បុរសវ័យចំណាស់ ជនជាតិ អាមេរិកកំាងម្នាក់ ដេកស្លាប់ក្នុងផ្ទះជួល

ភ្នំពេញ៖បុរសវ័យចំណាស់ ជនជាតិអាមេរិកកាំងម្នាក់ ត្រូវបានគេប្រទះឃើញដេស្លាប់ ក្នុងបន្ទប់ជួលលេខ ៧AEo ផ្លូវលេខ៣០៤ ភូមិ២ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន នៅម៉ោង ១៤៖៣០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៥ នេះ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនជាតិអាមេរិកំាង ដែលដេកស្លាប់ ក្នុងបន្ទប់នេះ ឈ្មោះ Jimmie Herschal អាយុ៧៤ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ ៥១០១៧៤១៧៩ មុខរបរទេសចរណ៍ បានដេកស្លាប់នៅផ្ទះ។

យ៉ាងណាក៏ដោយរហូតមក ទល់ពេលនេះ គេនៅមិនទាន់ដឹងថា តើជនបរទេសនេះ ដេកស្លាប់ដោយករណី អ្វីប្រាកដនោះទេ គឺរង់ចំាការត្រួតពិនិត្យ ពីមន្រ្តីជំនាញ៕

/p>

បុរសវ័យចំណាស់ ជនជាតិ អាមេរិកកំាងម្នាក់ ដេកស្លាប់ក្នុងផ្ទះជួល