ថន លក្ខិណា រំភើប​ញាប់​ញ័រ ព្រោះ​អ្នកជា​ទីស្រឡាញ់​នឹង​…..​

ស្រី​ស្អាត ថន លក្ខិណា បានបង្ហាញ​អារ​ម្ម​ណ៏​សប្បាយរីករាយ ដោយ​នាង​បាន​និយាយថា ខួបកំណើត​របស់​នាង ឆ្នាំនេះ ខុសពី​បណ្តារ​ឆ្នាំមុនៗ​ដោយសារ​មាន​អ្នក​ពិ​សេស​របស់​នាង​ចូលរួម ដែល​ត្រូវបាន​គេ​ដឹងថា ជា​ប៉ា​បង្កើត​របស់​នាង​។ ថន លក្ខិណា​ នឹង​ធ្វើ​ខួបកំណើត​នៅ​ថ្ងៃស្អែកនៅ​ភោជនីយដ្ឋាន សេ​វេន ប្រាយ​។​

ថន លក្ខិណា រំភើប​ញាប់​ញ័រ ព្រោះ​អ្នកជា​ទីស្រឡាញ់​នឹង​…..​

​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​តារា​សម្តែង​ និង​ ពិធី​ការិនី ថន លក្ខិណា បានធ្វើ​ពិធី​ខួបកំណើត​ជាលក្ខណៈ​អធិកអធម ដោយ​នាង​បាន​អញ្ជើញ​ភ្ញៀវ​ទាំង​អ្នក​ក្នុង ​និង ​ក្រៅ​សិល្បៈ​ចូលរួម​ប្រមាណ​ជា ​២០ ​តុ​។ តែ​ក្នុងនោះ ថន លក្ខិណា មិនបាន​បញ្ជាក់ថា នាង​គ្រោង​នឹង​​ចំណាយ​ថវិកា​ប៉ុន្មាន​នោះទេ សម្រាប់​រៀបចំ​ពិធី ខួបកំណើត​របស់​នាងនៅ​ថ្ងៃស្អែក​នេះ​។​ក្នុងនោះ​ក៏មាន​មហាជន​ខ្លះ​សង្ស័យថា ពិធី​ខួបកំណើត​របស់​នាង នា​ឆ្នាំនេះ ប្រហែលជា​គូ​ស្នេ​ហ៍របស់​នាងរៀបចំឲ្យ​ហើយមើលទៅ !​។

ថន លក្ខិណា រំភើប​ញាប់​ញ័រ ព្រោះ​អ្នកជា​ទីស្រឡាញ់​នឹង​…..​

ជាមួយការច្រានចោល ថន លក្ខិណា បាន​និយាយថា នាង​មាន​ការងារ​ធ្វើ​ប៉ុណ្ណឹង​ដែរ រឿងអី​អត់លុយ​ធ្វើ​ខួបកំណើត​។ ​បើតាម​គម្រោង​នាង​ប្រុង​ធ្វើ​តែ​ ១០​ តុ ជា​លក្ខណៈ​ទទួលទាន​អាហារ​ជួបជុំគ្នា តែប៉ុណ្ណោះ នៅពេល​អញ្ជើញ​ភ្ញៀវ​ក៏​ចេះតែ​កើន​ទៅៗ​។ ​ក្នុងនោះ​ភ្ញៀវ​ខ្លះ​អញ្ជើញ​តាម​សំបុត្រ ហើយភ្ញៀវ​ខ្លះហៅ​ផ្ទាល់មាត់​។​

ថន លក្ខិណា រំភើប​ញាប់​ញ័រ ព្រោះ​អ្នកជា​ទីស្រឡាញ់​នឹង​…..​

​សម្រាប់​ខួបកំណើត​គម្រប់​អាយុ​ ២៥ ​ឆ្នាំនេះ ថន លក្ខិណា មាន​អារ​ម្ម​ណ៍​​រំភើប​ខុសពី​ឆ្នាំមុនៗ​ដោយសារ​ឆ្នាំនេះ​ប៉ា​របស់​នាង​បានមក​ចូលរួម ក្នុង​កម្មវិធី​ខួបកំណើត​នេះដែរ​។ ​តែ​យ៉ាងណា ថន លក្ខិណា ប្រាប់ថា នាង​អញ្ជើញ​ប៉ា​របស់​នាង​មក​ចូលរួម​ក្នុង​ពិធី​កំណើត ដោយសារ​មានការ​អនុ​ញ្ញា​តិពី​ម៉ាក់​របស់​នាង​ផងដែរ ។ ក្រៅពី​ចង់អោយ​ឪពុក​មក​ចូលរួម​ក្នុង​ថ្ងៃ​ខួបកំណើត ថន លក្ខិណា បាន​ប្រាប់ថា នាង​មិន​ចង់បាន​កាដូ​អ្វី​ពី​ប៉ា​របស់​នាង​នោះឡើយ​។​ ​គួរ​បញ្ជាក់ថា ឪពុក ម្តាយ របស់ ថន លក្ខិណា បាន​បែកបាក់​គ្នា តាំងពី​នាង​នៅ​តូច មក​ម្ល៉េះ​។​ ​ចេ​នី​