​ លោត​ដាំ​ដូង និង​មាន​ទឹក​ធ្លាក់​ថែម​ទៀត។

 

៧. ​​ឧទ្យាន​​ជាតិ​ប្រវត្តិសាស្ត្រ​អយុធ្យា

 

​១០​កន្លែង​ រួម​ចំណែក​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​នៅ​អាស៊ី
​​​

អ្នក​ទស្សនា​​ចូល​ចិត្ត​ទៅ​ទស្សនា​សំណង់​បែក​បាក់​​នៃ​រាជធានី​សៀម​ទី​ពីរ ដែល​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ ១៣៥០។ ​ក្នុង​ឆ្នាំ​ ១៧០០ ​អយុធ្យា​បាន​ក្លាយ​ជា​ទីក្រុង​​ធំ​បំផុត​​ក្នុង​លោក​មួយ ដែល​មាន​​ប្រជាជន​រស់​នៅ​ជាង ១លាន​នាក់។ ក្នុង​ឆ្នាំ ១៧៦៧ ទីក្រុង​នេះ​ត្រូវ​បាន​បំផ្លាញ​ដោយ​កង​ទ័ព​ភូមា ​ដែល​ធ្វើ​ឲ្យ​រាជាណាចក្រ​នេះ​ដួល​រលំ ​តែ​ត្រូវ​គេ​អភិរក្ស​ឡើង​វិញ​​នៅ​ចុង​ឆ្នាំ ១៩៦០។

 

៨. ​កោះ​លីប (Lipe)

 

​១០​កន្លែង​ រួម​ចំណែក​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​នៅ​អាស៊ី

កោះ​​ដ៏​តូច​មួយ​នេះ​មាន​ទីតាំង​ក្នុង​​​​​សមុទ្រ​ Andaman ក្នុង​ខេត្ត​សាធុន​ ជិត​ព្រំ​ដែន​​ម៉ាឡេស៊ី។ ​ប្រសិន​បើ​អ្នក​ទស្សនា​ថ្មើរ​ជើង​​ចំណាយ​ពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ អាច​​​ដើរ​ផុត​កោះ​នេះ​ហើយ​។ ​ទេសភាព​ទី​នេះ​បាន​បង្អួត​ឆ្នេរ​ខ្សាច់​​ដ៏​ស្រស់​ស្អាត​​ចំនួន ៤ ​​គយ​គន់​ថ្ម​ក្រោម​ទឹក និង​ចុះ​មុជទឹក​មើល​ទេស​ភាព​បាត​សមុទ្រ។

 

៩.​ផ្សារ​រាត្រី​ឈាងម៉ៃ

 

​១០​កន្លែង​ រួម​ចំណែក​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​នៅ​អាស៊ី

 

​​​ផ្សារ​នៅ​ទី​នេះ​​ភ្ញៀវ​បរទេស​​ចូលចិត្ត​​​ទៅ​លេង​ ទិញ​​​គ្រឿង​ធ្វើ​ពី​ដៃ ​​សំលៀក​បំពាក់ ​គ្រឿង​សិល្បៈ ​និង​របស់​រប​ជា​ច្រើន​មុខ​ទៀត។ ​ដំបូង​ផ្សារ​នេះ​គ្រប់​គ្រង​ដោយ​​ឈ្មួញ​ជនជាតិ​ចិន ប៉ុន្តែ​​​វា​បាន​រីក​ទំហំ​ធំ​ទៅ​ៗ ​អគារ​លក់​​សង់​ច្រើន​ឡើង​ៗ ​​ធ្វើ​ឲ្យ​វា​លែង​គ្រប់គ្រង​ដោយ​ម្ចាស់​តែ​មួយ​ទៀត​ហើយ​គឺ​ភាគ​ច្រើន​ជា​ជន​ជាតិ​ថៃ​តែ​ម្ដង។

 

១០. ​ឆ្នេរសមុទ្រ​ហួ​ហ៊ីន

 

​១០​កន្លែង​ រួម​ចំណែក​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​នៅ​អាស៊ី

 

​​​​

ឆ្នេរ​សមុទ្រ​នេះ​ត្រូវ​បាន​​គេ​អភិវឌ្ឍ​ដំបូង​នៅ​ឆ្នាំ​១៩២០ ​សម្រាប់​ស្ដេច​រ៉ាម៉ា​ទី ៧ ​មាន​ប្រវែង​​ ៨គីឡូ​ម៉ែត្រ ​និង​ជា​​កន្លែង​​​ដ៏​ពេញ​និយម​សម្រាប់​អ្នក​រស់​នៅ​ទីក្រុង​បាងកក​ទៅ​លេង។ ឆ្នេរ​ហួហ៊ីន ​ធ្លាប់​ជា​​​រាជវាំង​របស់​​ស្ដេច​ Klai Kangwon និង​បច្ចុប្បន្ន​​នៅ​បន្ត​ប្រើ​ប្រាស់​ដោយ​រាជវង្ស​ថៃ​ដដែល។​ បន្ថែម​ពី​នេះ​​​វា​ជា​​​កន្លែង​វាយ​កូន​ហ្គោល​ ​មាន​ទួល​ខ្ពស់​ជាង​គេ​បំផុត​នៅ​ថៃ៕

 

ចុចអាន៖ ថៃ​បង្កើត​​ឧទ្យានជាតិ​ថ្មី​២១​កន្លែង មាន​ទឹក​ធ្លាក់ ព្រៃឈើ និង​​ជីវិត​ក្រោម​បាត​សមុទ្រ

ចុចអាន៖​ ​រឿង​រ៉ាវ​ខ្លះ​ៗ​គួរ​ដឹង មុន​ទៅ​លេង​​ចម្លាក់​អ្នក​ចម្បាំង​បុរាណ​កប់​ក្រោម​​ដី​ជាង២ពាន់​ឆ្នាំ​នៅ​ចិន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ ​Touropia​​