ក្រុមចោរ A K ៥​នាក់ ប្លន់​ថៅកែ​លក់​ជីកសិកម្ម​ខេត្តព្រះវិហារ

​ក្រុមចោរប្លន់​មាន​គ្នា​ប្រមាណ​៥​នាក់ មាន​អាវុធ ​AK១ ដើម​និង​អាវុធខ្លី ​១​ដើម បាន​ចូល​ប្លន់​ថៅកែ​លក់​ជី​កសិកម្ម ដែលមាន​យីហោ​ឃ្លាំង រ៉េ​ន វណ្ណា​រី នៅ​ជាយក្រុង​នៃ​ខេត្ត ព្រះវិហារ ជាប់​ផ្លូវជាតិ​លេខ​ ៦២ ស្ថិតនៅ​ចំណុច​ប្រយុទ្ធ ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ កាលពី​វេលា​ម៉ោង​១១ ​និង ​៣០​នាទី​យប់​ថ្ងៃទី​២០ ខែធ្នូ យប់មិញ​នេះ​។​

ក្រុមចោរ A K ៥​នាក់ ប្លន់​ថៅកែ​លក់​ជីកសិកម្ម​ខេត្តព្រះវិហារ

ប៉ុន្តែ​ករណីនេះ មិនមាន​កម្លាំង​សមត្ថកិច្ច​ក្រុង​ឬ​ខេត្ត​ណា​ម្នាក់​បានដឹង​ពី​ហេតុ​ការណ៍​ប្លន់​នៅពេល​យប់នោះ​ឡើយ ។ តាម​អាជ្ញា​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ នេះ​ថា ក្រុមចោរប្លន់​ទាំងនោះ​បាន​ពាក់​ម៉ាស់​និង​មួក​ប៉ា​រ៉ា​ចូល​តាម​ទ្វារ​​ឃ្លាំង​ខាងមុខ​ជាប់​នឹង​ផ្ទះ​ថៅកែ ហើយ​ដើរ​សំដៅទៅ​ទ្វារ​ឈើ​ខាងក្រោយ រួច​ក៏​គាស់​ទ្វារ​របើក នាំគ្នា​សម្រុកចូល​ផ្ទះ​តែម្ដង​។ ​ហេតុការណ៍​នោះ​ក្រុមចោរប្លន់​បាន​រើ កកាយ​ទូ និង​​គ្រប់​បន្ទប់​ទាំងអស់​ក្នុងផ្ទះ ប៉ុន្តែ​បាន​ប្លន់​យក ត្រឹមតែ​ខ្សែក​ចំនួន​១​ខ្សែ លុយកាក់​តិចតួច និង​មិនមាន​ការបាញ់សម្លាប់​ស​មា​ជិ​កណា​ម្នាក់​ទេ ដោយសារតែ​បក្ខពួក​ចោរប្លន់​ស្វែង​រកមុខ​ថៅកែ​មិនឃើញ​។​

​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវជា​ម្តាយ​ថៅកែ​រូប​នោះបាន​ឲ្យ​ដឹងថា ទ្វារ​ឃ្លាំង​​ខាងមុខ​មិនបាន​បិទ​ទេ ដោយមាន​រថយន្ត​១​គ្រឿង​ចត​ជាប់​ពីមុខ​ទ្វារ ហើយ​ក្រុមចោរ​​ប្លន់​មាន​គ្នា​ពី​៤​ទៅ ​៥ ​នាក់ នាំគ្នា​ចូល​តាម​ទ្វារ​ឃ្លាំង​នោះ​។​បន្ទាប់មក​ក្រុមចោរ​បាន​សំ​​ដៅ​ចូល​ក្នុងផ្ទះ ហើយ​បាន​ទាត់​ចៅស្រី​គាត់​១​ជើង រួច​សួរថា ប៉ា​ហ្អែ​ង​នៅ​ណា​? ពេលនោះ​ក្មេងស្រី​អាយុប្រមាណ ​១២​ ឆ្នាំ​ឆ្លើយថា ប៉ា​រត់​ចេញទៅ​ក្រៅ​ផ្ទះ​បាត់​ហើយ​។

ក្រុមចោរ A K ៥​នាក់ ប្លន់​ថៅកែ​លក់​ជីកសិកម្ម​ខេត្តព្រះវិហារ

ប៉ុន្តែ​តាមពិត​ប៉ា​របស់​ក្មេងស្រី​កំពុង​ភ័យ​ញាក់សាច់ និង​សម្ងំ​លាក់ខ្លួន​ពួន​ក្នុងផ្ទះ​ដើម្បី​គេច​ពី​ក្រុមចោរប្លន់​សម្លុត​ចាប់ចង​សួររក​ទ្រព្យសម្បត្តិ​មានតម្លៃ​។​បន្ទាប់​​មក​បក្ខ​ពួកចោរ​បាន​ប្លន់​យក​ខ្សែក​ប្លា​ទីន​ពី​ម្តាយ​របស់​ថៅកែ​ចំនួន​១​ខ្សែ ទម្ងន់​៥​ជីក​ន្លះ និង​លុយកាក់​ក្នុងផ្ទះ​តិចតួច រួច​នាំគ្នា​រត់គេចខ្លួន​បាត់អស់​ដោយ​សុវត្ថិភាព​។

សកម្មភាព​នាពេលនោះ ក្រុមចោរ​បាន​វាយ​បំបែក​កញ្ចក់​រថយន្ត​ខាងមុខ ផ្នែក​ឆ្វេង​យកបាន​ទូរស័ព្ទ និង​អាយ​ផេ​ត​១​គ្រឿង​ថែមទៀត​។ ចំណែក​រថយន្ត​ម៉ា​កណា​វ៉ា​រ៉ា ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះវិហារ​២A០២៣០ គឺ​ចត​ទុក​មុខទ្វារ​ដែក​ឃ្លាំង​លក់​ជី​កសិកម្ម​។ ​សុថា​ត់​