អាជ្ញាធរ​ជាតិ​អប្សរាពិនិត្យ​ និង​ជួសជុល​ចម្លាក់​តោ​នៅ​ប្រាសាទ​ក្រវាន់​

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ អាជ្ញាធរ​ជាតិ​អប្សរា បាន​ពិនិត្យ​សិក្សា​ទម្រង់​​រចនាបទ​ចម្លាក់​តោ​នៅ​ប្រាសាទ​ក្រវាន់ ដើម្បី​ជួសជុល​ចម្លាក់​តោ​ធ្វើ​ពី​ថ្មភក់​ចំនួន​ប្រាំ​ដែល​ដាក់តាំង​នៅមុខ​ប្រាសាទ​ក្រវាន់ នឹងត្រូវ​នាយកដ្ឋាន​ជំនាញ​សិក្សា​ពី​ទម្រង់​
​រចនាបទ​ដើម្បី​ធ្វើការ​ជួសជុល និង​ឆ្លាក់​បន្ថែម​ជើង ក្នុងន័យ​លើក​តម្លៃ​សម្បត្តិ​បេ​តិ​កភណ្ឌ​ក្នុង​រមណីយដ្ឋាន​អង្គរ ​។​

អាជ្ញាធរ​ជាតិ​អប្សរាពិនិត្យ​ និង​ជួសជុល​ចម្លាក់​តោ​នៅ​ប្រាសាទ​ក្រវាន់​

លោក លី វណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណ​វិទ្យា​បង្ការ ក្នុងឱកាស​ចុះទៅពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ប្រាសាទ​ក្រវាន់ នា​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥​។​ លោក​បានបញ្ជាក់​បន្ថែម​ថា ក្រុម​ជំនាញ​នឹង​ដឹកយក​រូបចម្លាក់​តោ​នេះ​ទៅ​សិក្សា ជួសជុល​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​ក្នុងពេល​ឆាប់ៗ​នេះហើយ​។ តែ​ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ និង​ទម្រង់​រចនាបទ​របស់​ចម្លាក់​នេះ​ឲ្យ​បានល្អ​ក្រុម​ជំនាញ​នឹងសិក្សា​បន្ថែមទៀត​ពី​ចម្លាក់​តោ​ផ្សេងៗ​ក្នុងសម័យ​តែមួយ យក​ជា​គំរូ​ដើម្បី​ឆ្លាក់​បន្ថែម​ជើង​តោ​នៅ​ប្រាសាទ​ក្រវាន់​នេះ​ ។​

អាជ្ញាធរ​ជាតិ​អប្សរាពិនិត្យ​ និង​ជួសជុល​ចម្លាក់​តោ​នៅ​ប្រាសាទ​ក្រវាន់​

កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​និង​ឆ្លាក់​ឡើងវិញ​នូវ​ចម្លាក់​បុរាណ​ដើម្បី​ដាក់តាំង នៅតាម​ប្រាង្គ​ប្រាសាទ​នានា ជា​បន្តបន្ទាប់ ហើយ​កំពុង​បន្ត​ឆ្លាក់​បន្ថែម​នូវចម្លាក់​ផ្សេងៗ​ជា​បន្តទៀត​ក្នុងន័យ​អភិរក្ស​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​របស់​ជាតិ​៕ ​សុថា​ត់​

 

អាជ្ញាធរ​ជាតិ​អប្សរាពិនិត្យ​ និង​ជួសជុល​ចម្លាក់​តោ​នៅ​ប្រាសាទ​ក្រវាន់​

អាជ្ញាធរ​ជាតិ​អប្សរាពិនិត្យ​ និង​ជួសជុល​ចម្លាក់​តោ​នៅ​ប្រាសាទ​ក្រវាន់​