ព្រឹកស្អែក ក្រសួងយុត្តិធ ម៌ប្រជុំជាមួយ ប្រធានតុលាការ ព្រះរាជអាជ្ញា ពង្រឹងកិច្ចកា រអនុវត្តច្បាប់

ភ្នំពេញ៖ បើគ្មាន អ្វីប្រែប្រួល ទេនោះ នៅថ្ងៃ ព្រឹក ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០១៥ ស្អែកនេះ ក្រសួង យុត្តិធម៌ នឹង បើកិច្ច ប្រជុំជាមួយ ប្រធាន តុលាការ ព្រះរាជអាជ្ញា នៅទូទំាង ប្រទេស នាទីស្តីក្រសួង។
 កិច្ចប្រជុំ ដឹកនំាដោយ លោក អង្គ វង្សវឌ្ឍានា នេះ គឺយោងតាម សំណូមពរ ចំាបាច់ ក្នុងការ ពង្រឹងសន្តិសុខ សាធារណៈ បង្ការ និង បង្ក្រាបបទ ល្មើស ព្រហ្មទណ្ឌ លើប្រធានបទ កិច្ចសហការ អនុវត្តច្បាប់ រវាង តុលាការ អយ្យការ និង នគបាល យុត្តិធម៌ ក្នុងការងារ ពង្រឹង សន្តិសុខ សាធារណៈ បង្ការ និង បង្ក្រាប បទព្រហ្មទណ្ឌ នេះ បើយោង តាមលិខិត របស់ក្រសួង យុត្តិធម៌។
 គួរបញ្ជាក់ថា ការបើក កិច្ចប្រជុំ ដែលរៀបចំ ឡើង ដោយក្រសួង យុត្តិធម៌ នេះ បន្ទាប់ពី សង្កេតឃើញ សកម្មភាព មួយចំនួន ដូចជា ក្រុមចោរ ប្លន់ ដោយអាវុធ បានកើតឡើង យ៉ាងកក្រើក នៅបណ្តាខេត្តនានា ក្នុងប្រទេស ប៉ុន្តែ សមត្ថកិច្ច មិនទាន់ បង្ក្រាបបាន ទាំងអស់ ជាងនេះ ទៀតរាល់ សម្មភាព នៃមុខសញ្ញា ក្រុមចោរ ប្លន់នោះ ភាគ ច្រើនជា ជនសង្ស័យ ដែលធ្លាប់ជាប់ ចោទពីបទ ល្មើសផ្សេង ៗ និង ធ្លាប់ចូល ពន្ធនាគារ ផងដែរ៕

ព្រឹកស្អែក ក្រសួងយុត្តិធ ម៌ប្រជុំជាមួយ ប្រធានតុលាការ ព្រះរាជអាជ្ញា ពង្រឹងកិច្ចកា រអនុវត្តច្បាប់