GMAC ថ្កោលទោស សកម្មភាពកម្មករ គប់ដុំថ្មបំផ្លាញ រោងចក្រនៅតំបន់ សេដ្ឋកិច្ចពិសេស ក្រុងបាវិត

ភ្នំពេញ៖ សមាគមរោងចក្រ កាត់ដេរ នៅកម្ពុជា (GMAC) នៅរសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានចេញលិខិត ថ្កោលទោសចំពោះ ក្រុមសហជីព និងកម្មករ ជ្រុលនិយម មួយចំនួន ដែលបានធ្វើការ វាយបំផ្លាញរោងចក្រ ញុះញង់ និងគម្រាមកំហែង ផ្នែកសន្តិសុខ ដល់កម្មករនិយោជិត ប្រមាណជាង ៣ម៉ឺននាក់ ដទៃទៀតក្នុង តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និង តាយសេង នៅក្រុងបាវិត។

យោងតាមលិខិត ថ្កោលទោស របស់ GMAC ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទទួលបាននៅមុននេះ បន្តិចបានឲ្យដឹងថា រោងចក្រចំនួន ៤៥ ដែលផលិតសម្លៀកបំពាក់ ស្បែកជើង កង់ ឆ័ត្រ អំពូលភ្លើង និងផលិផលដទៃទៀត ដែលស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និង តាយសេង ត្រូវទទួលរងការខាតបង់ ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងបង្កឲ្យមានភាពយឺតយ៉ាវ ដល់ការបញ្ជួន ទំនិញដល់អ្នកបញ្ជាទិញ ។
លិខិតដដែលបន្ថែមថា “សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ថ្កោលទោសចំពោះ ក្រុមសហជីព និងកម្មករ ជ្រុលនិយមមួយចំនួន ដែលបានធ្វើការ វាយបំផ្លាញរោងចក្រ ញុះញង់ និងគម្រាមកំហែងផ្នែកសន្តិសុខ ដល់កម្មករនិយោជិត ប្រមាណជាង៣ម៉ឺននាក់ ដទៃទៀតក្នុង តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និង តាយសេង នៅក្រុងបាវិត ដែលបានចាប់ផ្តើម តាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នឹងបន្តមកដល់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នេះ”។

សូមបញ្ជាក់ថា ក្រុមកម្មករ ជាង៣ម៉ឺននាក់ បានផ្ទុះកូដកម្ម តាំងពីថ្ងៃទី១៦ ខែធ្នូ មក ដើម្បីទាមទារប្រាក់ខែ គោលបន្ថែម បន្ទាប់ពី រាជរដ្ឋាភិបាល សម្រេចប្រគល់ឲ្យ ១៤០ដុល្លារនៅក្នុងឆ្នាំ២០១៦ខាងមុខ៕